Uncategorized
កូនប្រុសប្រធានាធិបតីអាមេរិក ផ្ដល់ចម្លើយពីភាពមានទោសក្នុងសំណុំរឿងពន្ធសហព័ន្ធ
លោក ហាន់ធឺ បៃដិន (Hunter Biden) កូនប្រុសរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានផ្ដល់ចម្លើយពីភាពមានទោសរបស់ខ្លួនចំពោះការចោទប្រកាន់ពន្ធសហព័ន្ធ កាលពីថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) ដែលជាសកម្មភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីបញ្ចៀសដំណើការកាត់ទោសដ៏គួរឱ្យអាម៉ាស់មួយរយៈពេលប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។

លោក Hunter ត្រូវបានគេកំណត់ឱ្យចូលសវនាការក្នុងតុលាការសហព័ន្ធនៃទីក្រុង ឡូសអែនជើឡេស (Los Angeles) លើបទចោទព្រហ្មទណ្ឌពីការខកខានមិនបានបង់ពន្ធចំនួន ១,៤លានដុល្លារ ខណៈបានចាយវាយយ៉ាងខ្ជះខ្ជាយលើគ្រឿងញៀន អ្នករកស៊ីផ្លូវភេទ និងសម្ភារៈប្រណីតៗផ្សេងទៀត ប៉ុន្តែផ្ទុយទៅវិញ លោកបែរជាផ្ដល់ចម្លើយពីភាពមានទោសលើបទចោទទាំង ៩ករណីដែលលោកបានប្រឈមនោះ។

លោកចៅក្រម ម៉ាក ស្កាស៊ី (Mark Scarsi) បានប្រាប់លោក Hunter ថាលោកប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៧ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៤៥០.០០០ដុល្លារ ហើយការកាត់ទោសត្រូវបានកំណត់នៅថ្ងៃទី១៦ ខែធ្នូ។ ចុងចោទដែលផ្ដល់ចម្លើយពីភាពមានទោសក្នុងសំណុំរឿងព្រហ្មទណ្ឌជាធម្មតាបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋអាជ្ញាជាមុន ដោយសង្ឃឹមថានឹងទទួលបានការសម្រាលទោសជាថ្នូរនឹងការជៀសវាងការកាត់ក្តី។ ប៉ុន្តែករណីរបស់លោក Hunter មិនទំនងជាបែបនេះទេ។

នៅព្រឹមថ្ងៃព្រហស្បតិ៍ លោក Hunter បានស្នើផ្ដល់ចម្លើយពីភាពមានទោស ប៉ុន្តែជៀសវាងទទួលស្គាល់កំហុស ដែលជាទង្វើផ្លូវច្បាប់ដ៏មិនធម្មតាមួយហៅថា ផ្ដល់ចម្លើយពីភាពមានទោសដោយរក្សាការសម្ងាត់ (Alford plea)។ រដ្ឋអាជ្ញាបានជំទាស់នឹងជំហានមួយនេះ។ មេធាវីតំណាង លោក អាបេ ឡូវែល (Abbe Lowell) បានប្រាប់ចៅក្រមថា លោក Hunter នឹងសារភាពកំហុស ទោះបីជាមិនមានការព្រមព្រៀងជាមុនជាមួយរដ្ឋអាជ្ញាដែលនឹងបន្ធូរបន្ថយការកាត់ទោសរបស់លោកក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីសវនាការ លោក Hunter និយាយថា លោកព្រមទទួលទោសព្រោះមិនចង់ឱ្យក្រុមគ្រួសាររបស់លោកត្រូវឆ្លងកាត់ការកាត់ក្តីដែលនឹងបង្ហាញព័ត៌មានលំអិតដ៏រញ៉េរញ៉ៃក្នុងអំឡុងពេលនៃឆាកជីវិតរបស់លោក ដែលកំពុងទទួលរងឥទ្ធិពលពីគ្រឿងញៀន៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦