ព័ត៌មាន
ចាប់ពីខែសីហា រដ្ឋចាប់ផ្ដើមឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបង្កើនប្រាក់ទ្វេដង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ចាប់ពីខែសីហា ឆ្នាំ២០២៣ តទៅការអនុវត្តគោលនយោបាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ចាប់ពីខែសីហា ឆ្នាំ២០២៣ តទៅការអនុវត្តគោលនយោបាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនឹងកើនឡើងទ្វេដង គឺកើនឡើងពី ៤ម៉ឺនទៅ ៨ម៉ឺនរៀលសម្រាប់ស្រ្ដីមានផ្ទៃ ១នាក់ ដែលទទួលបាននាអំឡុងពេលទៅពិនិត្យសុខភាពក្នុង១លើកៗ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញជិត ២ ម៉ឺននាក់នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ នេះ។
សម្ដេចតេជោ បញ្ជាក់ថា កន្លងទៅទាក់ទងនឹងវិសាលភាពទាក់ទងនឹងការគាំពារសង្គមទៅលើស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ដូច្នេះរាជរដ្ឋាភិបាលសម្រេចឱ្យអនុវត្តកម្មវិធីនេះទៅលើស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំទាំងអស់ដែលជាកម្មការិនី។ ដូច្នេះវិសាលភាពនៃការអនុវត្តកន្លងទៅភាគច្រើនអនុវត្តទៅលើកម្មការិនីនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកក្រីក្រ។ ប៉ុន្ដែឥឡូវចាប់ពីពេលនេះទៅ គឺរាជរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តចំពោះកម្មការិនីនៅតាមរោងចក្រសហគ្រាសដែលនឹងទទួលបានផលប្រយោជន៍ពីការចាប់ផ្ដើមមានផ្ទៃពោះរហូតកូនមានអាយុ ២ ឆ្នាំដូចគ្នាដែលត្រូវពង្រីកវិសាលភាពបន្ថែមទៀត។


សម្ដេចតេជោ បញ្ជាក់ថា នេះជាគោលនយោបាយចាស់ ប៉ុន្ដែពង្រីកសកម្មភាពថ្មី ដោយចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ដោយរាជរដ្ឋាភិបាលត្រូវបង្កើនថវិកាប្រមាណ ១៣ លានដុល្លារបន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ៕
អត្ថបទពី៖ BTV
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧