ភ្នំពេញ ៖ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ កម្ពុជា បានថ្លែងបញ្ជាក់ថា អ្វីដែលថៃបានធ្វើតាំងពីមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ពេលនេះ គឺជាផែនការដែលបានសម្របសម្រួល គិតទុកជាមុនដោយចេតនា ដើម្បីឈ្លានពានចូលទឹកដីរបស់កម្ពុជា ខណៈថ្ងៃទី២៤ ខែកក្កដា ភាគីថៃបានផ្ទុះអាវុធវាយប្រហារមកលើកម្ពុជា គឺថៃបានត្រៀម និងដាក់ទ័ពតាំងពីថ្ងៃទី២៣ ខែកក្កដាមកម្លេះ។ ឯកឧត្តម គង់ ភោគ បានលើកឡើងថា...
ភ្នំពេញ ៖ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ កម្ពុជា បានថ្លែងថា ពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំជាមួយបណ្ដាអង្គទូតបរទេសនានានៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ ក្រសួងការបទេសប្រាប់ថា ភាគីថៃ ចំពោះការប្រើប្រាស់អាវុធធុនធ្ងន់របស់ថៃ វាយប្រហារមកលើកម្ពុជា ដែលករណីនេះ អាចផ្ទុយពីច្បាប់របស់សហរដ្ឋអាមេរិក និងបានផ្ទុយពីច្បាប់អន្តរជាតិ។ បើតាម ឯកឧត្តម គង់ ភោគ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅក្នុងកិច្ចប្រជុំព្រឹកនេះ ក្រសួងការបរទេសបានប្រាប់អង្គទូតបរទេសនានាប្រចាំនៅកម្ពុជាថា...
ភ្នំពេញ ៖ កម្មវិធីបរិច្ចាគឈាម ដើម្បីបុព្វហេតុជាតិមាតុភូមិ ឃើញថាមានយុវជនរាប់ពាន់នាក់ បានអញ្ជើញមកចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ រហូតដល់ក្រុមគ្រូពេទ្យ TYDA លែងទទួលការចុះ ឈ្មោះនៅហ្នឹងកន្លែង តែទទួលការចុះឈ្មោះតាម QR code ទុក្ខត្រៀមសម្រាប់ពេលមានតម្រូវការណាមួយឡើងកើតឡើងជាយថាហេតុ។ បើតាមការឲ្យដឹងពីក្រុមគ្រូពេទ្យ TYDA បានឲ្យដឹងថា រហូតមកដល់ម៉ោង 3:00 រសៀល គឺសន្ទុះនៃក្រុមយុវជននៅតែមកចូលរួមបរិច្ចាគឈាម ដែលជាចំនួនមួយដ៏ច្រើនមិនធ្លាប់មាន ក្នុងការងារមនុស្សធម៌បរិច្ចាគឈាមនេះ ក្រុមគ្រូពេទ្យ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានផ្តាំទៅទាហានឈ្លានពានថៃថា កម្ពុជាអត់មានការរាថយ និងចុះញ៉មចំពោះទង្វើឈ្លានពានរបស់ខ្លួននោះឡើយ ផ្ទុយទៅវិញមានតែវាយបកគ្រប់ពេលទាំងអស់ទោះក្នុងទម្រង់ណាក៏ដោយនោះ ខណៈមកដល់ថ្ងៃទី២នៃការឈ្លានពានរបស់សៀម បានធ្វើឲ្យប្រជាជនខ្មែរស្លាប់ រងរបួស និងភាសឹកជាច្រើននាក់។ ក្នុងសន្និសីទស្តីពីការវិវត្តន៍សភាពការណ៍នៃការឈ្លានពានរបស់ថៃមកលើកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា កងទ័ពកម្ពុជាមានភាពអង់អាចក្លាហាន ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពរបស់ខ្លួន និងធ្វើការបាញ់តបគ្រប់ពេលវេលាចំពោះទាហានឈ្លានពានថៃ ដែលបានបាញ់សន្ធុបមកលើទាហាន...
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះបានចេញសារឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៤ កក្កដាម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានបានស្នើសុំជួបពិភាក្សាជាមួយសម្ដេចតាមទូរស័ព្ទពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន ក្នុងនោះនាយករដ្ឋមន្រ្ដីស្ដីទីថៃបានសន្យាទទួលយកបទឈប់បាញ់ ប៉ុន្ដែគួរឱ្យសោកស្ដាយមួយម៉ោងក្រោមក ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ ទៅជាមិនឯកភាព ខណៈគន្លឹះបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃពេលនេះដំបូងភាគីថៃទទួលយកការឈប់បាញ់សិន។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចេញបញ្ជាក់បែបនេះ បន្ទាប់ពីមានការចុះផ្សាយនូវព័ត៌មានមិនច្បាស់លាស់...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បានបញ្ជាក់ថា៖ មានមាតាសុខភាពល្អ មានទារកសុខភាពល្អ នឹងមានជាតិសុខភាពល្អ រាល់ជីវិតត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ និងត្រូវឆ្លើយតបបានរហ័សត្រឹមត្រូវ នោះគឺការជួយសង្រ្គោះជីវិតមាតា និងទារក។ ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ឆ្នាំ២០២៥-២០៣០ និងពិធីសារជាតិ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប នាព្រឹកថ្ងៃទី២៥ ខែកក្កដា...
ភ្នំពេញ ៖ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា បានអញ្ជើញបើកកម្មវិធី “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” លើកទី៣១៤ ស្មើនឹង១០៦៧ មាតិកាព្រះធម៌ ដែលកំពុងបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសអញ្ជើញបើកកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី៣១៤ ស្មើនឹង១០៦៧ មាតិកាព្រះធម៌ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោក កែវ...
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា កងកម្លាំងប្រដាប់អាវុធកម្ពុជាបានបង្ហាញនូវភាពអង់អាចក្លាហានតស៊ូទប់ទល់នឹងសត្រូវឈ្លានពាន រហូតការពារបានទាំងស្រុងនូវបូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានកាន់កាប់បានជាដាច់ខាត។ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «កងទ័ពនិងកងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់ប្រភេទពិតជាមានវីរភាពអង់អាចក្លាហានគួរឲ្យកោតសរសើរមែនទែន នៅក្នុងការត៊សូទប់ទល់ជាមួយសត្រូវឈ្លានពាន ដោយយើងការពារបានទាំងស្រុងអធិបតេយ្យភាព បូរណភាពទឹកដីយើង មិនឲ្យអ្នកឈ្លានពានយើងមកកាន់កាប់បានជាដាច់ខាត។ នេះគឺជាវីរភាពដ៏អង់អាចក្លាហានគួរឲ្យកោតសរសើររបស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធយើងគ្រប់ប្រភេទ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយយុទ្ធសាស្ត្រជ្រាលជ្រៅរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិតពីសម្តេចធិបតី នាយករដ្ឋមន្រ្តី រួចហើយ នៅម៉ោង២រំលងអាធ្រាតយប់ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា ដែលប្រារព្ធនៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់...
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា ជាមួយនឹងអំពើយ៉ង់ឃ្នង និងសាហាវព្រៃផ្សៃរបស់ភាគីថៃ ព្រះរាជាណាចក្រកម្ពុជាបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដ៏ច្រើនសន្ធឹកសន្ធាប់ដោយចេតនា និងខុសច្បាប់មកលើទឹកដីកម្ពុជានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥: ២៥ នាទីព្រឹក។ ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍បន្ថែមថា ទង្វើឈ្លានពានរបស់ថៃមិនអាចទទួលយកបាន និងមិនអាចអត់អោនអោយបានទេ ព្រោះវាបង្ករការគម្រាមកំហែងយូរអង្វែងដល់ជនស៊ីវិល និងបរិស្ថានដែលជាឧក្រិដ្ឋកម្មសង្រ្គាមក្រោមច្បាប់អន្តរជាតិ...