Connect with us

ព័ត៌មាន

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរកម្សាន្ត និងរីករាយនៅតាមមាត់ទន្លេដែលជាដំបូងនៃពិធីបុណ្យអុំទូក

ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត និងភ្ញៀវទេសចរណ៍បរទេសបានដើរលេងកំសាន្ត និងរីករាយនៅតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាដំបូងនៃពិធីបុណ្យអុំទូក បើទោះបីជានៅរាជធានីភ្នំពេញមិនមានការប្រណាំងទូកយ៉ាងណាក៏ដោយ។

បើទោះបីជាគ្មានការប្រណាំងទូកនៅរាជធានីភ្នំពេញយ៉ាងក៏ដោយ ក៏ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសជាច្រើនបាននាំគ្នានៅតែបន្តដើរលេងកម្សាន្ត និងរីករាយនៅតាមមាត់ទន្លេ និងនៅមុខព្រះបរមរាជវាំងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាដំបូងនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក។

ប្រជាពលរដ្ឋដែលបានមកដើរលេងកំសាន្តនៅមាត់ទន្លេ និងមុខព្រះបរមរាជវាំងបានថ្លែងថា បើទោះបីជាអត់មានពិធីបុណ្យអុំទូកក៏ប្រជាពលរដ្ឋនាំគ្នាមកដើរលេងសប្បាយរីករាយ និងបាននាំគ្នា​ដើរលេងនៅមាត់ទន្លេ និងចូលទស្សនានៅក្នុងព្រះបរមរាជវាំងផងដែរ។ ហើយប្រជាពលរដ្ឋមានការមកដើរលេងកំសាន្តច្រើនកុះករដូចជាបុណ្យអុំទូកដែរ។ ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅមាត់ទន្លេ គឺមានការរៀបចំការល្អ។

ប្រជាពលរដ្ឋបានបន្តថា នៅរាជធានីភ្នំពេញមិនមានការរៀបចំអុំទូកដោយសារតែប្រទេសជាតិមានជម្លោះព្រំដែនជាមួយថៃ ហេតុនេះរាជរដ្ឋាភិបាលអត់មានការរៀបចំពិធីបុណ្យអុំទូកទេ តែនៅថ្ងៃទី១ នៃពិធីបុណ្យអុំទូកគឺមានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តដើរលេងកំសាន្តសប្បាយច្រើន។ ការរៀបចំសណ្តាប់ធ្នាប់មានសន្តិសុខសុវត្ថិភាពល្អ។

យោងតាមសារាចររាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដើម្បីផ្តោតការយកចិត្តទុកដាក់ជាអាទិភាពខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក ខណៈការរៀបចំពិធីបុណ្យនៅតាមបណ្តាខេត្តនៅតែអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា។ តាមសារាចររាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ដោយឡែក ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្ត អាចប្រព្រឹត្តទៅជាធម្មតា ស្របតាមទំនៀមទម្លាប់ ប្រពៃណី និងលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ៕

អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia