ពោធិ៍សាត់៖ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក មកពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅទីតាំងមានសុវត្តិភាព ក្នុងទីប្រជុំជនស្រុកវាលវែង។ បើតាម លោក ធាង ឡេង អភិបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីឃុំថ្មដា សរុបមានប្រមាណ៣៧៣៦នាក់ ស្មើរនិង៩០០គ្រួសារ ។ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ខូយ...
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ អគ្គិសនីកម្ពុជា បានជូនសេចក្ដីជូនដំណឹងថា អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ នេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៣:០០ ឬម៉ោង ១៦:០០។ ការណ៍នេះ នឹងធ្វើឱ្យ មានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងកំឡុងពេលជួលជុល ក្នុង ១០ខណ្ឌ នៅភ្នំពេញ និង...
បាត់ដំបង៖ស.ស.យ.ក.ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង មន្ទីរសុខាភិបាលខេត្ត និងមជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍នៃការបរិច្ចាគឈាមស្ម័គ្រចិត្ត ក្រោមប្រធានបទ៖ “អ្នកជួរក្រោយ រួមគ្នាសង្គ្រោះអ្នកជួរមុខ ក្នុងគោលបំណងដើម្បីជាកម្លាំងចិត្តជួយដល់វីរៈកងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើងប្រយុទ្ធ នឹងសត្រូវឈ្លានពាន។ តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានអំពាវនាវដល់សមាជិក សមាជិកា ស.ស.យ.ក.ខេត្ត គ្រឹះស្ថានសិក្សា មន្ទីរវិស័យ និង សាធារណជនទាំងអស់នៅក្នុងខេត្តបាត់ដំបងអាចរួមចំណែកតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩៖០០នាទីព្រឹក...
គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ កម្ពុជា មានជនស៊ីវិលបានស្លាប់បាត់បង់ជីវិតចំនួន ៧នាក់ រងរបួស ២០នាក់ និងមានជនភៀសសឹកបានកើនឡើងដល់ ១៦ ៥៦៨ គ្រួសារ សរុបប្រជាពលរដ្ឋ មានចំនួន ៥៤ ៥៥០នាក់ ដោយសារការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែល ផ្តើមឡើងជាថ្មីទៀតចាប់ពីថ្ងៃទី៧ ខែធ្នូមកនោះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ស៊ីវិល...
នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៣០អង្គទូត និង០៣អង្គការអន្តរជាតិ ក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិចូលរួមផងដែរ ដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៤ និងយោធភូមិភាគទី៥ ក្រោយយោធាថៃ បានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលសកម្មភាពនៃរំលោភបំពានលើ”បទឈប់បាញ់” និង”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ” អស់រយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់ថ្ងៃនេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់...
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយោធាថៃ ដែលបានបាញ់បំផ្លាញប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។ តាមសេចក្ដីថ្លែងការណ៍ ក្រសួងវប្បធម៌ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃ មកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។ ទង្វើដ៏សាហាវនេះបង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថ មាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាង បន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។ ក្រសួងវប្បធម៌ បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូបដែលស្រឡាញ់ការពារបេតិកភណ្ឌនៃ...
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡេ ហ័យជុង (Le Hoai Trung) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំ លើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០២:៤០នាទី យោធាថៃបានបាញ់ផ្លោងអាវុធធុនធ្ងន់ធ្លាក់ក្បែរ សាលាបឋមសិក្សាចក់ពួក ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ១គ្រាប់ និង ១គ្រាប់ ទៀតធ្លាក់ក្បែរចំការពោតជើងភ្នំ។ សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។ ក្រសួងការពារជាតិ កម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភ បំពាន លើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ”...
នៅព្រឹកថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកជំទាវ Kanni Wignaraja អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP) ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងសុខាភិបាល ជាមួយអង្គការ...
នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ...