គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរកបញ្ហាប្រឈមរបស់រដ្ឋបាលខណ្ឌមួយចំនួនក្នុងការអនុវត្តការងារកន្លងមក ជាពិសេសការចែករំលែក និងពិភាក្សារកដំណោះស្រាយប់អនុវត្តបន្ត។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមលោក លោកស្រីអភិបាលរង ឧត្តមសេនីយ៍ឯក ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ...
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាព និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងភូមិស្រះកែវ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋានសហការចុះរៀបចំជម្រកចល័តរបស់ប្រជាពលរដ្ឋភៀសសឹកឲ្យចូលមកស្នាក់នៅក្បែរជាមួយផ្ទះបណ្តោះអាសន្នវិញ ដើម្បីទទួលបានទឹកស្អាត និងអគ្គិសនីប្រើប្រាស់។ ក្រៅពីនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់...
កម្ពុជានិងស្ថាប័ន DFC ផ្លាស់ប្តូរយោបល់លើរបៀបវារៈយុទ្ធសាស្ត្រសំខាន់ៗ ដែលរំពឹងថា នឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏រឹងមាំ លើការពិនិត្យលទ្ធភាពសហការសិក្សាស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធថាមពល និងអន្តរកាលបៃតង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាទិភាពមួយចំនួននៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFC) របស់សហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី...
នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ដែលជាផ្ទះទី៣៣៤ ត្រូវបានផ្ដល់ជូនលោកតា ទឹង ឈុន អាយុ៧៨ឆ្នាំ រស់នៅភូមិត្នោតជុំ៤ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកតាមានកូនចំនួន ៨នាក់ (ប្រុស២នាក់)។ លោកយាយដែលជាប្រពន្ធលោកតាបានស្លាប់ចោលលោកតាជាយូរឆ្នាំមកហើយ។ កូនប្រុសស្រីរបស់លោកតាមានប្តី ប្រពន្ធ រស់នៅបែកចេញពីលោកតារៀងៗខ្លួន...
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធី «ទិវាបរិច្ចាគឈាម» យ៉ាងមហោឡារិក នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីតំណាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម យុវជនកាកបាទក្រហមមកពី សាកលវិទ្យាល័យទាំង២៥ ,យុវជនស្ម័គ្រចិត្ត ,ប្រជាពលរដ្ឋ និងមន្រ្តី មកពីខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកជំទាវ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ» ដែលរៀបចំដោយក្រុមការងារយេនឌ័រនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ តំណាងក្រសួងកិច្ចការនារី មន្ត្រីរាជការ និងជនបង្គោលយេនឌ័រមកពីអង្គភាពថ្នាក់ជាតិ ព្រមទាំងថ្នាក់ក្រោមជាតិជាច្រើនរូប និងតាមរយៈប្រព័ន្ធនិម្មិត Zoom ផងដែរ។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្ដល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុប ២៤.២៣៧ លានយ៉េន (ប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក) ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)។ គម្រោងនេះមានគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មនៅតំបន់ជនបទ និងកាត់បន្ថយការ ខូចខាតដោយគ្រោះទឹកជំនន់...
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ជាការធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៤ ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាតិ។...
បាត់ដំបង៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចាត់ទុកថាការសិក្សារំហូរទេសចរជាយុទ្ធសាស្រ្តពីអ្នកជំនាញពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តបាត់ដំបងទៅថ្ងៃអនាគត។ ការលើកឡើងរបស់លោក ហម អរុណ ស្របពេលដែលមន្ទីរទេសចរណ៍ខេត្តបាត់ដំបងសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP)នៃអង្គការស្វីសខន់ថាក់(Swisscontact) បានចុះសិក្សាស្រាវជ្រាវយ៉ាងសកម្មដើម្បីធ្វើការវិភាគលំហូរភ្ញៀវទេសចរជាយុទ្ធសាស្ត្រ (Strategic Visitor Flow Analysis) នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ការសិក្សារបស់ក្រុមអ្នកជំនាញនៃអង្គការស្វីសខន់ថាក់ធ្វើឡើងដើម្បីសិក្សាអំពីសក្ដានុពលផលិតផលនិងគោលដៅទេសចរណ៍ដើម្បីរៀបចំសេវាកម្មទេសចរណ៍ឱ្យចំតម្រូវការប្រកបដោយគុណភាព សំដៅពន្យាពេលស្នាក់នៅរបស់ភ្ញៀវឱ្យបានយូរ បង្កើនការចំណាយរបស់ភ្ញៀវនិងជំរុញឱ្យមានកំណើនភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបងឱ្យបានកាន់តែច្រើនឡើងលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ។ការសិក្សានេះមានរយៈពេល២សប្ដាហ៍ ហើយខេត្តបាត់ដំបងជាខេត្តដំបូងគេដែលត្រូវបានជ្រើសរើសសម្រាប់ការសិក្សាជ្រាវជ្រាវដើម្បីជាគំរូសម្រាប់ការសិក្សានៅខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត។ លោក ហម អរុណ គូសបញ្ជាក់ថា ការសិក្សារំហូរទេសចរជាយុទ្ធសាស្រ្តមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍យ៉ាងផុសផុល។ លោក ហម...
ភ្នំពេញ៖ ភាគីថៃជូនដំណឹងជាផ្លូវការមកកម្ពុជាអំពីការជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបរួចហើយដើម្បីចូលរួមក្នុងយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់ BTV នៅថ្ងៃទី២២ ខែមិថុនានេះ។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានប្រាប់ BTV នៅថ្ងៃទី២២ ខែមិថុនានេះថា៖ ក្រសួងការបរទេស បានទទួលការជូនដំណឹងជាផ្លូវការពីភាគីថៃ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អំពីជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូប។...