ព័ត៌មាន
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាល បានផ្តោតលើការកែទម្រង់មុតស្រួច និងមានលក្ខណៈបើកចំហ តម្លាភាព និងការប្រកួតប្រជែង ការលើកទឹកចិត្តលើវិស័យអាទិភាព ជាពិសេសលើកកម្ពស់ដល់វិស័យឯកជនលើការធ្វើធុរកិច្ចផ្សេងនៅកម្ពុជា។
ជុំវិញបរិយាកាសវិនិយោគ, នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបន្តទាក់ទាញរំហូរទុនវិនិយោគផ្ទាល់ (FDI) បានយ៉ាងសន្ធឹកសន្ធាប់ពីបណ្តាប្រទេសនានា ដោយគ្របដណ្តប់លើគម្រោងរាប់រយ និងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ការបណ្តាក់ទុនទាំងនេះបានផ្តោតសំខាន់លើវិស័យសក្តានុពលដូចជា ផលិតកម្ម ឧស្សាហកម្មធុនធ្ងន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។
ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ទាក់ទិនការវិយោគនេះ នៅក្នុងឆ្នាំ២០២៥ កន្លងមក កម្ពុជាបានស្រូបយកគម្រោងវិនិយោគជិត ៧០០ គម្រោង មានទំហំទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក, កំណើនល្អប្រសើរនេះ ស្របពេលសហរដ្ឋអាមេរិកបានដាក់ពន្ធគយបដិការទៅលើប្រទេសផ្សេងៗ ធ្វើឱ្យវិនិយោគិនមួយចំនួនបានបង្វែរទិសដៅមកកម្ពុជា បង្កើតរោងចក្រសហគ្រាសផលិតសម្រាប់បម្រើទីផ្សារនាំចេញ ស្របតាមការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ការលើកទឹកចិត្ត រួមទាំងការលើកលែងពន្ធលើប្រាក់ចំណូល និងការលើកលែងពន្ធគយនាំចូល ច្បាប់ស្តីពីវិនិយោគថ្មីជាដើម រោមជាមួយការយកចិត្តទុកដាក់ការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានកំពុងគាំទ្រ បង្កើតបរិយាកាសវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ថា គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតលើការកែទម្រង់មុតស្រួច ដើម្បីធានានូវភាពបើកចំហ តម្លាភាព និងការប្រកួតប្រជែង ក្នុងនោះតាមរយៈច្បាប់ស្តីពីវិនិយោគថ្មី រដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត រួមទាំងការលើក លែងពន្ធលើប្រាក់ចំណូល និងការលើកលែងពន្ធគយនាំចូល សម្រាប់គម្រោងវិនិយោគលើវិស័យអាទិភាព។ យុទ្ធសាស្ត្រស្នូល និងការ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលលើកត្តាសំខាន់ៗរួមមាន៖ ការលើកទឹកចិត្តលើវិស័យអាទិភាព: ផ្តោតខ្លាំងលើឧស្សាហកម្មបច្ចេក វទ្យា ខ្ពស់ ឧស្សាហកម្មបង្កើតតម្លៃបន្ថែម កសិកម្ម កសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ បៃតង និងការច្នៃប្រឌិត។ កិច្ចការពារវិនិយោគិន: ការធានាការពារមិនឱ្យមានការធ្វើជាតូបនីយកម្ម ការរើសអើង និងការអនុញ្ញាតឱ្យវិនិយោគិនអាចទូទាត់ និងបញ្ជូនប្រាក់ចំណូលជា រូបិយប័ណ្ណបរទេសទៅក្រៅប្រទេសវិញដោយសេរី។ ភាពងាយស្រួលនៃការធ្វើធុរកិច្ច: ការរៀបចំប្រព័ន្ធច្រកចេញចូលតែមួយ និងកិច្ច សម្រួលនីតិវិធីផ្សេងៗ តាមរយៈវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដើម្បីដោះស្រាយរាល់ការលំបាកជូនវិនិយោគិន។ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី: កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី (ដូចជា RCEP, CCFTA) ដែលជួយពង្រីកទីផ្សារ នាំចេញទំនិញរបស់អ្នកវិនិយោគទៅកាន់ពិភពលោក។ ការលើកកម្ពស់វិស័យឯកជន (IDP): តាមរយៈគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម កម្ពុជាកំពុងពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យក្លាយ ជាដៃគូរបស់ក្រុមហ៊ុនធំៗជាដើម៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣