ដោយមានការសម្របសម្រួលពីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) គណៈប្រតិភូកម្ពុជាមកពីក្រសួងផែនការ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងក្នុង “វេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព” (High-Level Political Forum – HLPF) និង “កិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អ.ស.ប. (ECOSOC)” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។ ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃកិច្ចប្រជុំកម្រិតខ្ពស់ខាងលើ ឯកឧត្តម...
ភ្នំពេញ៖ សម្រាប់មនុស្សមួយចំនួន ការធ្វើការពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច អាចជារបៀបរស់នៅធម្មតា ប៉ុន្តែសម្រាប់លោក យួស សាវុធ ការធ្វើការពេលយប់ជាសន្តិសុខ ហើយបន្តទៅរៀនជំនាញជាមួយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) នៅពេលថ្ងៃ គឺជាជម្រើសតែមួយគត់ ដើម្បីផ្លាស់ប្តូរជីវភាពគ្រួសាររបស់លោក។ មុនពេលក្លាយជាម្ចាស់អាជីវកម្ម លោក សាវុធ ធ្លាប់ចាកចេញពីស្រុកកំណើត ទៅធ្វើការជាពលករនៅក្រៅប្រទេស ដោយសង្ឃឹមថា នឹងអាចរកប្រាក់មកជួយគ្រួសារ ប៉ុន្តែជីវិតមិនបានដូចការរំពឹងទុកឡើយ។ ក្រោយត្រឡប់មកប្រទេសកំណើតវិញ ការងារដំបូងដែលលោកចាប់ផ្ដើមនោះ គឺចូលធ្វើជាសន្ដិសុខនៅស្ថាប័នមួយកន្លែង...
ចិន៖ ក្នុងឱកាសដំណើរទស្សនកិច្ចការងារនៅប្រទេសចិន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Kassym-Jomart K. Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន។
តាំងពីថ្ងៃដំបូងនៃដំណើរទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តជួបជាមួយក្រុមហ៊ុនយក្សរបស់ចិនចំនួន ៣ បន្ថែមទៀត បន្ទាប់ពីរបានជួបចំនួន ៩ក្រុមហ៊ុនរួចមកហើយនោះដែលពួកគេសុទ្ធតែចាប់អារម្មណ៍ចង់បណ្ដាក់ទុនវិនិយោគ និងពង្រីកការវិនិយោគថ្មីបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានអនុញ្ញាតជូន លោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន...
កាលពីថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដែលភាគីវៀតណាមដឹកនាំដោយ លោកស្រី ផាន់ ធី ធូ ហៀន អគ្គនាយករង នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់លើនីតិវិធី និងលក្ខខណ្ឌចាំបាច់នានា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោកកម្ពុជា-វៀតណាម អាចដំណើរការបាននៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (កម្ពុជា)...
ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថា ក្នុងសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន...
រដ្ឋាភិបាលប្រេស៊ីល ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការបន្តជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម ការផ្សាភ្ជាប់ធុរកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យឯកជននានា ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Vivian Loss Sanmartin ខណៈដែលលោកជំទាវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ...
ក្រសួងបរិស្ថានកំពុងសម្របសម្រួលផ្តល់សិទ្ឋគ្រប់គ្រងដីជូនជនជាតិដើមភាគតិចនៅព្រៃសហគមន៍តាដេស ស្ថិតនៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាព្រៃសហគមន៍តាដេស ដែលជាតំបន់គ្រប់គ្រងដោយរដ្ឋមានផ្ទៃដីសរុបប្រមាណ១០០ហិតា ដោយក្នុងជនជាតិដើមភាគតិចបានស្នើសូមគ្រប់គ្រងដីមួយចំនួនទុកជាកន្លែងគោរពបូជា និងកន្លែងកប់សព ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិចរស់នៅទីនេះ។ហើយបច្ចុប្បន្នក្រសួងបរិស្ថានកំពុងធ្វើការសម្របសម្រួលកំណាត់ទីតាំងដីដែលជនជាតិដើមភាគបានស្នើសូម។ ឯកឧត្តមបានបន្តថា ជនជាតិដើមភាគតិចរស់នៅទីនេះ បានចូលរួមចំណែកថែរក្សា និងការពារព្រៃឈើយ៉ាងសកម្មផងដែរ។ លោក សន សារឿន មេភូមិតាដេស...
ភ្នំពេញ៖ “កិច្ចការព្រំដែន គឺជាកិច្ចការដ៏មានសារៈសំខាន់ និងជាអាយុជីវិតរបស់ជាតិ ដែលកន្លងមក ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់”។ នេះជាការបញ្ជាក់របស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពខេត្តរតនគិរី នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម ឡាំ...
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មន្ត្រីរាជការជុំវិញខេត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជនបានប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២០២៦ នៅក្នុងទីតាំងបរិវេណវត្តវត្តសំពៅ ភូមិសំពៅ សង្កាត់និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ រួមទាំងមានការចែកកូនឈើដោយឥតគិតថ្លៃចំនួនជាង៨ពាន់ដើម ដើម្បីដាំនៅតាមសហគមន៍ ។ ក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ២០២៦ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត...