ព័ត៌មាន
ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ចូលរួមដង្ហែព្រះអគ្គិជ័យកីឡា ដើម្បីអបអរការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានកិត្តិយស និងមោទនភាពក្នុងការចូលរួមដង្ហែព្រះអគ្គិជ័យកីឡា នាថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២៣ ដើម្បីអបអរដំណើរឆ្ពោះទៅការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាផ្លូវការនៅកម្ពុជា។

ពិធីដង្ហែព្រះអគ្គិជ័យកីឡាប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម មានអត្ថន័យជ្រាលជ្រៅ កត់ត្រាជាប្រវត្តិ សាស្រ្តថ្មីសម្រាប់កម្ពុជាដោយមានការអញ្ជើញចូលរួមដោយអ្នកឧកញ៉ា សំ អាង និង អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី រួមទាំងឯកឧត្តម លោកជំទាវ គណៈគ្រប់គ្រង មន្ត្រីពាក់ព័ន្ធ សិល្បៈករសិល្បៈកានី សិស្ស និស្សិត ក្រុមកីឡាករ និងអត្តពលិកជាច្រើនរូប។
ពិធីដង្ហែនេះនឹងធ្វើដំណើរគោចរជុំវិញបឹងទន្លេសាប ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបងបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ហើយបន្ដដង្ហែតាមផ្លូវជាតិលេខ៦ រហូតដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៣

ទិដ្ឋភាពដ៏ក្លៀវក្លានៃក្បួនដង្ហែអគ្គិជ័យកីឡា ឆ្លុះបញ្ចាំងពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បន្ទាប់ពី ខកខាន អស់រយៈពេល ៦៤ ឆ្នាំ។
ពិធីដង្ហែព្រះអគ្គិជ័យកីឡាប្រកបដោយអច្ឆរិយភាព មិនត្រឹមតែបង្ហាញពីនិមិត្តរូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្តែក៏បង្ហាញពីភាពរុងរឿងនៃកីឡា ការរីកចម្រើនឥតឈប់ឈរ និងការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជាក្រោមដំបូលសន្តិភាព។ លើសពីនេះ ព្រះអគ្គិកីឡាដែលបានដង្ហែគ្រប់ប្រទេសក្នុងតំបន់អាស៊ាន គឺជាការពង្រឹងសាមគ្គីភាពចំណងមិត្តភាព ទំនាក់ទំនង និងសុខដុមរមនា តាមរយៈការប្រកួតកីឡាដែលជាភាសាអាស៊ានតែមួយ បេះដូងលោតក្នុងចង្វាក់តែមួយមានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ ដែលរស់នៅក្នុងសង្គមសន្តិភាពជានិរន្តរ។

ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ចូលរួមចែករំលែកភាពរីករាយ និងអំណរសាទរទៅកាន់ប្រជាជនកម្ពុជា និងភ្ញៀវ អន្តរជាតិដែលមកកម្សាន្តនៅកម្ពុជានាឱកាសព្រឹត្តិការណ៍កីឡាដ៏វិសេសវិសាល។ នេះក៏ជាមោទនភាពរបស់ វឌ្ឍនៈ ប៊្រូវើរី ដែលបានក្លាយជាដៃគូសហការឧបត្ថម្ភធំផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាធំទាំងពីរ ទៅលើផលិតផលស្រាបៀរ ភេសជ្ជៈ រួមទាំងថវិកាឧបត្ថម្ភជាច្រើន។

យើងរួមគ្នាអបអរសាទរ និងគាំទ្រព្រឹត្តិការណ៍កីឡាដ៏មហស្ចារ្យនេះ ដើម្បីលើកស្ទួយកិត្យានុភាពកីឡាកម្ពុជាឲ្យរះចែងចាំងនៅលើឆាកអន្តរជាតិ និងផ្តល់ជាកម្លាំងចិត្តដល់កីឡាករ កីឡាការិនី និងគណៈប្រតិភូកីឡាទាំងអស់ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្ត ធ្វើដំណើរមកប្រកួតនៅលើទឹកដីកម្ពុជាព្រះរាជាណាចក្រ អច្ឆរិយ។
ទាំងអស់គ្នា ដើម្បីកម្ពុជា!នCambodia x វ All In
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧