នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា បានស្នើឲ្យក្រសួងមានសមត្ថកិច្ចចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះសកម្មជនក្រុមប្រឆាំង មានឈ្មោះថា អែម ពិសិដ្ឋ ដែលបានក្លែងបន្លំជាយោធា ហើយបានផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងទាហានជួរមុខដែលកំពុងការពារព្រំដែន។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៥នេះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានលើកឡើងថានាថ្មីៗនេះ មានការក្លែងធ្វើជាទាហានជួរមុខដោយបុគ្គលឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស...
កំពង់ឆ្នាំង : នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង សហការជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះកំណត់និយាមកាបោះបង្គោលជំហ៊ាន២ បង្គោលព្រំការពារដីតំបន់កាត់ឆ្វៀល (តំបន់១ និងតំបន់២ ស្ថិតក្នុងតំបន់៣) ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ អាជ្ញាធរទន្លេសាប បានអនុវត្តការងារបោះបង្គោលជំហ៊ាន១ បង្គោលព្រំតំបន់៣ ដើម្បីការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក នៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាបបានជោគជ័យ ១០០% ចំនួន...
ផ្ញើសារពីប្រទេសបារំាងនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចំអកឲ្យក្រុមប្រឆាំងមួយចំនួនដែលកំពុងរត់ចោលស្រុក ដែលស្រែកក្តែងៗថាខ្លួនជាអ្នកស្នេហាជាតិខ្លាំងនោះ ប៉ុន្តែដល់ប្រទេសជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីប្រទេសដទៃ បែរជាក្រុមទាំងនោះខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេង ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ។ តាមរយៈបណ្តាញសង្គមសម្តេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាសូមបងប្អូនជនរួមជាតិជួយគិត «មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែររជាអ្នកនយោបាយទាំងនោះខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើង និងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល...
កម្ពុជា-ចិន និងជប៉ុន បានក្នុងរយៈពេល ៥ ខែ ឆ្នាំនេះបានពង្រឹងទំានក់ទំនងជាមួយគ្នា លើការអភិវឌ្ឍលើវិស័យភាពយន្ត ក៏ដូចជាការបណ្តុះបណ្តាល និងបញ្រ្ជាបនូវចំណេះដឹងក្នុងវិស័យភាពយន្ត និងពិនិត្យវាយតម្លៃទៅលើគម្រោងអភិរក្សហ្វីលឯកសារភាពយន្តកម្ពុជា។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌...
ព្រះវិហារ ៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី បណ្តាញសហគ្រិនស្រ្តីកម្ពុជា សមាគមន៍សហគ្រិនស្រ្តីកម្ពុជា ព្រមទាំងវិស័យឯកជន អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធជួរមុខ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ដែលស្ថិតក្រោមការដឹកនាំរបស់ ឯកឧត្តម...
គិតមកដល់ពេលនេះ ជាលើក៨ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) ខណៈឆ្នាំនេះនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលរំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណ ៧ ម៉ឺននាក់។ ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះថា នៅឆ្នាំនេះ ទិវាធីវ៉េត...
ស្វាយរៀង ÷ លោក ឡឹក សំអុន មេឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងឱកាសផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅភូមិព្រៃវល្ល័ ឃុំថ្មី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ btv ឱ្យដឹងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥នេះ នៅក្នុងភូមិសាស្ត្រឃុំ មានសន្តិសុខល្អប្រសើរ តាមរយៈការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពឃុំ និងការចូលរួមបន្ថែមពីប្រជាការពារនៅតាមភូមិទាំង៦របស់ឃុំ។ លោកបានបញ្ជាក់បន្ថែមថា ក្រៅពីរក្សាបានសុវត្ថិភាពសន្តិសុខសង្គម ឃុំត្រូវបានក្រសួងបរិស្ថានធ្វើការជ្រើសរើស...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនានេះ បានបង្ហោះសារតាមរយៈបណ្ដាញសង្គមសម្ដែងការសោកស្ដាយ ចំពោះក្រុមជ្រុលនិយមក្បត់ជាតិនៅក្រៅស្រុក ដែលមេ និងកូនចៅរបស់គេគឺមានចរិតក្បត់ជាតិដូចគ្នា ខណៈប្រទេសកំពុងប្រឈមការឈ្លានពានពីបរទេស បែរជាក្រុមជ្រុលនិយមនាំគ្នាទៅបង្កើតព័ត៌មានប្រឌិត ពាក់ឯកសណ្ឋានយោធា មានបំណងប្រឆាំងនឹងរាជរដ្ឋាភិបាល។ សម្ដេចតេជោ ពានសរសេរថា៖« អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរ កម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានឱ្យដឹង ជុំវិញគណនី Tik...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាពសម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបែបនេះក្នុងឱកាសសម្តេចអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ សម្តេចធិបតីបានថ្លែងថា ពិភពលោកត្រូវតែធានាថា គ្មានប្រជាជាតិណាមួយត្រូវបានមើលរំលងក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារមហាសមុទ្រ។ មហាសមុទ្រគ្មានសំឡេង...
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV ថា ប្រមុខដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក៏ដូចជាសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី តែងតែប្រើប្រាស់វិធីសន្ដិភាពក្នុងការដោះស្រាយបញ្ហាវិវាទតាមព្រំដែនជាមួយប្រទេសជិតខាង ហើយករណីវិវាទជាមួយថៃក៏ដូចគ្នាដែរ ទើបសម្ដេចធិបតីបង្កើតឱ្យមានយន្តការចរចា និងជម្រើសប្ដឹងទៅតុលាការ ICJ ដែលនេះជាគោលជំហរសន្ដិភាពរបស់កម្ពុជា និងជាគំរូរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។ ឯកឧត្តម ប៉ែន...