នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃ នាយកគណៈមហានិកាយនៃកម្ពុជា បានយាងប្រារព្ធពិធី “សិតព្រះពុទ្ធបដិមា” សម្រាប់តម្កល់ទុកក្នុងទីបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិទាំងឡាយ។ ពិធី “សិតព្រះពុទ្ធបដិមា” នេះ តបតាមការយាងនិមន្តរបស់ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ...
នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d’Azur នៅទីក្រុងនីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព ដើម្បី ចូលរួមសន្និសីទ អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី...
តំណាងសមាគមក្នុងស្រុកមួយ បង្ហាញអំពីការចម្រើនចំពោះសហគ្រាស និងសិប្បកម្មកែច្នៃ និងវេចខ្ចប់ក្នុងស្រុក ដែលបាននិង កំពុងដំណើរការខ្សែច្រវាក់ផលិតកម្ម ផលិត និងវេចខ្ចប់ឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក ជំនួសការនាំចូល ជាពិសេសផលិតផល សម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ។ លោកជំទាវ ខៀវ ខេមរី នាយិកាប្រតិបត្តិសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងពិព័រណ៍ផលិតផលខ្មែរ នៅក្នុងបុរី អ័រគីដេព្រែកលៀប ដែលបានបញ្ចប់នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តពង្រឹងសមត្ថភាពផលិតដល់កសិករ និងតាមបណ្តាសហគមន៍នានា...
ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។ ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖ ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។ មើលតែសព្វាវុធទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះសង្គ្រាមនេះ ប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។ ទី២៖ ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអះអាងយ៉ាងច្បាស់ថា ករណីសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី គឺនៅតែបន្តប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដោយគ្មានការកែប្រែនោះឡើយ ហើយសម្តេចក៏បានបញ្ជាក់ផងដែរថា ការដែលកងទ័ព នៃប្រទេសទាំងពីរ(កម្ពុជា-ថៃ) ធ្វើការកែសម្រួលកងទ័ពកាលពីម្សិលមិញគឺគ្រាន់តែសម្រួលស្ថានភាព តានតឹងប៉ុណ្ណោះពុំមែនជាការដកកងទ័ពដូចការព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋនោះឡើយ។ ឆ្លើយតបតាមរយៈខាំមិនហ្វេសបុក នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះភ្លាមៗ បន្ទាប់ពីសម្តេចតេជោបានបង្ហោះសារថា «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។...
ក្រោយមានសារព័ត៌មានថៃមួយចំនួន និងព័ត៌មានតាមបណ្តាញសង្គមនៅក្នុងស្រុកខ្លះផ្សព្វផ្សាយមិនពិត បំភ្លៃ បំភ្លើស ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គប្បីប្រើប្រាស់តែប្រភពព័ត៌មានផ្លូវការ ពោលគឺចេញពីរាជរដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិ។ តាមរយៈឆាណែលតេលេក្រាមរបស់ក្រសួងការពារជាតិបានបញ្ជាក់ថាក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានខាងថៃ និងបណ្តាញសង្គមមួយចំនួនក្នុងស្រុក បានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំឱ្យមានការយល់ច្រឡំ និងអាចបង្កឱ្យមានការបញ្ឆេះអារម្មណ៍ជាតិសាសន៍ និងការកើនឡើងនៃស្ថានភាពតានតឹង»។ ក្រសួងបានបន្ថែមទៀតថា ក្នុងន័យនេះ ក្រសួងការពារជាតិ...
ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលភ្ជាប់រាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានធ្វើពិធីតភ្ជាប់តួស្ពានហើយ។ ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វនិងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលកំពុងមមាញឹកក្នុងការសាងសង់បានឈានដល់ដំណាក់កាលធ្វើពិធីតភ្ជាប់តួស្ពានហើយ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។ លោក សាំ ពិសិដ្ឋ...
គណៈកម្មាធិការវិនិយោគកម្ពុជា លើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការកែលម្អបរិស្ថានវិនិយោគ និងធុរកិច្ច នៅកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញការវិនិយោគ សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារ។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅចុងសប្តាហ៍ កន្លងមកនេះ បានអញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបាឋកថាស្តីពីបរិស្ថានវិនិយោគនៅកម្ពុជា នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ កម្មវិធី បាឋកថានេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម តឹម អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ, សាស្ត្រាចារ្យ បុគ្គលិក...
វ៉ាស៊ីនតោន៖ ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅក្នុងជុំទី២នេះ ភាគីទាំងពីរបានបន្តពិភាក្សាគ្នា លើអត្ថបទ សេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនឱ្យដឹងថា នាថ្ងៃទី ៤ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក, ឯកឧត្ដម ស៊ុន ចាន់ថុលឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាន ទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម...
នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។ សម្តេចតេជោ បានចាត់ទុកថា៖ មរណភាពរបស់...