ព័ត៌មាន
ផលិតផលក្នុងស្រុកឈរជើងយ៉ាងរឹងមាំ និងមានការផ្គត់ផ្គង់គ្រប់គ្រាន់ ទោះព្រំដែនថៃបន្តបិទ
ភ្នំពេញ៖ ទោះបីជាស្ថានភាពនៃការបន្តបិទព្រំដែនពីសំណាក់ប្រទេសជិតខាង ដូចជាប្រទេសថៃ មកទល់នឹងពេលនេះ នៅតែបន្តអូសបន្លាយក៏ដោយ ប៉ុន្តែមិនមែនជាសម្ពាធសម្រាប់សេដ្ឋកិច្ច ឬការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាទៀតឡើយ។ផ្ទុយទៅវិញ ស្ថានភាពនេះកំពុងបង្ហាញឱ្យឃើញកាន់តែច្បាស់ពីភាពម្ចាស់ការរបស់កម្ពុជា។
រហូតមកដល់ពេលនេះ សង្វាក់ផលិតកម្ម ការកែច្នៃ និងការផ្គត់ផ្គង់ទំនិញ ព្រមទាំងអាហារូបភោគបរិភោគនៅក្នុងស្រុក គឺមានភាពពេញលេញ និងគ្រប់គ្រាន់ទាំងស្រុង ក្នុងការឆ្លើយតបទៅនឹងតម្រូវការទូទាំងប្រទេស។កាលពីមុន យើងអាចនឹងបារម្ភពេលព្រំដែនបិទ ប៉ុន្តែពេលនេះសិប្បកម្ម និងរោងចក្រក្នុងស្រុកមានសមត្ថភាពផលិត និងកែច្នៃបានលឿន មានស្តង់ដារ គុណភាពខ្ពស់ និងអាចផ្គត់ផ្គង់ទីផ្សារបានទាន់ចិត្ត ដោយមិនបាច់ពឹងផ្អែកលើការនាំចូលដូចមុននោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយក្រុមអាជីវករ និងអ្នកផលិត ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦» ក្រោមប្រធានបទ៖ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ ពួកគាត់បានប្រាប់ព័ត៌មាន ប៊ីធីវី ទាំងក្តីរំភើបថា ព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាបង្ហាញពីសក្តានុពល និងអង្រួនស្មារតីជាតិនិយមថា ទោះក្នុងស្ថានភាពណាក៏ដោយ «ខ្មែរពិតជាធ្វើបាន»។
ប្រធានបទ «ខ្មែរធ្វើបាន» មិនត្រឹមតែជាពាក្យស្លោកនោះទេ ប៉ុន្តែជាការបំផុសស្មារតី និងជាសារដាស់តឿនដ៏មានឥទ្ធិពលមួយ ក្នុងការជំរុញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប បន្តចូលរួម ជំរុញ និងផ្តល់ការគាំទ្រយ៉ាងសកម្មដល់សហគ្រាសក្នុងស្រុក ដើម្បីរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូល។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាទីផ្សារសម្រាប់ពង្រីកសក្តានុពលអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ ក្នុងការលើកកម្ពស់ផលិតផលជាតិ។ ការអញ្ជើញចូលរួមរបស់សាធារណជនគ្រប់រូប ចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់ផលិតករខ្មែរ ក្រោមស្មារតី «ខ្មែរធ្វើបាន ខ្មែរគាំទ្រផលិតផលខ្មែរ»៕
អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន2 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន4 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន6 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន6 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន6 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន6 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា