នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ារ៉ុន តាមៀរ (Yaron Tamir) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល អាក្រូស្តាឌី (Agrostudies)នៃរដ្ឋអ៊ីស្រាអែល ដើម្បីផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលសិស្សកម្មសិក្សាលើជំនាញសំខាន់ៗដែលកំពុងមានតម្រូវការទីផ្សារខ្ពស់។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក យ៉ារ៉ុន តាមៀរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរបស់ អាក្រូស្តាឌី ជាមួយគ្រឹះស្ថានអប់រំនានានៅកម្ពុជា ដែលរួមទាំងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស...
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានឈ្នះ ឈ្នះ គណៈប្រតិភូបញ្ជាការដ្ឋានការពារអាកាសវៀតណាមដឹកនាំដោយ ឧត្តមសេនីយ៍ទោ វូ ហុង សឺន (VU HONG SON) មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស នៃទ័ពអាកាសវៀតណាម រួមជាមួយសមាជិកចំនួន ១០រូប បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវិមានឈ្នះ ឈ្នះ ។ ក្រោមអនុសាសន៍ណែនាំរបស់លោកជំទាវ លោកជំទាវ ឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ...
នៅវេលាម៉ោង១៣ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដោយបានអញ្ជើញដល់រដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចមិត្តភាពផ្លូវការពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។ អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ និងគណៈប្រតិភូ ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិប៉េកាំង រួមមាន៖ ឯកឧត្តម លូ ហៃស៊ីង...
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ដើម្បីពិនិត្យលើការគោរព និងអនុវត្តវិធានការ ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន...
អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងមូលដ្ឋានទាំងអស់រួមមាន សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់ ត្រូវដោះស្រាយរាល់កង្វល់ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនប្រកប ដោយ តម្លាភាព គណនេយ្យភាព ភាពឆាប់រហ័ស និងគ្មាន ការរើសអើង ដើម្បីទទួលបាននូវក្ដីគោរព ស្រលាញ់ និងភាពកក់ក្ដៅពីប្រជាពលរដ្ឋទូទៅ។ ប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ» ជូនដល់ក្រុមប្រឹក្សាក្រុង-ស្រុក ទូទាំង ខេត្តកណ្ដាល នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល ឯកឧត្ដម...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបសំណេះសំណាលជាមួយក្រុមការងារស្ត្រីខេត្តតាកែវ ដែលអញ្ជើញមកទស្សនកិច្ចស្វែងយល់ពីរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល...
ថ្ងៃទី២៣ ខែមិថុនា គឺជាខួបទិវាអូឡាំពិក ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប និងការបង្កើតគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) នាទីក្រុងប៉ារីស ប្រទេសបារាំង នាឆ្នាំ១៨៩៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Pierre de Coubertin។ ដើម្បីរំឮកខួបលើកទី១៣២ នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមសមាជិកបានត្រៀមរៀបចំនូវទិវាអូឡាំពិក ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុ លក្ខណៈទ្រង់ទ្រាយធំជាងមុន ដោយរំពឹងមានសិស្សានុសិស្សយ៉ាងហោចជិត ១ពាន់នាក់ចូលរួម។ ទិវាអូឡាំពិក មិនមែនគ្រាន់តែជាការអបអរសាទរលក្ខណៈកីឡាប៉ុណ្ណោះទេ...
ក្រសួងសង្គមកិច្ច អតីតយយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦នេះ បានចុះហត្ថលេខាអនុញ្ញាតឱ្យសមាគម អង្គការចំនួន ១៤ ចាប់ផ្ដើម និងបន្តសកម្មភាពការងារជួយលើវិស័យសង្គមកិច្ចនៅកម្ពុជា។ ការអនុញ្ញាតនេះ ព្រោះក្រសួងសង្គមកិច្ចពិនិត្យឃើញសកម្មភាពការងារល្អ ដែលសមាគម អង្គការបំពេញបានត្រឹមត្រូវកន្លងមក។ ក្នុងពិធីចុះហត្ថលេខាអនុញ្ញាតឱ្យសមាគម អង្គការ ចាប់ផ្ដើម និងបន្តសកម្មភាពការងារ លើវិស័យសង្គមនេះ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច...
កណ្ដាល៖ យុវជន យុវតី និងសិស្សានុសិស្សទាំងអស់ នៅពេលនេះមានឱកាសត្រូវតែខិតខំសិក្សារៀនសូត្រឱ្យទទួលបានចំណេះដឹង ជំនាញ និងបទពិសោធន៍សម្រាប់ជីវិតខ្លួន ដើម្បីបានលើកកម្ពស់ជីវភាពរបស់ខ្លួន ជួយដល់ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិរបស់យើងនាពេលអនាគត។ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅក្រុងសំពៅពូន ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន ស្ថិតក្រុងសំពៅពូន ខេត្តកណ្ដាល ឯកឧត្តម គួច...
គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ជា បាននឹងកំពុងទទួលព្យាបាលកុមារដែលមានជំងឺមហារីកចំនួន ១៨០ករណី ដោយឥតគិតថ្លៃ។ ក្នុងនោះ បានបញ្ចប់ការព្យាបាលចំនួន ៩២ករណី ស្មើនឹងប្រមាណជាង ៥១%។ លោកស្រីវេជ្ជបណ្ឌិត សុវ៉ាត់ សុវណ្ណរ៉ា ប្រធានផ្នែកជំងឺមហារីកកុមារ នៃមន្ទីរពេទ្យគន្ធបុប្ជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ក្នុងចំណោមជំងឺមហារីកចំនួន ១៨០ករណីនេះ ក្នុងនោះប្រភេទជំងឺមហារីកដែលជួបញឹកញាប់ គឺមហារីកខួរក្បាលមានជាង...