នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “នវានុវត្តន៍ក្នុងស្រុក ប្រកួតប្រជែងជាសកល” នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៌មានជាច្រើនផងដែរ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៥ នឹងផ្តល់ប្រាក់រង្វាន់សរុបចំនួន ៣០០០០ដុល្លារ និងបែងចែកជាប្រាំប្រភេទពានរង្វាន់រួមមាន៖ ១. ស្ថាប័នឯកជនឆ្នើមប្រចាំឆ្នាំ (Private Sector...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៥ ខ្លួនបានចុះបញ្ជីគម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់កន្លែង»។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ក្នុងខែឧសភា...
ភ្នំពេញ៖ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងនៅថ្ងៃនេះថា មកទល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ បានដំណើរការដោយរលូនតាមការគ្រោងទុក ទោះក្រុមការងារអន្តរក្រសួងប្រឈមបញ្ហាខ្លះក្តី។ ឯកឧត្ដមបានឱ្យដឹងថា បញ្ហាប្រឈមនោះរួមមាន៖ ផ្លូវឆ្ងាយពិបាកធ្វើដំណើរចូល ដោយត្រូវឆ្លងកាត់វាលស្រែ ចុះបឹង កាត់ប្រឡាយ កាត់ព្រៃក្រាស់ កាត់បន្លារ ភ្លៀងផ្គរ និងស្ថានភាពរអិលខ្លាំងជាដើម។ល។ បេសកកម្មចុះកំណត់និយាមកា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចបវរធិបតី ហ៊ុន...
កំពង់ឆ្នាំង ៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជំងឺ ផ្តល់ឱសថ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម នៅតំបន់ដាច់ស្រយាល ក្នុងស្រុកចំនួន៣ នៃខេត្តកំពង់ឆ្នាំង។ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា...
ស្វាយរៀង ៖ មន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យវាយតម្លៃលទ្ធ ផលបញ្ចប់គម្រោងថែទាំខួបផ្លូវក្រាលខ្សាច់ភ្នំ និងល្បាយថ្ម ចំនួន២ខ្សែ នៅក្នុងខេត្តស្វាយរៀង ។ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឈន សេដ្ឋា តំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង...
ស្វាយរៀង ៖ ផ្លូវវបេតុងថ្មីមួយខ្សែ ប្រវែងជាង២គីឡូម៉ែត្របន្ថែមទៀត នៅក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ត្រូវបានដាក់ឲ្យពលរដ្ឋប្រើប្រាស់បន្ទាប់ពីក្រុមការងារស្ថាបនារួចរាល់ហើយនៅប៉ុន្មានថ្ងៃមុននេះ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំប្រចាំឆ្នាំ២០២៤.២០២៥។ ប្រជាពលរដ្ឋ រស់នៅភូមិស្វាយអាង៉ោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានមានចំណាប់ អារម្មណ៍សប្បាយរីករាយ ដែលបានផ្លូវថ្នល់ថ្មី តភ្ជាប់ទៅតំបន់ផ្សេងៗនៅក្នុងមូលដ្ឋាននេះ ដែលពីមុនពុំ ធ្លាប់មានផ្លូវថ្នល់ល្អសម្រាប់ប្រើប្រាស់បែបនេះ។ ទាក់ទងទៅនឹងពលរដ្ឋស្នើសុំឱ្យក្រុមការស្ថាបនាលូរំដោះទឹកនៅអមសងខាងផ្លូវ លោក អ៊ឹម ចាន់ មេឃុំស្វាយជ្រំ...
ភ្នំពេញ ៖ តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រើនរំលឹកដល់សាធារណជន អំពីកម្ចីប្រាក់ក្រៅប្រព័ន្ធ (កម្ចីខុសច្បាប់) តាមអន ឡាញ ឬតាមរូបភាពផ្សេងៗ ដើម្បីចៀសវាងការចាញ់បោកល្បិចកលជនទុច្ចរិត ខណៈសព្វថ្ងៃ កម្ចីក្រៅប្រព័ន្ធបាននិងកំពុងរាតត្បាត នៅកម្ពុជា។ លោក តាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយក- ព័ត៌មាន ស្តីពីកម្ចីប្រាក់ក្រៅប្រព័ន្ធ ឬហៅថា (កម្ចីខុសច្បាប់) នេះថា បើតាមការសង្កេតរបស់សមាគម...
រហូតមកដល់ពេលនេះ ដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា បានសម្រេចលទ្ធផលប្រមាណ៩០ភាគរយហើយ។អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ព័ន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន៣ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងជិតរួចរាល់ដែរ។ អ្នកស្រី បឿត សុប៉ាក...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញចូលរួមពិធីបើកនៃសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) ក្រោមប្រធានបទ «ការពន្លនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ទីក្រុងនីស ប្រទេសបារាំង។ ក្រោយជំនួបនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញជួបជាមួយ ឯកឧត្តម Emomali Rahmon...