កីឡា
ខាន់ ចេសា ចង់ក្លាយជាអ្នកកីឡាកម្ពុជាទី១ឈ្នះខ្សែក្រវាត់ONE
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងប្រកួតជាមួយកីឡាការិនីអាមេរិក Danielle Kelly នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងប្រកួតជាមួយកីឡាការិនីអាមេរិក Danielle Kelly នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ដើម្បីដណ្តើមខ្សែក្រវាត់ជំនាញឃ្លេពិភពលោកនៅសង្វៀន ONE Championship។

សម្រាប់ការប្រកួតនេះវីរកីឡាការិនីជម្រើសជាតិកម្ពុជា ខាន់ ចេសា បានចាត់ទុកជាការប្រកួតដ៏សំខាន់មួយក្នុងអាជីពកីឡាជឺជីតស៊ូរបស់នាង និងចង់ក្លាយជាអត្តពលិកកម្ពុជាទី១ដែលបានឈ្នះខ្សែក្រវាត់ជំនាញឃ្លេពិភពលោកនៅសង្វៀនធំមួយនេះ។
លោក Peter Khan ជនជាតិខ្មែរដែលជាឪពុករបស់ ខាន់ ចេសា បានប្រាប់ថា ៖«កូនស្រីរបស់ខ្ញុំពិតជារំភើបរីករាយខ្លាំងដែលទទួលបានឱកាសប្រកួតលើកទី១ក្នុងការដណ្តើមខ្សែក្រវាត់កម្រិតពិភពលោកនេះ។ កូនខ្ញុំពិតជាចង់ឈ្នះខ្សែក្រវាត់ និងចង់ក្លាយជាអត្តពលិកខ្មែរទី១ឈ្នះខ្សែក្រវាត់នៅ ONE»។
លោកបានបញ្ជាក់ថា រហូតដល់ពេល ខាន់ ចេសា ត្រៀមខ្លួនបានល្អណាស់ ហើយការត្រៀមខ្លួននេះក៏មិនមែនសម្រាប់តែការប្រកួតដណ្តើមខ្សែក្រវាត់នេះឡើយ ប៉ុន្តែក៏ជាការត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតកីឡាទ្វីបអាស៊ី Asian Games នៅប្រទេសចិន។
នៅពេលសួរថា តើលោកយល់ឃើញយ៉ាងណាកីឡាការិនីអាមេរិក Kelly ដែលធ្លាប់ចាញ់ពិន្ទុ ខាន់ ចេសា ម្តងកាលពីឆ្នាំ២០២១? លោកបានឆ្លើយខ្លីថា ៖«គាត់ជាកីឡាការិនីមិនចេះបង់បោល ហើយជាកីឡាការិនីជំនាញឃ្លេដ៏ល្អម្នាក់»។
Danielle Kelly ដែលជាកីឡាការិនីឃ្លេ និងជឺជីតស៊ូបានចាប់ផ្តើមប្រកួតតាំងពីឆ្នាំ ២០១៤ ដោយរហូតដល់ពេលនេះធ្លាប់ប្រកួត២៩លើក ក្នុងនោះឈ្នះ ១៩ លើកចាញ់ ៩ និងស្មើ ១លើក។


បច្ចុប្បន្ន កីឡាការិនីអាមេរិករូបនេះកំពុងហ្វឹកហាត់នៅក្លិបល្បីឈ្មោះរបស់ប្រទេសសិង្ហបុរី Evolve MMA។ នាងបានចុះកុងត្រាចូលសង្វៀន ONE Championship កាលពីឆ្នាំ២០២២ ជាពេលកីឡាការិនីកម្ពុជា ខាន់ ចេសា បានចុះកុងត្រាដែរ។
Kelly ធ្លាប់បានប្រកួតនៅសង្វៀន ONE ៣ដងហើយគឺលើកទី១បានស្មើពិន្ទុកីឡាករជប៉ុន Mei Yamaguchi, លើកទី២ឈ្នះកីឡាការិនីរុស្ស៊ី Mariia Molchanova និងលើកទី៣បានយកឈ្នះកីឡាករជប៉ុន Ayaka Miura។ ស្របពេល ខាន់ ចេសា មិនទាន់ធ្លាប់បានប្រកួតនៅ ONE ទេ ប៉ុន្តែធ្លាប់បានឈ្នះពិន្ទុ Kelly ក្នុងកម្មវិធី Who’s Number One (WNO) កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១៕
ប្រភពពី៖ KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧