ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់យុវជនដែលជាកម្លំាងស្នូលរបស់ប្រទេសជាតិ ក៏ដូចជាពលរដ្ឋទូទៅ ប្រែក្លាយឱកាសឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យកម្ពុជា ជាឱកាសក្នុងការពង្រឹងចំណេះដឹង ពង្រឹងសមត្ថភាព ពង្រឹងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជឿនលឿនទៅមុខបន្ថែមទៀត។ សម្តេចបានគូសបញ្ជាក់ថានៅគ្រាលំបាកនេះ យើងមិនត្រូវដេកដួល តាមសភាពការណ៍នោះឡើយ។ មានន័យថា អ្នកត្រូវសិក្សា ត្រូវខិតខំសិក្សារៀនសូត្រឱ្យកាន់តែខ្លំាង អ្នកប្រកបអាជីវកម្មរកទទួលទាន ត្រូវខិតខំពង្រីកចង្វាក់ផលិតកម្ម របស់ខ្លួនធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនឆាប់រហ័សទៅមុខ។ ការអំពាវនាវរបស់ សម្តេចប្រធានរដ្ឋសភា...
កម្ពុជាបាននិងកំពុងជំរុញបង្កើតស្ថានីយ៍បញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី ឱ្យគ្របបណ្តប់នៅទូទាំងប្រទេស បម្រើដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម ជាពិសេសសហគ្រាសដឹកជញ្ជូន តាមរយៈនៃការកាត់បន្ថយនូវខ្ពង់ចំណាយ និងការ ចូលរួមលើកកម្ពស់ថាមពលស្អាតជាដើម។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងពិធីសម្ពោធស្ថានីយ៍បញ្ចូលថាមពល សម្រាប់យានយន្ត អគ្គិសនី និងរថយន្តអគ្គិសនីបច្ចេកវិទ្យាចុងក្រោយរបស់ ហ្សូ ម៉ូធ័រ ខេមបូឌា នៅល្ងាចថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៥...
នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បងប្អូនកម្មករនិយោជិតនៃរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលធ្វើការងារតាមធម្មតាវិញហើយ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះសម្រួលដោះស្រាយករណីតវ៉ាដោយផ្ទាល់និងបានបញ្ចប់បញ្ហាសព្វគ្រប់នៅព្រឹកនេះ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកថ្លែងថា៖«ក្រោមការសម្របសម្រួលបន្ថែមទៀតពីសំណាក់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់ នៅព្រឹកថ្ងៃទី៩...
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាគិតត្រឹមឆ្នាំ២០២៥នេះ ប្រទេសចិនបន្តជាប់លំដាប់កំពូលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា បន្ទាប់មកអាស៊ាន និងសហរដ្ឋអាម៉េរិក។ យោងតាមសមិទ្ធផលការងារ ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញ-នាំចូលទំនិញ រវាងកម្ពុជាជាមួយដៃគូអន្តរជាតិទាំងអស់ មានទឹកប្រាក់សរុបចំនួន ៦៥,២៤ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ មានចំនួន ៥៥,៤៥ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញគិតជាទឹកប្រាក់បានចំនួន ៣១,២៨ពាន់លាន កើនឡើង ១៧ភាគរយ។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា មានដូចជា ចិន តំបន់អាស៊ាន...
(ភ្នំពេញ)៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ញូ ថាហ្គេត ហ្វ៊ូតវែរ (NEW TARGET FOODWEAR (CAMBODIA) CO.,LTD) ដែលមានទីតាំងស្ថិតស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានដោះស្រាយចប់សព្វគ្រប់នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបានអះអាងថា៖ «ក្រោយទទួលបានដំណឹងនៃការតវ៉ារបស់បងប្អូនកម្មករ មន្ត្រីជំនាញនៃក្រសួងការងារ...
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដែលទទួលបានពីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ផ្តល់តាមរយៈរដ្ឋាករទឹកបាត់ដំបង និងអំណោយដែលទទួលបានពីសប្បុរសជនឧបត្ថម្ភជូនដល់គ្រួសារវីរកងទ័ពជួរមុខចំនួន ៣០០គ្រួសារនៅស្រុកសង្កែ។ ពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកសង្កែ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលមានសាច់ញាតិ...
ភ្នំពេញ ៖ គិតត្រឹមបំណាច់ឆ្នាំ២០២៥កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៦៥,២៤ពាន់លានដុល្លារ មានការកើនឡើង ១៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មនៅក្នុងខ្លឹមសារនៃសមិទ្ធផលការងារ ឆ្នាំ២០២៥ ដែលបានបង្ហាញនៅក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្ត កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្នុងនោះការនាំចេញ កម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៣១,២៨ពាន់លាន កើនឡើង ១៧ភាគរយ និងការនាំចូលសម្រេចបាន ៣៣,៩៦ពាន់លានដុល្លារ កើនឡើង ១៨ភាគរយ។...
លោក ពុធ សុភាកែវ មន្ត្រីជំនួយការច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា ក្នុងរយៈពេល ១ឆ្នាំ ឆ្នាំ២០២៥ កន្លងទៅនេះ ច្រកទ្វារព្រំដែន បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ចូល មកកម្ពុជា មានចំនួន ១លាន ៨សែន ០ ម៉ឺន...
លោកជំទាវអភិបាលខេត្តកោះកុង បាននឹងកំពុងប្រឹងប្រែងសម្របសម្រួលជាមួយភាគីថៃ ដើម្បីឱ្យមានការដោះលែងប្រជានេសាទចំនួន៤នាក់ ក្រោយការឃាត់ខ្លួន ករណីនេសាទចូលដែនសមុទ្រ។ ការអះអាងបែបនេះរបស់លោកជំទាវ ឈី វ៉ា បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយប្រជានេសាទ រសៀលថ្ងៃទី៧ខែមករា ស្វែងយល់ពីសុខទុក្ខ និងផ្ដល់ការណែនាំសំខាន់ៗលើការងារសន្តិសុខ និងសុវត្ថិភាពសមុទ្រ។ លោកជំទាវអភិបាលខេត្តកោះកុង បានបន្ថែមទៀតថា ប្រជានេសាទអាចរកទិន្នផលនេសាទក្បែរៗច្រាំងសិន ដោយសារស្ថានភាពព្រំដែនបច្ចុប្បន្នកំពុងមានភាពតានតឹង សុំកុំទាន់ចេញទៅនេសាទឆ្ងាយ ឬក្បែរបន្ទាត់ព្រំដែន និងក្បែរតំបន់កងទ័ពជើងទឹកប្រទេសជិតខាងពេក។ ទោះបីការប្រកបរបរមានសារៈសំខាន់សម្រាប់ជីវភាពក៏ដោយ ប៉ុន្តែអាយុជីវិតគឺសំខាន់បំផុត។ ទន្ទឹមនោះដែរ លោកជំទាវ ឈី វ៉ា...
អ្នកតាមដានស្ថានការណ៍នយោបាយ បានកត់សម្គាល់ឃើញអំពីភាពបរាជ័យគ្រប់ទម្រង់របស់ថៃ ក្នុងអំពើ ឈ្លានកម្ពុជា ដែលនាំឱ្យបាក់មុខជាខ្លាំងនៅលើឆាកអន្តរជាតិ ។ បណ្ឌិត ស៊ិន សារុន អ្នកតាមដានស្ថានការណ៍នយោបាយ និងជាអតីតមន្ត្រីការទូតជាន់ខ្ពស់កម្ពុជាប្រចាំ នៅប្រទេសថៃ បានមើលឃើញថា នយោបាយទុច្ចរិតរបស់ថៃមកលើកម្ពុជា ទាំងរដ្ឋាភិបាល និងយោធាដែលបាន ចែកផ្លូវគ្នាដើរក្នុងគោលដៅតែមួយដើម្បីឈ្លានពានកម្ពុជានោះ គឺពុំទទួលបានលទ្ធផលដូចគ្នា ពោលគឺថៃ បានបាត់ បង់នូវសម្ព័ន្ធមិត្តទាំងអស់នៅលើឆាកអន្តរជាតិ។ លោកបណ្ឌិត បានយល់ឃើញថា ជាធម្មតា ការធ្វើសង្គ្រាម គេតែងតែពឹងផ្អែកលើកម្លាំងខ្លួនឯងផង...