កំពង់ចាម ៖ ប្រធានក្រុមប្រឹក្សាឃុំបឹងណាយនៃស្រុកព្រៃឈរ បានប្តេជ្ញាខិតខំប្រឹងប្រែងបន្តបំរើសេវាសាធារណៈ និងប្រើប្រាស់ថវិកាជាតិដោយតម្លាភាពដើម្បីកសាងអភិវឌ្ឍន៍នៅមូលដ្ឋានមួយនេះឲ្យកាន់ល្អប្រសើរបន្ថែមទៀត។ លោក ហ៊ីម ទីន ប្រធានក្រុមប្រឹក្សាឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានលើកឡើងថា បច្ចប្បន្ននៅតាមភូមិទូទាំងឃុំរបស់លោក មានប្រព័ន្ធធារាស្ត្រ ភ្លើង ទឹក និងផ្លូវល្អស្អាតហើយ ដោយក្រុមប្រឹក្សាឃុំបានឯកភាពគ្នាធ្វើទៅតាមជំហានថវិកាដែលមានជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះក្រុមប្រឹក្សាឃុំបឹងណាយ បានបន្តគិតគូរពីសុខមាលភាពរបស់ប្រជាពលរដ្ឋតាមខ្នងគ្រួសារដែលមានជីវភាពខ្វះខាតផងដែរ។ សម្រាប់រដ្ឋបាលឃុំសណ្តែកនៅអាណត្តិថ្មី ក៍បានយកថវិកាជាតិដែលទំលាក់មកប្រើប្រាស់ ដើម្បីការអភិវឌ្ឍន៍កែប្រែល់ហេដ្ឋារចនាសម្ពន្ធ័ជាពិសេសផ្លូវថ្នល់ ដែលជាសសៃឈាមចរន្តសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះដែរ លោក...
ប្រទេសអូស្រា្តលី៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី សូមចូលរួមអបអរសាទរដល់សិស្សប្អូន អនុនាវីទោ កែវ ចាន់ប៊ីលី សិក្ខាកាមនាយនាវី កងទ័ពជើងទឹកកម្ពុជា ដែលបានបញ្ចប់ការសិក្សា វគ្គនាយនាវីប្រយុទ្ធលើលម្ហសមុទ្រ (Maritime Warfare Officer Course) ព្រមទាំងការអនុវត្តផ្ទាល់លើនាវា នៅមូលដ្ឋានកងនាវាចរណ៍ភូមិន្ទអូស្រ្តាលី HMAS WATSON នៅទីក្រុងសុីដនី រដ្ឋញ៉ូវសោដវ៉ែល ប្រទេសអូស្ត្រាលី។ វគ្គនាយនាវីប្រយុទ្ធលើលម្ហសមុទ្រនៃកងនាវាចរណ៍ភូមិន្ទអូស្រ្តាលី មានរយះពេល...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ នូវបញ្ហាគ្រឿងញៀននេះឲ្យមានប្រសិទ្ធិភាពខ្ពស់។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ បន្តបំផុស ដាស់តឿនដល់យុវវ័យ និងសិស្សានុសិស្សទាំងអស់ សូមឱ្យបន្តស្វែងយល់ថែមទៀតអំពីផលប៉ះពាល់និងគ្រោះថ្នាក់ដែលបង្កឡើងដោយសារធាតុញៀន...
កម្ពុជាបាននិងកំពុងរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា ដោយបានប្រមូលផ្តុំនូវរាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗពាក់ ព័ន្ធវិស័យពាណិជ្ជកម្ម ដាក់បញ្ជូលគ្នាឱ្យក្លាយជាច្បាប់តែមួយ ដើម្បីធានាសន្តិសុន្តិសុខគតិយុទ្ធ និងបង្កើនទំនុកចិត្តដល់ពាណិជ្ជករ និង អ្នកវិនិយោគ។ ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ជាអនុប្រធាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈ- កម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) លើកឡើងក្នុងបទបង្ហាញទស្សនទាន ស្តីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះថា ជុំវិញការអនុវត្តវិធានគតិយុត្ត ឬក៏ច្បាប់នៅក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា ឃើញថា...
កំពង់ស្ពឺ៖ រោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់ នៃស្រូវផ្កាម្លិះ ដែលបានចំណាយដើមទុនប្រមាណជិត ១០លានដុល្លារ និងមានសមត្ថភាពផលិតបានប្រេងឆាក្នុងរង្វង់៥០តោន ក្នុងមួយថ្ងៃ មានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងជួយបង្កើតជាការងារដល់ប្រជាពលរដ្ឋ និងជួយលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា ។ ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក ឆែន ច័ន្ទដារ៉ា អគ្គនាយកក្រុមហ៊ុនប្រេងកន្ទក់កម្ពុជា បានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងឆាចេញពីវត្ថុធាតុដើមកន្ទក់ស្រូវ ក្នុងកម្រិតមធ្យម...
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា យើងធានាធ្វើយ៉ាងណាធ្វើឱ្យគ្រប់ប្រជាពលរដ្ឋកម្ពុជា មានឱកាសរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ កិត្តិយស ភាពធន់ក្នុងដំណើរជីវិត មានសង្ឃឹម រួមទាំងមានសុខុមាលភាពផ្លូវចិត្ត ដើម្បីកសាងគ្រួសារ សង្គមជាតិឱ្យបានរីកចម្រើនរុងរឿងសម្រាប់អនាគត និងអ្នកជំនាន់ក្រោយ។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះនាឱកាសអញ្ជើញក្នុងពិធីបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា សេវាសុខភាពផ្លូវចិត្តមិនមែនជាសេវាបន្ថែម...
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះថា ៖ តំណាងអយ្យការសម្រេចបើកការស៊ើបសួរលើជនសង្ស័យពីបទឆបោក (ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីផ្តន្ទាទោសបទមជ្ឈិម) បទល្មើសដែលត្រូវផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ជនសង្ស័យដែលតំណាងអយ្យការចោទប្រកាន់ឈ្មោះ ហាក់ តុងហេង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាស់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។ តាមរយ:ការស្រាវជ្រាវ និងសាកសួរជនសង្ស័យ ជំនាញកំណត់បានថា...
នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា “ផ្សព្វផ្សាយរបាយការណ៍ជាតិពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ (ICCPR)” ក្រោមកិច្ចសហការវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា សុខរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ...
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី២៥ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជូនដល់គ្រួសារលោកយាយ ទេស ប្រាង្គ អាយុ៩៩ឆ្នាំ មានជំងឺរ៉ាំរៃ មានជីវភាពក្រីក្រខ្លាំង និងមានសមាជិកគ្រួសារច្រើន ព្រមទាំងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត មានចាស់ជរា ជនមានពិការភាព គ្រួសារទីទ័លក្រចំនួន៥០គ្រួសារ មកពី៥ភូមិ ក្នុងឃុំតាប៉ុន...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី ២៦-២៧ ខែមិថុនាឆ្នាំ២០២៦នេះ។ បើតាមក្រសួងការងារបានឱ្យដឹងថា វេទិកាការងារនេះ នឹងត្រូវរៀបចំនៅថ្ងៃទី២៦ ខែមិថុនា នៅក្នុងបរិវេណវត្តអម្ពវនារាម ហៅវត្តស្វាយមីង និងនៅថ្ងៃទី២៧...