ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ ចំថ្ងៃខួបគម្រប់១ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ ដើម្បីការពារអធិតេយ្យភាព បូរណភាពទឹកដី និងរក្សាសេចក្តីសុខសាន្តរបស់ប្រជាជន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឡើងវិញក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ សម្តេចធិបតី...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ យានដ្ឋាន វណ្ណៈ ហេង ដែលមានទីតាំងស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។ បើតាមសេក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញថា យានដ្ឋាននេះបានអនុវត្តសកម្មភាពបាញ់ថ្នាំលាបរថយន្ត ដោយមិនមានប្រព័ន្ធគ្រប់គ្រង និងបង្ការការបំពុលបរិយាកាសឱ្យបានត្រឹមត្រូវ...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ កំពុងរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០?» ដែលមានបេក្ខជន១០រូប។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សមណនិស្សិត-និស្សិត និងភ្ញៀវកិត្តិយស...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ។ សម្ដេចតេជោ បានសរសេរថា ក្រោយការខកខានវាយកូនគោលជាង ១ឆ្នាំថ្ងៃនេះឆ្លៀតវាយកូនគោល។ ជាមួយតារាងថ្មី ឧបករណ៍វាយថ្មីជាមួយ ដៃគូរប្រកួតចាស់ ខ្ញុំនៅវាយបានតែមិនទាន់ល្អ។ សម្ដេចតេជោបានថ្លែងថា ការវាយមិនទាន់ល្អអាចមកពីខានវាយរយៈពេលយូរ ហើយក៏អាចមកពីទម្ងន់ដែលមុនៗវាយក្នុងទម្ងន់ ៨០គីឡូក្រាម តែថ្ងៃនេះចាប់វាយក្នុងទម្ងន់ ៧៦គីឡូក្រាម និងវាយចប់រយៈពេល ២ម៉ោងទម្ងន់ធ្លាក់មកត្រឹម...
កំពង់ចាម៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍សង្គម និងឱកាសអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃទៅជូនយុវជន បងប្អូនអតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៦នេះ។ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំនៅថ្ងៃទី២៤ ខែកក្កដា នៅក្នុងបរិវេណសាលាស្រុកស្ទឹងត្រង់ និងនៅថ្ងៃទី២៥ ខែកក្កដា នៅក្នុងបរិវេណវត្តនគរបាជ័យ ខេត្តកំពង់ចាម ដែលចាប់ផ្ដើម ចាប់ពីម៉ោង ៨ព្រឹក...
ភ្នំពេញ៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបើកការត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ លើការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ របាយការណ៍នេះ ជារបាយការណ៍តាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំលើកដំបូង នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលឆ្លុះបញ្ចាំងពីតម្លាភាព គណនេយ្យភាព ការចូលរួម និងកិច្ចសហការល្អពីគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងដៃគូអភិវឌ្ឍ ដោយឈរលើ អភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ត្រៀមខ្លួនឆ្លើយតបផលប៉ះពាល់ទាំងឡាយបណ្តាលមកពីបាតុភូតធម្មជាតិអែលនីញ៉ូ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បន្តតាមដាន ការវិវត្តន៍ និងផ្សព្វផ្សាយជាប្រចាំជូនប្រជាពលរដ្ឋបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ និងត្រៀមឆ្លើយតបនូវមធ្យោបាយចាំបាច់ ដើម្បីអន្តរាគមន៍ជួយង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះព្រះមហាក្សត្រកម្ពុជា ប្រោសប្រទានលើកលែងទោសលោក កឹម សុខា ត្រង់ចំណុចការហាមឃាត់ចំពោះការចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ។ នេះបើយោងតាមព្រះរាជក្រឹត្យ។ មាត្រា២ នៃព្រះរាជក្រឹត្យបានចែងថា ការលើកលែងទោសចំពោះទោសបន្ថែមនេះ មិនអនុវត្តចំពោះទោសបន្ថែមផ្សេងទៀតឡើយ។ លែងមានហើយបំរាមសម្រាប់ការចាកចេញក្រៅប្រទេស ពោលនៅពេលនេះ លោក កឹម សុខា អាចធ្វើដំណើរចាកចេញក្រៅប្រទេសបានហើយ។ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ លោក កឹម...
ភ្នំពេញ៖ ជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធចបច្ចេកវិទ្យា (Online Scams) ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងបានចេញដីកាតាមចាប់ខ្លួនជនជាតិចិនម្នាក់ដែលបានរត់គេចខ្លួន។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ អ្នកនាំពាក្យសាលើាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនជាតិថៃទាំង ២០នាក់ ត្រូវបានចោទប្រកាន់ពីបទ ៖ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង , បទ៖ ឆ្លងដែនដោយខុសច្បាប់ និងពីបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...
តាមរយៈ សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៤០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋសិង្ហបូរី ដែលបានចាត់បញ្ជូននាយទាហានប្តូនវេនចំនួនពីររូបគឺ វរសេនីយ៍ត្រី Lim Jun Da និង ព្រិន្ទបាលឯក Tan Jun Wei ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)...