ព័ត៌មាន
ប្រជាពលរដ្ឋច្រើនកុះករ ចាប់ផ្ដើមចូលទស្សនា គាំទ្រពិព័រណ៍ផលិតផលខ្មែរ
វត្តមានប្រជាពលរដ្ឋច្រើនកុះករ បានចូលរួមទស្សនា គាំទ្រផលិតផលខ្នែរ ក្នុងពិព៏រណ៍ផលិតផលខ្មែរ នាព្រឹកថ្ងៃទី ១នៃការចាប់ផ្ដើម។ ពិព័រណ៍នេះ ជាការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ព្រឹកថ្ងៃទី ៦ វិច្ឆិកា ឆ្នាំ ២០២៦នេះ ជាព្រឹកថ្ងៃដំបូងនៃការរៀបចំពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»។ វត្តមានប្រជាពលរដ្ឋ សិស្សនិស្សិត ជាច្រើនបានចូលរួមទស្សនា ចូលរួមទិញគាំទ្រ នូវអ្វីដែលជាផលិតផលរបស់ខ្មែរ។

ម្ចាស់ស្តង់ ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋជាអតិថិជន ម្នាក់ៗបង្ហាញស្នាមញញឹម។ ម្ចាស់អាជីវកម្មញញឹមសប្បាយចិត្តព្រោះឃើញថា ព្រឹកថ្ងៃចាប់ផ្ដើមនៃពិព័រណ៍នេះ គឺមានការចូលរួមគាំទ្រច្រើន ទោះថ្ងៃនេះ ជាថ្ងៃបំពេញការងារ ថ្ងៃសិក្សាធម្មតាយ៉ាងណាក្ដី។

ពួកគាត់ក៏ញញឹមជឿជាក់ថា ពេលល្ងាច និងចាប់ពីស្អែកទៅ នឹងមានវត្តមានអ្នកចូលរួម កាន់តែច្រើន ចូលរួមគាំទហរផលិតផលដែលខ្មែរផលិតបានទាំងអស់គ្នា។ ជាអ្នកផលិត ពួកគាត់ពិតជាសប្បាយចិត្ត ហើយពួកគាត់នឹងបន្តពង្រឹងគុណភាពផលិតផលឱ្យកាន់តែប្រសើរ។

សម្រាប់ប្រជាពលរដ្ឋដែលចូលរួមគាំទ្រនៅព្រឹកថ្ងៃដំបូងនេះ ក៏បង្ហាញស្នាមញញឹម ភាពពេញចិត្តចំពោះផលិតផលខ្មែរដែលមានក្នុងពេលបច្ចុប្បន្ន។ ពួកគាត់ពេញចិត្តនឹងគាំទ្រ ហើយនឹងបន្តគាំទ្រផលិតផលខ្មែរ ដើម្បីជាតិខ្មែរកាន់តែរឹងមាំ មិនពឹងផ្អែកលើផលិតផលបរទេស។

ពិព័រណ៍ផលិតខ្មែរ មានស្តង់ពិព័រណ៍ ជាង ២០០ស្តង់ មានការរៀបចំជាតំបន់ម្ហូបអាហារខ្មែរ មានការចូលរួមពីអ្នក ភូមិរង់ចាំក្នុងការលក់ផលិតផលមួយចំនួន មានស្តង់បង្ហាញពីជំនាញដូនតា មានវេទិកាពិភាក្សា ពាក់ព័ន្ធនឹងអាជិវកម្ម មានទីតាំងបង្ហាញរូបភាពពីស្មារតីសាមគ្គីភាពជាតិ និងមានការចូលរួមពីតារាចម្រៀង និង កន្លែងសម្រាប់កុមារកម្សាន្តផងដែរ៕ អត្ថបទ៖ គឹមហុក








-
ព័ត៌មាន2 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន4 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន6 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន6 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន6 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន6 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា