អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ថ្លែងឱ្យដឹងថា នៅក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ កំណើនវិនិយោគនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស បានកើនឡើងជាគំហុក ស្របពេលរាជរដ្ឋាភិបាលបានអនុម័តបង្កើតតំបន់សេដ្ឋកិច្ចពិសេសកើនឡើងជាបន្តបន្ទាប់ផងដែរ ដើម្បីឆ្លើយតបនិងតម្រូវការវិនិយោគ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងវេទិកាវិនិយោគ កម្ពុជាឆ្នាំ២០២៦នៅចុងសប្តាហ៍កន្លងមកថា គម្រោងវិនិយោគដែលកម្ពុជាទទួលបាន មានកំណើនកើនឡើងគួកត់សម្គាល់ ជាក់ស្តែង នៅឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគមាន ៦៣០ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាមេរិក ខណៈនៅក្នុងរយៈ ៤ខែដំបូង...
នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ លោក លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាល ប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ជ័យលាភីលេខ១ ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងទី១២ សម័យប្រឡងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត...
វិស័យឯកជនប្តេជាចិត្តខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈជួយគៀងគរវិនិយោគិនពីបរទេសផ្ទាល់មកបណ្តាក់ទុនបន្ថែម ខណៈរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាកាតាលីករ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ស្តីអំពីបរិយាសវិនិយោគនៅកម្ពុជាថា ជុំវិញរដ្ឋនិងវិស័យឯកជន, រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគន្លឹះមុតស្រួច តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយ ការដាក់នូវវេទិកានេះ ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់កិច្ចសម្រួលនានា កាត់បន្ថយថ្លៃធ្វើធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង បង្កើតប្រសិទ្ធភាពទីផ្សារ ផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច។ អ្នកឧកញ៉ា បន្តថា...
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦» នៅវិទ្យាល័យឥន្ទ្រទេវី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាទាំង ២៥...
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានលើកទឹកចិត្ត ទៅដល់ក្រុមការងារចុះជួយតាមបណ្តា ឃុំ-សង្កាត់ទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែម និងខិតខំដោះស្រាយនូវរាល់សំណើរសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ។ ក្នុងពិធីប្រកាសតែងតាំងលោក ហន ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការគណបក្សស្រុកគងពិសី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ទន្ទឹមនោះត្រូវត្រៀមខ្លួនរៀបចំកម្លាំង...
កំពង់ចាម៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀមបានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” ចំនួន ១ ៥៩៧នាក់ (ស្រី ៨១៧នាក់) មកពីឃុំចំនួន ៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្តិភាព ក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិក សមាជិកា អនុប្រធាននៃក្រុមការងារនិងគណៈកម្មាធិការគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ព្រមទាំងគណៈកម្មាធិការគណបក្សខេត្តជិត...
នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក សឿង ចក់ ក្រុមការងារពិសេស បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបងប្អូនអតីតសកម្មជនមកពីគណបក្សភ្លើងទៀនចំនួន ៦៧នាក់ ក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលបានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសនោះ លោក រស់ ចំណាន...
នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ នេះ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក សឿង ចក់ ក្រុមការងារពិសេស បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបងប្អូនអតីតសកម្មជនមកពីគណបក្សភ្លើងទៀនចំនួន ៦៧នាក់ ក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលបានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសនោះ លោក រស់ ចំណាន...
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកតុប ឈុនសុង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានចេញដីការសម្រេចឃុំខ្លួនឧក្រិដ្ឋជនជនបរទេស២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ។ ជនត្រូវចោទទាំង២២នាក់ មានជនជាតិចិន២០នាក់ និងរុស្ស៊ី០២នាក់ ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ពីបទ « រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយរៀបចំជាក្រុមមានការចាត់តាំង » ។...
ស្ថានទូតអាមេរិកនៅភ្នំពេញ កាលពីសប្តាហ៍មុន បានទទួលស្វាគមន៍លោកស្រី Maida Furnia នាយិកាប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៃការិយាល័យប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម និងបទល្មើសហិរញ្ញវត្ថុ នៃក្រសួងរតនាគារសហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុកស្ថានទូតអាមេរិកនៅភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ ស្ថានទូតអាមេរិកនៅភ្នំពេញបានបន្តថា លោកស្រីនាយិកា Furnia បានជួបពិភាក្សាជាមួយសមភាគីនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ និងការការពារពលរដ្ឋអាមេរិកពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សហរដ្ឋអាមេរិក នឹងបន្តសហការជាមួយកម្ពុជា ដើម្បីការពារប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិពីការប្រើប្រាស់ក្នុងផ្លូវមិនត្រឹមត្រូវ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ វង្ស...