ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងលោក Jiang Nan អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយអំពូលសូឡារបស់ស្ថានទូតចិនចំនួន ១ ១៥២អំពូល ជូនដល់រដ្ឋបាលឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកព្រះនេត្រព្រះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារ មន្រ្តីស្ថានទូត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក ប្រធានអង្គភាពជុំវិញរដ្ឋបាលស្រុក...
ក្រសួងបរិស្ថាន សហការជាមួយ រដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ បានប្រារព្ធ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា រៀបចំឡើងនៅក្នុងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបង្កើនចំណេះដឹងអំពីបញ្ហាបរិស្ថាន ក៏ដូចជាជំរុញឱ្យមានការអនុវត្តសកម្មភាពមេត្រីបរិស្ថាន នៅតាមសាលារៀន នៅតាមវត្តអារាមនិងមូលដ្ឋាននានា។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន...
ជាលទ្ធផលនៃការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៦ ចំណាត់លេខ១.រាជធានីភ្នំពេញ លេខ២.ខេត្តឧត្តមមានជ័យ និងលេខ៣.ខេត្តបាត់ដំបង។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៦ខែមិថុនានេះ បានអញ្ជីញជាអធិបតីដល់ខ្ពង់ខ្ពស់នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ ជាតិលើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ភ្លេងកាយរឹទ្ធិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»...
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានប្រកាសបើកកម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីអបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាផ្លូវការជាមួយនឹងរង្វាន់ដ៏អស្ចារ្យជាច្រើន ដែលមានតម្លៃសរុបជាទឹកប្រាក់ប្រមាណជាង ១៦០,០០០ដុល្លារ ។ កម្មវិធីចាប់ឆ្នោតផ្សងសំណាងដ៏ពិសេសនេះ ត្រូវបានរៀបចំឡើងជាមួយការចាប់ឆ្នោតផ្សងសំណាងយករង្វាន់ធំៗ ជាច្រើនសន្ធឹកសន្ធាប់ ក្នុងនោះរង្វាន់ដ៏ធំអស្ចារ្យជាងគេនោះគឺ ខុនដូប្រភេទស្ទូឌីយ៉ូ ដែលបែរទៅរកទេសភាព ទីក្រុង និងទន្លេមេគង្គ របស់គម្រោង Diamond Bay Garden។ អ្នកចូលរួមទាំងអស់ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន...
ការគាំទ្រពីស្ថានទូតចក្រភពអង់គ្លេស ឯកអគ្គរាជទូត Dominic Williams និងប្រេសិតពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រដល់អាជីវកម្មអង់គ្លេសដូចជាក្រុមហ៊ុនយូនីលឹវើ ដែលកំពុងមានប្រតិបត្តិការដោយមានទំនួលខុសត្រូវនៅប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស យូនីលឹវើ កម្ពុជា មានមោទនភាពក្នុងការចូលរួមជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយបង្កើតការងារ គាំទ្រសហគមន៍ និងផ្តល់ផលិតផលប្រកបដោយទំនុកចិត្តដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់កម្ពុជា។ ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក៏បានក្លាយជាសមាជិក Sterling Member នៃ សភាពាណិជ្ជកម្មអង់គ្លេស BritCham Cambodia ដើម្បីពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុនអង់គ្លេស...
ភ្នំពេញ៖ ប្រជាពលរដ្ឋ និងអ្នកវិនិយោគ មានក្តីរីករាយដែលរាជរដ្ឋាភិបាលបានធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ កាលពីឆ្នាំកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។ អ្នកវិនិយោគថា នៅពេលផ្លូវនេះដាក់ឱ្យប្រើប្រាស់វានឹងក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនមកបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបង្កើតរោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ។ ក្រោមតំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានកៀរគរសប្បុរសជន ដោយសហការជាមួយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស កំពង់ស្ពឺ ជីង ឆឹង និងក្រុមហ៊ុនថ្ម ខ្សាច់ បានធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញដោយចាក់បេតុង។...
គណៈប្រតិភូកម្ពុជាបង្ហាញអំពីកាលានុវត្តភាពថ្មីៗនៅកម្ពុជា ជូនដល់ធុកិច្ចនៅប្រទេសកូរ៉េ និងបានជំរុញលើកទឹកចិត្តដល់ វិនិយោគិនកូរ៉េ ឱ្យពិចារណាលើការបណ្ដាក់ទុនវិនិយោគលើវិស័យសក្តានុពលមួយចំនួន ដើម្បីជំរុញការរីកលូតលាស់កាន់តែខ្លាំង នៅក្នុងវិស័យឧស្សាហកម្មកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ, បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Daejoo KC Group ដើម្បីសិក្សាស្វែងយល់អំពី សកម្មភាពប្រប្រតិបត្តិការអាជីវកម្ម ក្រោមការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពី លោក Joo...
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទិ្ធជាតិកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា នេះ បានអញ្ជីញជាអធិបតីនៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ “ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក ឯម ពិសិដ្ឋ ប្រធាននាយកដ្ឋានសហប្រតិបត្តិការកាយរឹទិ្ធ...
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា គណៈកម្មការ JBC ភាគីកម្ពុជា បានផ្ញើជាថ្មីម្តងទៀតនូវកំណត់ទូត ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្ត ការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា កន្លងមក គណៈកម្មការ JBC ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើន លើកទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC...
នៅថ្ងៃទី១៦ ខែមិថុនា អ្នកវិនិយោគទុនចិនជាង ២០០នាក់ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំបើកទូលាយ ប្រធានសមាគម នៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ នៅរាជធានីភ្នំពេញ បានត្រឡប់ទៅវិញអស់ហើយ ហើយបណ្តាអ្នកវិនិយោគទុនចិនទាំងនោះ ក៏បានសន្យាមកកម្ពុជាម្តងទៀតនៅចុងឆ្នាំនេះ ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតនិងស្វែងរកឱកាសការបណ្តាក់ទុនវិនិយោគទុននៅកម្ពុជា។ បណ្តាអ្នកវិនិយោគទុនចិន បានថ្លែងប្រាប់BTVនៅអាកាសយានដ្ឋានអន្តរជាតិតេជោថា នៅក្នុងដំណើរចូលរួមកិច្ចប្រជុំប្រធានសមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ និងធ្វើដំណើរកម្សាន្តទេសចរណ៍នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកវិនិយោគទុនចិននានា ទទួលបានការយល់ដឹងជាច្រើនពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍នៅកម្ពុជា ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍វប្បធម៌ និងវិនិយោគនៅកម្ពុជា ហើយគេក៏បានសន្យាមកកម្ពុជាម្តងទៀត នៅចុងឆ្នាំនេះ ដើម្បីចូលរួមមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១...