នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Seema Malhotra អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, លោកជំទាវអនុរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនង...
នៅក្នុងខែឧសភា ឆ្នាំ២០២៦, កម្ពុជាទទួលបានការចុះបញ្ជីវិនិយោគលើវិស័យធំៗចំនួន៥ ដែលមានដើមទុនវិនិយោគច្រើនជាងគេ គិតជាទឹកប្រាក់សរុបប្រមាណជា ៣៨៧ លានដុល្លារអាម៉េរិក ដែលវិស័យទាំងនេះនឹងអាចជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញរបស់កម្ពុជា។ យោងតាមរបាយការណ៍ប្រកាសសេចក្ដីព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ជា ថ្នាលបច្ចេកវិទ្យាឌីជីថលមួយគត់ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល បានបង្ហាញឱ្យឃើញថា នៅក្នុងខែឧសភា ឆ្នាំ២០២៦នេះ, កម្ពុជាទទួលបានការចុះបញ្ជីដែលមានដើមទុនវិនិយោគច្រើនជាងរួមមាន វិស័យកម្មន្តសាល និងផលិតផលកៅស៊ូ បានឈរក្នុងលំដាប់ទី១ ដែលមានដើមទុនវិនិយោគប្រមាណ ១៨៧ លានដុល្លារអាម៉េរិក ត្រូវជាង...
ភ្នំពេញ៖ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗជុំវិញពិភពលោក បង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ដោយសម្រេចបានជាង ៣០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦នេះ កើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិគិតជាប្រាក់បានចំនួនជាង ១៤ពាន់លានដុល្លារអាម៉េរិក ខណៈ កម្ពុជានាំចូលមកវិញសម្រេចបានជាង ១៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៩% ដូចគ្នា។ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផ្សាយនៅថ្ងៃទី ១០ មិថុនានេះ បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិសំខាន់ៗ ចាប់ពីខែមករា...
ពោធិ៍សាត់៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញចំនួន២គឺ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ប្រមាណ២ពាន់នាក់ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។ ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត...
នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមប្រធានរដ្ឋវៀតណាម...
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៦ ក្រោមការចែករំលែកចំណេះដឹង បទពិសោធដោយ លោក យី សារិន គ្រូឧទ្ទេសជនជាតិខ្មែរ និងលោក OGIWARA Masato គ្រូឧទ្ទេសជនជាតិជប៉ុន ។ លោក យី សារិន បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មាសគោលចំណងបង្កើន ជំនាញ និងបច្ចេកទេសដល់សិក្ខាកាម បន្ថែម ដើម្បីអភិវឌ្ឍន៍ មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល...
ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានជាប់ឆ្នោតជាអនុប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន តាមរយៈការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ២០២៦-២០៣០ ដែលប្រទេសឥណ្ឌូណេស៊ី ធ្វើម្ចាស់ផ្ទះ។ នៅក្នុងដំណើរនិវត្តន៍មកដល់មាតុប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្មីៗនេះ ឯកឧត្តម យី វាសនា បានជម្រាបថា ក្នុងដំណើរបេសកកម្មអន្តរជាតិនេះ ឯកឧត្តម បានធ្វើដំណើរពីប្រទេសម៉ាឡេស៊ី ទៅប្រទេសឥណ្ឌណេស៊ី ចូលរួមមហាសន្និបាតសហព័ន្ធកីឡាជនពិការអាស៊ាន បានបញ្ចប់អាណត្តិចាស់ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០ (APSF...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យក្រុមការងារវាស់វែង JBC ចុះកំណត់ខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ជាពិសេសនៅកន្លែងដែលរងផលប៉ះពាល់ និងដែលមានប្រជាជនស៊ីវិលរស់នៅ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជាថ្មីម្តងទៀតពីគោលជំហររបស់កម្ពុជា ដែលមិនប្រើកម្លាំងយោធាក្នុងការដណ្តើមយកទឹកដីមកវិញឡើយ តែកម្ពុជាប្រកាន់យកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា និងការវាស់វែងដោយប្រើយន្តការដែលមានស្រាប់ គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានថៃដែលបានដកស្រង់ប្រសាសន៍សម្ដេចខុសពីការពិតពាក់ព័ន្ធនឹងការប្រើស់ប្រាស់យន្តការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលពួកគេបានផ្សាយមិនពិតថា កម្ពុជាប្រើប្រាស់ទាំងមធ្យោបាយយោធា និងសន្ដិវិធីលើការដោះស្រាយ ប៉ុន្ដែជាប្រសាសន៍ពិតប្រាកដរបស់សម្ដេចតេជោ និងជំហររបស់កម្ពុជា គឺជ្រើសរើសយកតែដំណោះស្រាយសន្តិវិធីស្របតាមយន្តការច្បាប់អន្តរជាតិប៉ុណ្ណោះ។ តាមរយៈ សារពិសេសពីខេត្តសៀមរាប ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន...