ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវឱ្យមានការប្រុងប្រយ័ត្នលើការទូទាត់តាមប្រព័ន្ធឌីជីថល មុននឹងចុចបញ្ជាក់ការទូទាត់
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន លើការទូទាត់តាមប្រព័ន្ធឌីជីថល ដោយត្រូវពិនិត្យឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ និងប្រភេទរូបិយប័ណ្ណឱ្យបានត្រឹមត្រូវ មុននឹងចុចបញ្ជាក់ការទូទាត់។
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចយ្យអរ” នៅខេត្តកែប ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ក្រដាសប្រាក់មិនមែនសម្រាប់ប្រើប្រាស់ក្នុងការ ទូទាត់ប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃអត្តសញ្ញាណជាតិ អធិបតេយ្យភាពរូបិយវត្ថុ និងការវិវត្តនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។ ប្រាក់រៀល បានឆ្លងកាត់រឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ជាលើកដំបូង ការបាត់បង់ការចរាចរ ការដាក់ឱ្យប្រើប្រាស់ ឡើងវិញ រហូតមកដល់សម័យបច្ចុប្បន្ន ដែលយើងអាចចាយវាយប្រាក់រៀលបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើទូរស័ព្ទដៃ ដោយ មិនចាំបាច់កាន់ក្រដាសប្រាក់ដូចមុនទៀតឡើយ។
ការវិវត្តនេះ ឆ្លុះបញ្ចាំងពីការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សម័យទំនើប ដែលបាន ផ្លាស់ប្តូររបៀបប្រើ ប្រាស់ប្រាក់រៀលពីការចាយវាយដោយក្រដាសប្រាក់ ទៅជាការទូទាត់តាមប្រព័ន្ធឌីជីថល «ពីប្រាក់រៀលដែលយើងកាន់នៅក្នុងដៃ ទៅ ជាប្រាក់រៀលដែលយើងអាចចាយវាយបានតាមទូរស័ព្ទដៃ»។ នេះមិនត្រឹមតែបង្ហាញពីភាពងាយស្រួលនៃការទូទាត់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ឆ្លុះបញ្ចាំងពីតួនាទីដ៏រស់រវើករបស់ ប្រាក់រៀលក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល កម្ពុជាផងដែរ។
ឯកឧត្តម បន្តថា ក្រៅពីការប្រើប្រាស់ក្រដាសប្រាក់រៀលក្នុងជីវភាពប្រចាំថ្ងៃ បច្ចុប្បន្នយើងក៏អាចទូទាត់ជាប្រាក់រៀល បាន យ៉ាងងាយស្រួលតាមទូរស័ព្ទដៃ ដោយគ្រាន់តែស្កេន QR Code។ ភាពងាយស្រួលនេះត្រូវបានគាំទ្រ ដោយការអភិវឌ្ឍប្រព័ន្ធទូទាត់ ឌីជីថល ជាពិសេសប្រព័ន្ធបាគង និងស្តង់ដា KHQR។ ទន្ទឹមនឹងភាពងាយស្រួល ឯកឧត្តមក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ឱ្យមានការ ប្រុងប្រយ័ត្នក្នុងការទូទាត់តាមប្រព័ន្ធឌីជីថល ដោយត្រូវពិនិត្យឈ្មោះអ្នកទទួល ចំនួនទឹកប្រាក់ និងប្រភេទរូបិយប័ណ្ណឱ្យបានត្រឹមត្រូវ មុននឹងចុចបញ្ជាក់ការទូទាត់។ ជាពិសេសមិនត្រូវចែករំលែកលេខសម្ងាត់ ឬលេខកូដ OTP ទៅកាន់អ្នកដទៃឡើយ ដើម្បីធានា សុវត្ថិភាព គណនី និងបង្ការហានិភ័យនៃការឆបោក។
ជុំវិញប្រាក់រៀលនេះដែរ, ឯកឧត្តម យឹម លាត ក៏បានអំពាវនាវដល់អាជ្ញាធរ កងកំលាំងមានសមត្ថកិច្ច លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តកែបទាំងអស់ បន្តគាំទ្រ និងប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ព្រោះរាល់ការប្រើ ប្រាស់ប្រាក់រៀលរបស់យើងម្នាក់ៗ គឺជាការចូលរួមពង្រឹងទំនុកចិត្តលើរូបិយវត្ថុជាតិ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ពីក្រដាសប្រាក់នៅក្នុងដៃ ទៅជាប្រាក់រៀលនៅក្នុងទូរស័ព្ទដៃ, ពីការទូទាត់ប្រចាំថ្ងៃ ទៅជាការចូលរួមពង្រឹងសេដ្ឋកិច្ចជាតិ និងប្រាក់រៀល គឺជារូបិយវត្ថុរបស់យើងទាំងអស់គ្នា៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន2 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន4 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន6 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន6 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន6 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន6 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា