ក្នុងឱកាសជួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន, តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា...
កំពង់ស្ពឺ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ត្រូវបង្កើនសកម្មភាព និងលើកកម្ពស់ប្រសិទ្ធភាពគេហទំព័រព័ត៌មានរបស់ខ្លួនឱ្យកាន់តែសកម្ម ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងតម្រូវការព័ត៌មាន និងសាធារណមតិនៅតាមមូលដ្ឋាន។ ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ ដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ ប្រធានក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រមានសុវត្ថិភាពខ្ពស់ និងអាចរក្សាទុកទិន្នន័យបានយូរអង្វែង។ ខុសប្លែកពីបណ្តាញសង្គមដែលពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រង...
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី បញ្ចប់ពូលB ក្នុងយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីកម្រិតទី២ ប្រចាំតំបន់អាស៊ាន ASEAN Women’s Cup ឆ្នាំ២០២៦ នាវេលាម៉ោង ៣:៤៥នាទីរសៀលថ្ងៃទី១៦ ខែកក្កដានេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មុនក្រុមទាំងពីរ ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាចុងសប្ដាហ៍នេះ។ បច្ចុប្បន្នក្រុមទាំងពីរ សុទ្ធតែបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើតរៀងខ្លួន កាលពីថ្មីៗ កម្ពុជា កំពុងឈរកំពូលតារាង ក្រោយយកឈ្នះទីម័រខាងកើត ៣-១ ខណៈឥណ្ឌូនេស៊ី...
នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកអនុប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី អំពីដំណើរការប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុននាំមុខមួយក្នុងពិភពលោកក្នុងការផលិត...
ក្នុងឱកាសជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិនកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលបានផ្ដល់កិច្ចសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន...
វិស័យឯកជនចាប់ផ្តើមពង្រឹងចំណេះដឹងលើវិស័យអលនទ្រព្យ ដើម្បីជាពុទ្ធិសម្រាប់ដោះស្រាយបញ្ហាប្រឈម ការស្វែងយល់អំពី បរិយាកាសធុរកិច្ច និងវិនិយោគក្នុងយុគសម័យឌីជីថល និងការរកដៃគូរសហការក្នុងអាជីវកម្ម ឈានទៅឈរលើមូលដ្ឋានមួយច្បាស់ លាស់ និងរឹងមាំ។ បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី៖ អនាគតវិស័យអចលនទ្រព្យ នៅកម្ពុជា ក្នុងយុគសម័យឌីជីថល និងការផ្គូរផ្គងអាជីវកម្ម នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះថា មុនវិបត្តិជំងឺកូវីដ-១៩ វិស័យអចលនទ្រព្យនៅកម្ពុជាមានកំណើនយ៉ាងខ្លាំង ដោយរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចគួកត់សម្គាល់ផងដែរ ហើយបច្ចប្បន្ន វិស័យនេះកំពុងជួបការប្រឈម...
ក្នុងឱកាសជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ យលោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International Group Co., Ltd. បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។ ជាមួយគ្នានេះ,...
ក្នុងឱកាសដំណើរទស្សនកិច្ចការងារថ្ងៃទីពីរនៅប្រទេសចិន ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់សម្ដេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថាដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសចិនរបស់សម្ដេចធិបតី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា...
ក្នុងឱកាសជំនួបជាមួយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន, លោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន China Railway Construction Corporation (CRCC) បានបង្ហាញនូវបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើវិស័យគន្លឹះ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ថាមពលកកើតឡើងវិញ ក៏ដូចជាសមាហរណកម្មវិនិយោគ ការសាងសង់ និងប្រតិបត្តិការ...
ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកវេទិកាសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង (Lancang-Mekong Regional Cybersecurity Forum) នៅសណ្ឋាគារជេសេវិន ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះឧបត្ថម្ភដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបនឹងការគំរាមកំហែងសាយប័រ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម អ៊ឹង សុខឧត្តម...