ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចែករំលែក អត្ថបទរបស់ អ្នកស្រាវជ្រាវថៃដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។ សម្ដេចតេជោបានថ្លែងថា ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Suphalak Ganjanakhundee អ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវ ដែលមានជំនាញខាងនយោបាយអន្តរជាតិ ជាពិសេសនៅក្នុងអាស៊ាន បានសរសេរក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»។ សម្ដេចតេជោបន្តថា...
ក្រុមកីឡាកាយសម្ព័ន្ធជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ៣គ្រឿង ពីការប្រកួតកីឡាកាយសម្ព័ន្ធជ្រើអាអេរ៉ូប៊ិចជ្រើសរើសជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៦ រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ២គ្រឿង ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៤ថ្ងៃ នៅប្រទេសហ្វីលីពីន កាលពីសប្ដាហ៍កន្លងទៅ។ យោងតាមឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងជាប្រតិភូដឹកនាំ បានឲ្យដឹងថា សមិទ្ធផលដែលក្រុមធំ និងយុវជននៃកីឡាកាយសម្ព័ន្ធកម្ពុជា រកបានជូនជាតិនេះ រួមមានមេដាយប្រាក់ ១គ្រឿង ដណ្ដើមបានលើវិញ្ញាសាក្រុមយុវជន(Youth...
កំពង់ធំ៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ១រូប ឈ្មោះ ហេង បូរី លេខតុ ៣៤៦ បន្ទប់លេខ ១៤ ប្រឡងនៅមណ្ឌលបឋមសិក្សាត្រពាំងវែង ខេត្តកំពង់ធំ បានជួបហេតុការណ៍រថយន្តធុនធំកៀរ នៅវេលាម៉ោងជាង ១ នាទីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ បន្ទាប់ពីរូបគេបានចាកចេញពីមណ្ឌលប្រឡងក្រោយបញ្ចប់ដំណើរការសំណេរនាវគ្គព្រឹក។ ទោះបីជាជួបហេតុការណ៍ចៃដន្យនេះក្តី បេក្ខជន ហេង បូរី បានបញ្ជាក់អះអាងថាសុខភាពរបស់ខ្លួនមិនមានបញ្ហាធ្ងន់ធ្ងរ...
ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ចប់បេសកកម្មប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១១ ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី ដោយជោគជ័យ ដោយដណ្ដើមបានមេដាយសរុបចំនួន ៤១គ្រឿងជូនជាតិមាតុភូមិ រួមមានមេដាយមាស ៨ មេដាយប្រាក់ ១២ និងមេដាយសំរឹទ្ធ២១។ នៅក្នុងព្រឹត្តិការណ៍តេក្វាន់ដូ ITF ប្រចាំទ្វីបនេះ កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុប ៤៧នាក់...
ក្នុងសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តកណ្តាលមាន មណ្ឌលប្រឡងសរុបចំនួន ២០មណ្ឌល ស្មើនឹង ៥៤២បន្ទប់ប្រឡង។ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រមាន ៦មណ្ឌល ស្មើនឹង ១២៥បន្ទប់ មានបេក្ខជន ៣,០២៣នាក់ (ស្រី ១,៧៩៤នាក់) ខណៈថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១៤មណ្ឌល ស្មើនឹង ៤១៧បន្ទប់ មានបេក្ខជន ១០,២៨១នាក់ (ស្រី ៥,៧៣៤នាក់) សរុបបេក្ខជនទាំងអស់មាន...
នារសៀលថ្ងៃទី១នេះ មានបេក្ខជនមកពីបណ្ដាខេត្តមួយចំនួន ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។ ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។
អាណាព្យាបាលសិស្សប្រឡងបាក់ឌុបមួយចំនួន បានខំស្កាត់មកពីខេត្តដើម្បីជូនកូនចូលប្រឡងដោយផ្ទាល់នៅថ្ងៃនេះ គឺដើម្បីគាំទ្រកូនឱ្យមានស្មារតីរឹងមាំ ខិតខំប្រឡងឱ្យអស់ពីសមត្ថភាពយកលទ្ធផលល្អ។ អាណាព្យាបាលសិស្ស មកពីខេត្តកំពត និងខេត្តកណ្ដាល ដែលជូនកូន និងចៅ មកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌល វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ រាជធានីភ្នំពេញ បានប្រាប់BTVនៅព្រឹកថ្ងៃទី១០ ខែសីហា នេះ ថា ពួកគេទុកកិច្ចការស្រែចម្ការមួយឡែកសិន ដើម្បីមកលើកទឹកចិត្តកូន និងចៅ ដោយផ្ទាល់នៅថ្ងៃប្រឡងសំខាន់នេះ។...
នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញនាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជី...
ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បានបើកដំណើរការប្រឡងដូច ខេត្តឯទៀតដែរដោយដំណើរការរលូន និងស្ងៀមស្ងាត់ ខណៈដែលបេក្ខជនក៏បានបង្ហាញ ទំនុកចិត្តនៃការប្រឡងជាប់ ។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យបានអញ្ជើញជាអធិបតីភាពក្នុងពិធីដំណើរការបើកវិញ្ញាសារប្រឡងសញ្ញាបក្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០២៦ នៅមណ្ឌលវិឡាល័យតេជោសែនសំរោង នាព្រឹកថ្ងៃទី១០សីហាឆ្នាំ២០២៦។ ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលមានវត្តមានប្រឡងនៅពេលនេះ ត្រូវយកចំណេះដឹងដែលបានរៀនសូត្រកន្លងមកបញ្ចេញឲ្យអស់នៅពេលនេះ ដើម្បីឆ្លងបន្តដំណើរទៅកាន់ឧត្តមសិក្សា។ អាណាព្យាបាលបេក្ខជន ដែលមកផ្តល់កម្លាំងចិត្តដល់កូនៗ រំពឹងថាកូនៗនឹងប្រឡងជាប់ទទួលបានលទ្ធផលល្អប្រសើរ...
ស្ថិតក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២៦ បេក្ខជនមានពិការភាព ចាត់ទុកការប្រឡងបាក់ឌុបជាស្ពានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត និងខិតខំប្រឹងប្រែងប្រឡងឲ្យជាប់។ បេក្ខជនមានពិការភាពប្រឡងនៅមណ្ឌលបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា នេះ ដែលជាថ្ងៃប្រឡងទី១ បានប្រាប់BTVថា ក្នុងនាមបេក្ខជនពិការភ្នែក នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យការប្រឡងទទួលបានលទ្ធផលល្អ។ បេក្ខជនទាំងនោះបន្តទៀតថា ការប្រឡងបាក់ឌុបជាស្ពានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត ដើម្បីឱ្យសង្គមទទួលស្គាល់ពីសមត្ថភាពជនមានពិការភាព និងរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ។ លោក ឃុត សុខខា ប្រធានគណៈកម្មការរៀបចំសន្តិសុខសណ្តាប់នៅមណ្ឌលប្រឡងសាលាបឋមសិក្សាភ្នំពេញថ្មី បានលើកឡើងដែរថា ចំពោះការរៀបចំសន្តិសុខ...