ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤បានជួបប្រជុំជាមួយបណ្តារដ្ឋកោះនៃតំបន់ប៉ាស៊ីហ្វិក ដើម្បីផ្សព្វផ្សាយអំពីអនុសញ្ញាអូតាវ៉ា និងលើកទឹកចិត្តដល់រដ្ឋកោះទាំងបី រួមមាន កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី ឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេស និងស្ថាប័នអន្តរជាតិនានា ដូចជា ប្រទេសអាឡឺម៉ង់ ជប៉ុន អូស្ត្រាលី នូវែលសេឡង់ ហ្វីជី...
រាជរដ្ឋាភិបាល បច្ចុប្បន្នកំពុងអនុវត្តិកម្មវិធី កញ្ចប់គ្រួសារ ដែលផ្តោតសំខាន់ជួយដល់ក្រុមគោលដៅជាច្រើន ដែលរស់នៅក្នុងគ្រួសារក្រីក្រ។ សម្រាប់ការអនុវត្តកម្មវិធី កញ្ចប់គ្រួសារនេះ រាជរដ្ឋាភិបាល បានផ្ដល់ជាថវិកាប្រចាំខែជូនដល់ មនុស្សចាស់ វ័យលើសពី ៦០ឆ្នាំ ជារៀងរាល់ខែផងដែរ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន...
ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានថា ជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់ពីបំពេញបេសកកម្មពីប្រទេសបារាំងមុនពេលកំណត់ ដើម្បីដឹកនាំមន្ដ្រីជំនាញ និងអាជ្ញាធរ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុងនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ មានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង...
កាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-AIPA បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Xaysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឡាវ នាពេលកន្លងមក និងបន្តពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដែលបម្រើដល់ឧត្តមប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ។...
សមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បានចាត់ទុកការដង្ហែអង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ទៅវត្តខ្មែរកម្ពុជាក្រោម គឺជាការរួបរួមជាតិ និងស្នេហាជាតិយ៉ាងពិតប្រាកដ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ ខ្មែរកម្ពុជាក្រោមបានថ្លែងថា ការដង្ហែអង្គកឋិនទាននេះ គឺជាសកម្មភាពបង្រួបបង្រួមជាតិ និងជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ។ ដូច្នេះវាជាឱកាសសម្រាប់អ្នកស្នេហាជាតិមកពីគ្រប់និន្នាការនយោបាយទាំងអស់ គួរតែចូលរួមឱ្យបានច្រើនកុះករ។ លោកបញ្ជាក់ថា៖«វាជាការពិតនៃការសម្រេចរបស់រាជរដ្ឋាភិបាល គឺជាឆន្ទៈស្នេហាជាតិ បង្រួបង្រួមជាតិខ្មែរតែមួយ ហើយខ្ញុំគាំទ្រពេញទំហឹងចំពោះការផ្ដួចផ្ដើមដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ចេញឱ្យប្រើប្រាស់សាកល្បង នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលផ្ដល់ លទ្ធភាពជូនដល់វិនិយោគិន អាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពីគ្រប់ទីកន្លែង នៅតាមរយៈ ប្រព័ន្ធអនឡាញ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងសុន្ទរកគន្លឹះ ស្ដីអំពី កាលានុវត្តភាពវិនិយោគ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា នៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ...
ក្រោយបញ្ចប់ដំណាក់កាលសំណេរនៃការប្រឡងបាក់ឌុប ដំណាក់កំណែ និងចាប់ផ្ដើមអនុវត្ត។ សម្រាប់ដំណាក់កាលកំណែ ក្រសួងអប់រំ យុវជន និងកីឡា បានយកគ្រូបង្រៀនថ្នាក់ទី១២ ប្រមាណ ៧ ០០០នាក់ ចូលរួមកែសន្លឹកកិច្ចការទាំងអស់ ដែលត្រូវបែងចែកទៅតាមមណ្ឌលកំណែនីមួយៗ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ការប្រឡងបាក់ឌុប រយៈពេលពីរថ្ងៃ បានបិទបញ្ចប់។ ការដឹកសន្លឹកកិច្ចការប្រឡងតាមបណ្ដាខេត្ត មករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ...
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា (អ.ដ.ក.) បានធ្វើសិក្ខាសាលាផ្សព្វផ្សាយ អំពីបេសកកម្មការងាររបស់ខ្លួនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក ។ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកឡើង អំពីសារសំខាន់នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ គឺជាយន្តការបំពេញបន្ថែមមួយទៀតលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណ ភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះ...
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា អាស៊ានគួរតែរក្សាការប្តេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព ទន្ទឹមនឹងនោះសម្ដេចក៏បានអំពាវនាវឱ្យអាស៊ានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិក និងជាមួយដៃគូអាស៊ាន។ សម្ដេចធីបតី នាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សនសៃ...
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលប្រជាជាតិនៅទូទាំងសាកលលោក រួមគ្នាប្រារព្ធទិវានេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងគ្រោះមហន្តរាយ។ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសអានសារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែតុលានេះ បានឲ្យដឹងថា ប្រធានបទសម្រាប់ទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤ គឺ «តួនាទីនៃការអប់រំក្នុងការការពារ...