ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន...
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមនាវី STEPHEN T. WEB KOEHLER មេបញ្ជាការកងនាវាប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក ជាពិសេសរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការចូលចតនាវាយោធា និងការត្រៀមរៀបចំលំហាត់ហ្វឹកហ្វឺនរួមនៅឆ្នាំ២០២៧។ នាយឧត្តមសេនីយ៍...
ក្រសួងបរិស្ថានបាន និងកំពុងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរមកសម្រាកលម្ហែនិងពង្រឹងការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ និងរដ្ឋបាលមូលដ្ឋាន រួមជាមួយអ្នកពាក់ព័ន្ធ លើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ តំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា គម្រោងមានគោលដៅពង្រឹងប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ នៅក្នុងតំបន់...
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម នាវេលាម៉ោង ៨យប់ថ្ងៃទី៧ ខែសីហានេះ ដែលជាជំនួបបិទបញ្ចប់ពូលA ក្នុងយុទ្ធនាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍(ASEAN Hyundai Cup) ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ My Dinh នាទីក្រុងហាណូយ ប្រទេសវៀតណាម។ ទោះបីនេះជាការប្រកួតបង្គ្រប់កិច្ច ដ្បិតក្រុមគោព្រៃកម្ពុជា អស់ឱកាសឡើងវគ្គបន្ដ ប៉ុន្ដែលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅតែចាត់ទុកនេះជាការប្រកួតដ៏សំខាន់ ដោយលោករំពឹងកូនក្រុមនឹងធ្វើបានល្អទៀតផង។ នៅក្នុងសន្និសីទសាព័ត៌មានមុនការប្រកួតលោក Koji...
ភ្នំពេញ៖ ដើមឈើមួយដើមៗ សុទ្ធតែមានរឿងរ៉ាវរបស់ខ្លួន «ដើមឈើ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាទុកតាមរយៈ ឫស ក្រវ៉ាត់សាច់ឈើ មែកធាង និងម្លប់»។ សូមសាកល្បងគិតដល់ដើមឈើមួយដើមដែលអ្នកស្គាល់ច្បាស់។ ប្រហែលជាដើមឈើនៅក្បែរផ្ទះ សាលារៀន វត្តអារាម ចំការ ឬតាមដងផ្លូវក្នុងភូមិរបស់អ្នក។ អ្នកប្រហែលជាធ្លាប់ដើរឆ្លងកាត់វារាប់រយដងមកហើយ។ ប៉ុន្តែជាយូរយារណាស់មកហើយ មុនពេលអ្នកចាប់អារម្មណ៍មើលវា រឿងរ៉ាវរបស់វាបានចាប់ផ្តើមរួចស្រេចទៅហើយ។ នរណាម្នាក់អាចនឹងបានដាំវា ឬគ្រាប់ពូជរបស់វាបានធ្វើដំណើរមកដល់ទីនោះតាមរយៈខ្យល់ ទឹក ឬសត្វ។ តំណក់ទឹកភ្លៀងបានធ្វើឱ្យដីទន់។ ឫសឈើបានធ្លាក់តាមចន្លោះប្រហោងថ្ម។ ស្លឹកខ្ចីៗបានលាតសន្ធឹងឆ្ពោះទៅរកពន្លឺព្រះអាទិត្យ។...
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងនាយឧត្តមសេនីយ៍ DATO SERI MOHAMED KHALED BIN NORDIN រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បានជួបពិភាក្សាគ្នា នាព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦នេះ ដោយក្នុងកិច្ចជំនួបនេះភាគីទាំងពីរបានប្តេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើវិស័យការពារជាតិ មុនពេលការឈានចូលមកដល់ខួបអនុស្សាវរីយ៍លើកទី៧០នៃទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងម៉ាលេស៊ីនៅឆ្នាំ ២០២៧ខាងមុខនេះ ។ នៅក្នុងកិច្ចជំនួបនោះដែរ ភាគីទាំងពីរបានចាត់ទុកមិត្តភាពរបស់ប្រទេសទាំងពីរថា ជាមិត្តភ័ក្ត្រអាចទុកចិត្តបាន អាចធ្វើការរួមគ្នាដោយបើកចំហរនិងមានភាពស្មោះត្រង់...
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ការបង្ហាញការប្ដេជ្ញាចិត្តបែបនេះ បានធ្វើឡើង ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Dato’ Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង...
តាមរយៈយុទ្ធសាស្រ្តការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យសហគមន៍អន្តរជាតិដឹងកាន់តែច្បាស់ពីបច្ចាមិត្តថៃបានឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា កាលពីឆ្នាំ២០២៥។ ជាមួយគ្នានេះ អ្នកវិភាគ និងប្រជាពលរដ្ឋមានសុទិដ្ឋិនិយមចំពោះយុទ្ធសាស្រ្តនេះ នឹងនាំឱ្យទាំងពីរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។ បណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVឱ្យថា «ជាការពិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា ជម្រើសការទូត និងច្បាប់អន្តរជាតិ សល់តែមួយភាគរយ ក៏ត្រូវតែធ្វើដែរ ដោយឥលូវ ជម្រើសនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈ...
ភ្នំពេញ៖ លោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ ស្តីពី កាតព្វកិច្ចរបស់និយោជកក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារនៅក្នុងសិប្បកម្មផលិតឥដ្ឋ ក្បឿង ដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋ ក្បឿងទូទាំងរាជធានី-ខេត្ត នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដើម្បីលើកកម្ពស់ការយល់ដឹងដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋ ក្បឿង ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ និងសន្តិសុខសង្គម...
បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឱ្យប្រើប្រាស់ “ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF) នៅតាមមូលដ្ឋានសុខាភិបាលចំនួន ១៤ទីតាំង ដើម្បីកាត់បន្ថយការកកស្ទះ និងការរង់ចាំយូររបស់បងប្អូនសមាជិក ប.ស.ស. នៅពេលមកប្រើប្រាស់សេវាកម្មនៅតាមមន្ទីរពេទ្យ។ បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីតាំងទាំង ១៤នោះរួមមាន មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យជាតិ តេជោសន្តិភាព, មន្ទីរពេទ្យព្រះអង្គឌួង,...