ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា នៅក្នុងរយៈពេល ២ថ្ងៃមកនេះ បានស្តែងឱ្យឃើញថា កងទ័ព និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្រប់ប្រភេទ ពិតជាមានវីរៈភាពអង់អាចក្លាហាន បានខិតខំតស៊ូទប់ទល់ជាមួយសត្រូវឈ្លានពាន ដោយការពារបានទាំងស្រុងអធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យយោថៃឈ្លានពានទឹកដីកម្ពុជា ពោលគឺយោធាថៃ មិនអាចមកកាន់កាប់ដែនអធិបតេយ្យកម្ពុជាបានជាដាច់ខាត។ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្តថា...
គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋជិត៨០០ហើយ បានជម្លៀសចូលកាន់ខេត្តសៀមរាប ក្រោយពេលអាជ្ញាធរខេត្តប្រកាសអំពីការត្រៀមទទួលបងប្អូនប្រជាពលរដ្ឋដែលជម្លៀសចេញពីតំបន់ព្រំដែនដែលមានការឈ្លានពានពីប្រទេសថៃ ចូលមកកាន់ខេត្តសៀមរាប ដោយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធ។ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ថា អនុវត្តតាមការណែនាំ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ខេត្តបានរៀបចំនៅតាមបណ្តាស្រុកចំនួន៣មាន៖ ស្រុកក្រឡាញ់ ស្រីស្នំ និងស្រុកស្វាយលើ ដោយកំណត់យកទីតាំងវត្តអារាម...
ភ្នំពេញ៖ សហជីព និងកម្មកររោងចក្រ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការវាយបករបស់កងទ័ពកម្ពុជា ទៅលើកងទ័ពថៃដែលកំពុងឈ្លានពាន និងវាយប្រហារមកលើកងទ័ពកម្ពុជានៅតាមតំបន់ព្រំដែន។ សហជីព និងកម្មករ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ឱ្យរួបរួមគ្នានិងគាំទ្ររដ្ឋាភិបាលប្រឆាំងការឈ្លានពានមួយនេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា នៅក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ បានលើកឡើងថា ក្នុងនាមជាពលរដ្ឋ និងជាសហជីពតំណាងឱ្យកម្មករនិយោជិតរាប់ម៉ឺននាក់ សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏អាក្រក់ស្មោកគ្រោករបស់កងទ័ពថៃ ដែលបានវាយប្រហារមកលើទឹកដីកម្ពុជាមុន ដោយប្រើប្រាស់គ្រាប់ផ្លោង។ ដែលនេះជាការបង្ហាញថ្មីមួយទៀត ពីចរិតឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជា។...
ភ្នំពេញ ៖ កម្មវិធីបរិច្ចាគឈាម ដើម្បីបុព្វហេតុជាតិមាតុភូមិ ឃើញថាយុវជនរាប់ពាន់នាក់ បានអញ្ជើញមកចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្រ ដែលមកដល់ម៉ោងនេះឃើញថាសន្ទុះនៃ ក្រុមយុវជននៅតែបន្តចូលរួមយ៉ាងច្រើនកុះករ។ បើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យ TYDA បានឲ្យដឹងថា រហូតមកដល់ម៉ោង 3:00 រសៀលនេះ គឺសន្ទុះក្រុមយុវជននៅតែមកចូលរួមបរិច្ចាគ ដែលជាចំនួនមួយដ៏ច្រើនមិនធ្លាប់មាន ក្នុងការងារមនុស្សធម៌បរិច្ចាគឈាមនេះ។ ក្រុមគ្រូគ្រូពេទ្យ TYDA អោយដឹងថា ត្រឹមម៉ោង៣រៀលនេះ គឺក្រុមការងារបានបិទការទទួលការចុះឈ្មោះដោយផ្ទាល់ និងបូមឈាមនៅហ្នឹងកន្លែងហើយ តែក្រុមការងារមាន QR...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានបន្តប្រចាំការនៅខេត្ត ដើម្បីតាមដានស្ថានភាពតំបន់ព្រំដែន និងជួយសម្របសម្រួលប្រជាពលរដ្ឋភៀសសឹកទៅទីទួលសុវត្ថិភាព៕
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈពលករខ្មែរជាច្រើននាក់បានសម្រុកចេញពីប្រទេសថៃចូលប្រទេសកម្ពុជាវិញតាមច្រកនេះ។ ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូងនេះ ឯកឧត្តម សុខ លូ បានជួបទទួលស្វាគមន៍ជាមួយពលករខ្មែរ និងបានរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូនពលករទៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។ លោក ខុង យ៉ាត់លួង ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង បានឱ្យដឹងថាពលករខ្មែរត្រឡប់មកពីប្រទេសថៃចូលប្រទេសកម្ពុជាវិញតាមច្រកដូង នៅថ្ងៃទី២៥...
ពោធិ៍សាត់៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះជួបប្រជាពលរដ្ឋចំនួន ១១៤គ្រួសារ ដែលបានជម្លៀសចេញពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចផ្ទុះអាវុធដាក់គ្នាបង្កឡើងដោយភាគីថៃមកកាន់កន្លែងសុវត្ថិភាព ទីរួមស្រុកវាលវែង។ ឯកឧត្តម...
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានកោះអញ្ជើញបណ្ដាអង្គទូតបរទេស ប្រចាំនៅកម្ពុជា ដើម្បីធ្វើការពន្យល់អំពីស្ថានភាព នៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ខណៈបណ្ដាអង្គទូតទាំងអស់នោះ បានបង្ហាញនូវក្តីព្រួយបារម្ភ ពីការរីករាលដាលនៃជម្លោះ និងផលប៉ះពាល់ ។ ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា ថ្ងៃទី២នៃដំណើរការទាហានឈ្លានពានថៃ មកលើកម្ពុជា ថៃបានបាញ់ប្រហារមកលើកម្ពុជាចំនួន ៧ទីតាំង ដោយប្រើប្រាស់កាំភ្លើងធំ យន្តហោះចម្បាំង និងប្រើប្រាស់គ្រាប់បែកចង្កោមផងដែរ ខណៈការប្រើប្រាស់អាវុធបែបនេះ គឺប្រឆាំងនឹងច្បាប់អន្តរជាតិ និងបង្ហាញអំពីភាពឃោឃៅ និងអមនុស្សធម៌របស់ថៃ។ ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ ស្តីពីថ្ងៃទី២ នៃដំណើរការទាហានឈ្លានពានសៀមមកលើកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា...
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈ្លានពានថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោមបាញ់មកលើកម្ពុជា ខណៈគ្រាប់បែកចង្កោមនេះជាអាវុធមួយត្រូវបានហាមប្រាមដោយអន្តរជាតិនោះ។ យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីន ដែលបានចេញនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥នេះ បានបង្ហាញការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថា កងកម្លាំង ប្រដាប់អាវុធថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា។ សេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីន បានលើកឡើងទៀតថា តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម...