នគរបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក បានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងស្កែមអនឡាញ មួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ...
(ភ្នំពេញ)៖ លោក ថូ ប៊ុនថន អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានការងារ រួមជាមួយឧត្តមមន្រ្តីការងារកម្ពុជាចូលរួមកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២២ (22nd SLOM) និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានបូកបី លើកទី២៤ (24th SLOM+3) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំទាំងពីរនេះ ត្រូវបានរៀបចំដោយក្រសួងការងារនៃប្រទេសថៃជាម្ចាស់ផ្ទះ ក្នុងនាមជាប្រធានប្តូរវេនឧត្តមមន្ត្រីការងារអាស៊ាន (SLOM) ឆ្នាំ២០២៦-២០២៨ ដោយមានការចូលរួមពីឧត្តមមន្រ្តីការងារនៃរដ្ឋសមាជិកអាស៊ាន រួមជាមួយប្រទេសបូកបី ព្រមទាំងលេខាធិការដ្ឋានអាស៊ាន អង្គភាពតាមវិស័យក្រោម...
ភ្នំពេញ៖ ផ្អែកលើអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងទិសដៅយុទ្ធសាស្ត្ររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តជំរុញពិពិធកម្មទីផ្សារ លើកកម្ពស់សមត្ថភាពកែច្នៃក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ តាមរយៈការអនុវត្តផ្ទាល់របស់ក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ជាមួយយុទ្ធនាការ «Made in Cambodia» ដើម្បីជំរុញការនាំចេញផលិតផលកសិ-កែច្នៃកម្ពុជាបន្តឈានចូលទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក។ យោងតាមក្រសួងពាណិជ្ជកម្ម នៅល្ងាចនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា ការតភ្ជាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាល និងវិស័យឯកជនបានបង្កើតជាសមិទ្ធផលជាក់ស្តែងជាប្រវត្តិសាស្ត្រ ក្នុងការនាំយកអត្តសញ្ញាណកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ជាពិសេសវិស័យស្រូវ-អង្ករប្រណីតកម្ពុជា...
ខេត្តកោះកុង៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តកោះកុង និងដុតបំផ្លាញគ្រឿងញៀននៅទីតាំងអាកាសយានដ្ឋានកោះកុង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ ឈី វ៉ា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ...
ភ្នំពេញ ៖ តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរតាមនីតិវិធី លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សាលើបុរសម្នាក់នៅខណ្ឌបឹងកេងកង ។ នេះបើតាមការបញ្ជាក់របស់ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចព្រលប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ។ អ្នកនាំពាក្យដដែលបញ្ជាក់ថា ៖ ជនត្រូវចោទ ឆេង ភារុណ ត្រូវបានចោទប្រកាន់ពីបទ “...
ភ្នំពេញ ៖ លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការកើនឡើងនៃសីតុណ្ហភាព ការកើតមានរលកកម្ដៅ និងរយៈពេលក្តៅកាន់តែយូរជាងមុន បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ រស់នៅក្នុងតំបន់ និងប្រកបរបរចិញ្ចឹមជីវិត ដែលប្រឈមនឹងកម្ដៅ។ លោក ពេញ ធារម្យ មានប្រសាសន៍បែបនេះក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីចាប់ផ្តើមអនុវត្តគម្រោង “ការកាត់បន្ថយជំងឺ ឬគ្រោះថ្នាក់ដល់អាយុជីវិតដែលបង្កឡើងដោយកម្ដៅនៅរាជធានីភ្នំពេញ” នាព្រឹកថ្ងៃទី២៥...
នៅព្រឹកថ្ងៃព្រអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៥៦នេះ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា(គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា...
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ដែលត្រូវចេញទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ីចំនួន៤០រូប ដឹកនាំដោយលោកខ្វែង ភារម្យប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះការតស៊ូព្យាយាមប្រកួតប្រជែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជារង់ចាំជានិច្ចនូវវត្តមានវិលត្រឡប់របស់និស្សិតគ្រប់រូប ព្រមទាំងចំណេះជំនាញដើម្បីអភិវឌ្ឍប្រទេស។ ក្នុងនាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី...
ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ នៅវេលាម៉ោង១១:០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ១៣នាក់ ដឹកនាំដោយ...
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការ ចុះបង្ក្រាបទីតាំងអនឡាញស្គេម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅខណ្ឌពោធិសែនជ័យចំនួន០២ទីតាំង និង ខណ្ឌឬស្សីកែវកែវចំនួន២ទីតាំង ធ្វើឡើងកាលពីវេលាយប់ថ្ងៃទី២៤ រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តប្រតិបត្តិការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យចំនួន៤ទីតាំងផ្សេងគ្នា ក្នុងមូលដ្ឋានខណ្ឌចំនួន២ ក្នុងរាជធានីភ្នំពេញ ដែលមានការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបោកតាមប្រព័ន្ធអនឡាញ Online Scams ក្នុងនោះខណ្ឌពោធិសែនជ័យចំនួន២ទីតាំង ឃាត់ខ្លួន២នាក់ ជនជាតិប៉ាគីស្ថានម្នាក់ នឹងជនជាតិខ្មែរម្នាក់។ ដូកហូតសម្ភារៈ ៖ ទូរសព្ទបម្រើការងារ ៣១គ្រឿង, សុីមកាតបរទេស មួយចំនួន និងលិខិតឆ្លងដែន ១ក្បាល។ ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវចំនួន២ទីតាំង ឃាត់ខ្លួន មនុស្សសរុបចំនួន ៤នាក់ ជនជាតិខ្មែរ៣នាក់ នឹងម៉ាឡេស៊ី ម្នាក់ និងដកហូតសម្ភារៈ ៖ ទូរសព្ទបម្រើការងារ ៥៨៥គ្រឿង , សុីមកាតបរទេសចំនួន ១៥៤ស៊ឹម នឹងស៊ឹមកាតមួយចំនួនធំ, CPU ចំនួន ២១ គ្រឿង, MONITOR ចំនួន ១៤ គ្រឿង, ម៉ូតូម៉ាក KAWASAKI ពាក់ផ្លាកលេខ ភ្នំពេញ១KC-៦៨៣៩ ចំនួន ០១ គ្រឿង , លិខិតឆ្លងដែន ០៨ ក្បាល , LAPTOP ចំនួន ០៣គ្រឿង , ALL IN ONE ចំនួន ១០ គ្រឿង , ដុំROUTER WIFI ចំនួន ០៥ គ្រឿង។ ផ្អែកតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ រកឃើញថា ៖ ក្រុមជនសង្ស័យ បានប្រើប្រាស់ប្រទេសកម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (OnlineScams) ក្រោមរូបភាពស្វែងរកអតិថិជនធ្វើការងារខ្យល់ និងផ្គត់ផ្គង់សម្ភារៈបម្រើទីតាំងឆបោក។...