ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរំឭក និងជម្រាបជូនបន្ថែមដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ អំពីភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គមយើង។ ក្រសួងវប្បធម៌បានលើកឡើងថា ទោះជាសកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មដល់កិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបី ប៉ុន្តែយើងនៅតែសង្កេតឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននៅតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើតម្លៃវប្បធម៌សង្គម និងតម្លៃស្ត្រីខ្មែរ។ ក្នុងន័យនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ...
ភ្នំពេញ៖ សិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន រៀបចំដោយទីស្តីការគណ:រដ្ឋមន្ត្រី ស្ថានទូតចិនប្រចាំកម្ពុជា ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌និងសកលវិទ្យាល័យប៉េកាំង ឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មចិន នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ ឯកឧត្តម WANG Wenbin...
ប្រធានសមាគមចំនួនពីរ ជួបជាមួយសហគ្រិន និងម្ចាស់អាជីវកម្ម ពិភាក្សាលើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយអាជីវកម្ម លើខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្កង់ផលិតផលិផលលើទីផ្សារ ជាពិសេសការស្វែងយល់ និងការហែករបាំងបច្ចេកទេសជំរុញការ នាំចេញជំរុញផលិតផលកម្ពុជាទៅក្រៅប្រទេសបន្ថែម។ ថ្នាក់ដឹកនាំសមាគម សហគ្រិន និងម្ចាស់អាជីវកម្ម-ផលិតកម្ម នៅចុងសប្តាហ៍កន្លងមកនេះ បានបើកកិច្ចពិភាក្សា និងពិគ្រោះ យោបល់ ផ្តោតលើការដោះស្រាយបញ្ហាប្រឈមថ្លៃដើមផលិតកម្មដូចជា (ថ្លៃដើមផលិត, ពង្រឹងគុណភាពនិងស្តង់ដារ, ការប្រើប្រាស់ បច្ចេកវិទ្យា និងរបាំងបច្ចេកទេសទីផ្សារ) ក្នុងគោលដៅពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។...
ភ្នំពេញ៖ មន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា បានអះអាងថា គ្រឿងញៀនជាង ១.៣តោន ដែលត្រូវបានវិចខ្ចប់ក្នុងប៉ាវអង្ករខ្មែរ ហើយត្រូវបានសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ីចាប់បាននោះ មិនមែន នាំចេញពីកម្ពុជានោះទេ។ បើតាមការស្រាវជ្រាវគ្រឿងញៀនទាំងនោះនាំចេញពីតំបន់ត្រីកោណមាស ទៅប្រទេសថៃ តាមច្រកសមុទ្រ មុនទៅដល់ឥណ្ឌូនេស៊ី។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា តាមការស្រាវជ្រាវយ៉ាងម៉ត់ចត់ របស់មន្ត្រីនគរបាលជំនាញរបស់កម្ពុជា គ្រឿងញៀនចំនួនជាង ១.៣តោន ដែលត្រូវអាជ្ញាឥណ្ឌូនេស៊ីរឹបអូសបាននោះ គឺបាននាំចេញពីតំបន់ត្រីកោណមាស ទៅកាន់ប្រទេសថៃ...
តំណាងសភាពាណិជ្ជកម្មកម្ពុជា ជំរុញឱ្យវិស័យឯកជន ពង្រឹងសមត្ថភាពលើបច្ចេកវិទ្យា និងចាប់យកឧស្សាហកម្ម ៤.០ ប្រើឱ្យបាន ពេញលេញ និងអស់សក្តានុពល ជំរុញពង្រីកខ្លួនក្នុងឧស្សាហកម្មកាត់ដេរ ការបូប និងស្បែកជើង ឆ្លើយតបដល់ការនាំចេញរបស់កម្ពុជា ខណៈដែលវិស័យនេះកំពុងគាំទ្រដល់ការងារ និងកំណើនសេដ្ឋកិច្ច។ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងក្នុងកិច្ចពិភាក្សាស្តីពី ជំរុញកាប្រកួតប្រជែងនៃឧស្សា- ហកម្មកម្ពុជា៖ “ជំរុញនវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផលិតឆ្លាតវៃ ដើម្បីពង្រឹងភាពប្រកួតប្រជែងថ្នាក់តំបន់ និង សកល”...
សហព័ន្ធទ្រីយ៉ាត្លុងត្រៀមបញ្ជូនកីឡាការិនី២រូបរូបចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន។ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធត្រៀមបញ្ជូនកីឡាការិនី២រូប ដើម្បីទៅចូលរួមប្រកួតកីឡាអាស៊ីនាពេលខាងមុខនេះ រួមមាន...
សៀមរាប៖ សម្រស់កំពូលទាំង ៥ របស់ប្រាសាទអង្គរវត្ត លេចត្រដែតផុសពីព្រៃព្រឹក្សា ដែលមានពណ៌បៃតងខ្ចីនារដូវវស្សា កំពុងបង្ហាញសោភ័ណភាពយ៉ាងស្រស់ស្អាត និងបានទាក់ទាញភ្ញៀវទេសចរ មកថតផ្តិតរូបភាពនៅពីខាងក្រៅកសិន្ធុ ទិសនិរតីនៃប្រាសាទអង្គរវត្ត ដើម្បីទុកជាអនុស្សាវរីយ៍ និងផ្សព្វផ្សាយជាដើម។ ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត មើលពីចំណុចណាក៏ស្រស់ស្អាត និងទាក់ទាញ សូមសាធារណជនគ្រប់រូបមកទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ មកថតរូបទុកជាអនុស្សាវរីយ៍កុំខកខានឡើយ ក៏ដូចជាផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក៕
ផ្សិតអំបោះ ជាប្រភេទបន្លែម្យ៉ាងដែលមានរសជាតិឆ្ងាញ់ ហើយគេអាចយកទៅច្នៃធ្វើជាម្ហូបអារហារបានជាច្រើនមុខ និងលក់ដាច់ជាងគេនៅលើទីផ្សារគ្រប់ទីកន្លែង ខណៈកសិករម្នាក់រស់នៅក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះថា ការដាំផ្សិតនេះ មានងាយស្រួលដាំហើយអាចទទួលបានផលលក់ដូរជារៀងរាល់ថ្ងៃ។ លោក សយ ចាន់ណា ជាកសិករគំរូនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គាត់បានទៅរៀនពីបច្ចេកទេសដាំដុះផ្សិតអំបោះនេះពីអ្នកជំនាញក្នុងខេត្តកំពង់ចាម និងរៀននៅខេត្តកំពត។ ក្រោយចេះច្បាស់ជំនាញនេះ ក៏បានមកសាកល្បងបណ្តុះផ្សិតអំបោះនេះឡើងដើម្បីទុកជាបទពិសោធន៍សម្រាប់បង្កើតកសិដ្ឋានផ្ទាល់ខ្លួននៅស្រុកកំណើត ក្នុងគោលបំណងចែកចាយលក់ដូរនៅលើទីផ្សារឱ្យបាន ទូលំទូលាយ ប៉ុន្តែរយៈពេលពីរឆ្នាំដំបូងមិនសូវទទួលបានផលល្អទេ។...
ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ បានរៀបចំពិធីលើកទង់ជាតិ ដើម្បីរំលឹកខួបលើកទី៨១ នៃឯករាជ្យភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។ ក្នុងឱកាសនោះ ក៏បានផ្តល់ឱកាសដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាផងដែរ ដោយមានការអញ្ជើញចូលរួមពីតំណាងកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិកម្ពុជា ដែលជាដៃគូសំខាន់ៗក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោក គ្រីស្នាជី (Krishnajie Partadiredja) ភារធារីស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅក្នុងកម្មវិធីនេះ បានមានប្រសាសន៍ឱ្យដឹងថា វឌ្ឍនភាពដែលប្រទេសឥណ្ឌូនេស៊ីទទួលបាននៅថ្ងៃនេះ គឺជាលទ្ធផលនៃការតស៊ូ និងការលះបង់របស់អ្នកកាន់តំណែងមុនៗ និងជាការទទួលខុសត្រូវរបស់ស្ថានទូតក្នុងការបន្តការតស៊ូក្នុងការស្វែងរកប្រទេសឥណ្ឌូនេស៊ីដែលមានអធិបតេយ្យភាព យុត្តិធម៌...
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជហឬទ័យស្តេចយាងសម្ភោធអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងប្រាប់ BTV ថា តាមការគ្រោងទុកព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងព្រះអង្គព្រះរាជហឬទ័យស្តេចយាងសម្ភោធអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ដូចដែលបានដឹងគ្រោងសម្ពោធយូរហើយ ប៉ុន្តែនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ គឺជាពេលវេលាដែលព្រះករុណាជាអង្គម្ចាស់ព្រះសព្វព្រះរាជហឫទ័យ។...