នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ៣៣១៨គ្រួសារ។ យោងតាមរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង១២៖០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងក្រោយពេលមានសភាពការណ៍ចុងក្រោយ ប្រជាពលរដ្ឋភៀសសឹកភាគច្រើន បានវិលត្រឡប់ទៅមូលដ្ឋានរបស់ខ្លួនវិញ។...
ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសារច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ថៃ ដែលបន្តចោទប្រកាន់កម្ពុជាថា ចង់បង្កសង្គ្រាម ខណៈជំហររបស់កម្ពុជា គឺប្ដេជ្ញាគោរពកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានឹងថៃ។ ឯកឧត្តម ទៀ សីហា បានថ្លែងថា មួយរយៈនេះ ឯកឧត្តមបានកត់សម្គាល់ថាមានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែរថា៖ «រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ...
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃអង្គារ ៩មិថុនានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un )និងលោក ស៊ី ជីនពីង (Xi Jinping )បានរៀបចំកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃចន្ទ៨មិថុនាសប្ដាហ៍នេះ នៅទីក្រុងព្យុងយ៉ាង ហើយបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗ ។ ទីភ្នាក់ងារសារព័ត៌មាន KCNA ខាងលើនិយាយថា មេដឹកនាំទាំងពីរបានយល់ព្រមអភិវឌ្ឍទំនាក់ទំនងទ្វេភាគីទៅជាជំពូកថ្មីមួយ អំឡុងទស្សនកិច្ចកិច្ចផ្លូវរដ្ឋនៅថ្ងៃចន្ទនិងថ្ងៃអង្គារ ៨ដល់៩មិថុនាសប្ដាហ៍នេះ...
សម្តេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានណែនាំដល់មន្ត្រីបក្ស នៅតាមមន្ទីរអង្គភាព និងនៅតាមមូលដ្ឋាន ត្រូវចុះជំរុញពលរដ្ឋឱ្យទៅធ្វើការផ្ទៀងផ្ទាត់ឈ្មោះបោះឆ្នោត និងចុះឈ្មោះដើម្បីទទួលបានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅឆ្នាំក្រោយ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសសម្តេចអញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិលើកទី៦ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំ(ឆមាសទី១) និងទិសដៅសម្រាប់អនុវត្តបន្តប្រចាំ (ឆមាសទី២) ឆ្នាំ២០២៦ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦...
កំពង់ចាម ៖ ដើម្បីរក្សានូវប្រពៃណី និងវប្បធម៌ដ៏ល្អពូផង់របស់ខ្មែរ នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ អ្នកភូមិថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន បានរៀបចំកម្មវិធី “ចាក់បាញ់ឆែវ១០០ខ្ទះ” ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរភ្លក់ ពិសារ ដោយឥតគិតថ្លៃ ស្ថិតក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី...
នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា...
កោះកុង ៖ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីបក្សនៅស្រុកបូទុមសាគរ ត្រូវតែធ្វើការអោយសកម្មចំពោះការចុះទៅមូលដ្ឋាន ដើម្បីជួប និងដឹងសុខទុក្ខប្រជាជន ហើយជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ក្នុងពិធីបិទវគ្គអប់រំនយោបាយដល់មន្រ្តីរបស់គណបក្សជំនាន់ទី២៤ នៅទីស្នាក់ការបក្សស្រុកបូទុមសាគរ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា បានបន្តថា មន្ត្រីគណបក្សត្រូវតែត្រួតពិនិត្យការងារខ្លួន ដើម្បីរកឱ្យឃើញចំណុចវិជ្ជមាន និងអវិជ្ជមានហើយធ្វើការកែលម្អ ។ របបការងារ ចុងក្រោយគឺ របបរាយការណ៍សុំយោបល់ មានន័យថាបើមានបញ្ហាគឺត្រូវតែរាយការណ៍...
ព្រះសង្ឃ និងសប្បុរសជនខេត្តស្វាយរៀង ដឹកនាំដោយព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកអំណោយរួមមាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ សម្ភារៈប្រើប្រាស់និងថវិកាមួយចំនួនទៅផ្តល់ជូនដល់ដៃវីរយុទ្ធជន និងវរៈនគរបាល ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅក្នុងភូមិសាស្ត្រទិសខេត្តពោធិសាត់ និងខេត្តបន្ទាយមានជ័យ។ ព្រះតេជគុណ មុំ សយ មានសង្ឃដិកាថា ការនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកា ទៅចែកផ្តល់ជូនដល់ វរកងទព័...
បេក្ខសមណសិស្សក្នុងខេត្តស្វាយរៀង ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការប្រឡងដើម្បីទទួលយកសញ្ញាបត្រធម្មវិន័យ ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក ។ អភិបាលរងខេត្តស្វាយរៀង លោក ញ៉ែម សារី ក្នុងឱកាសបើកវិញ្ញាសារជូនដល់បេក្ខសមណសិស្សសញ្ញាបត្រធម្មវិន័យ ថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក នៅក្នុងមណ្ឌលវត្ត (ជម្ពូប្រឹក្សា) មណ្ឌលវត្ត (ព្រៃឆ្លាក់) ក្រុងស្វាយរៀង បានស្នើដល់បេក្ខសមណសិស្ស ទាំងអស់ត្រូវបញ្ចេញសមត្ថភាព ចំណេះដឹង ដែលបានសិក្សាកន្លងមក ដើម្បីប្រឡងយកសញ្ញាបត្រ...
នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum – AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា...