ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន នៅរសៀលថ្ងៃទី៦ ខែមិថុនានេះ បានបន្តដឹកនាំគណៈប្រតិភូទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន បំពេញទស្សនកិច្ចការងារនៅទីបញ្ជាការកងពលធំទី៥ ចំណុះយោធភូមិភាគទី៧ ស្ថិតក្នុងខេត្តតាយនិញ ប្រទេសវៀតណាម បន្ទាប់ពីបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្ដមសេនីយ៍ត្រី ជិន ង៉ុក មិញ មេបញ្ជាការរងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ។ យោងតាមការបញ្ជាក់របស់ប្រធានគណៈប្រតិភូ...
ខេត្តរតនគិរី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ចំពោះបញ្ហាតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី នឹងបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJឲ្យខាងតែបាននាពេលឆាប់ៗ ខាងមុខនេះ ហើយតុលាការ ICJ កាត់យ៉ាងម៉េចកម្ពុជាទទួលស្គាល់ និងទទួលយកជានិច្ច ដើម្បីបញ្ចប់ភាពស្រពិចស្រពិលជាមួយប្រទេសថៃ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារ ពិសោធន៍ និងសមិទ្ធផលនានា នៅខេត្តរតនគិរី នាថ្ងៃទី៧...
រតនគិរី៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា ពាក្យអរគុណសន្តិភាព មានន័យសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅខេត្តរតនគិរី ដោយសារការពីមុន ធ្វើដំណើរមកខេត្តរតនគិរីម្ដងៗ...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានផ្សព្វផ្សាយឱ្យដឹងថា សម្ដេចបានទូរសព្ទទៅឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ដោយក្នុងជំនួបនេះ សម្ដេចធិបតីបញ្ជាក់ជូនឯកឧត្ដមប្រធានអាស៊ានថា ករណីដែលកម្ពុជាសម្រេចយកបញ្ហាព្រំដែនទៅតុលាការអន្តរជាតិ ICJ គឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឆាប់ចប់ ជាស្ថាពរ។ ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបរវាងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្ដម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ អំពីភាពតានតឹងនៅតាមបណ្ដោយព្រំដែនប្រទេ សទាំងពីរ ដែលជំនួបពិភាក្សានេះបានប្រព្រឹត្តិទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាច ក្រថៃ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា...
ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ានី នៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានសរសេរនៅលើបណ្ដាញសង្គមផ្ទាល់របស់ឯកឧត្ដមអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមបន្តរក្សាសេចក្ដីថ្លៃថ្នូរក្នុងភាពជាម្ចាស់ទឹកដីស្របច្បាប់។ បណ្ដាញសង្គមផ្លូវការរបស់ឯកឧត្ដម ហ៊ុន ម៉ានី នៅយប់ថ្ងៃទី៦ មិថុនានេះបានរំលេចឱ្យឃើញថា ការវិវ ត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេសការផុសឡើងកាន់តែខ្លាំងក្លានូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ ដែលជាកេរមរតកដូនតារបស់យើង។ សាររបស់ឯកឧត្ដម ហ៊ុន...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាទៅលើការកែលម្អសេចក្តីព្រាងផែនការយុទ្ធសាស្រ្តដើម្បីបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និងក្រុមងារងារយេនឌ័រ មានចំនួនសរុប ២០នាក់។ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ គឺជាគោលដៅមួយក្នុងការបញ្រ្ជាបយេនឌ័រវិស័យមខុងារសាធារណៈ និងជាក្របខណ្ឌការងារដ៏មានសារៈសំខាន់សម្រាប់គ្រប់អ្នកពាក់ព័ន្ធទាំងអស់។ ផែនការនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការទទួលស្គាល់ និងភាពចាំបាច់ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ច-សង្គមកិច្ច និងនយោបាយជាវិជ្ជមានចំពោះស្ត្រីប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់ផងដែរ នូវទិសដៅ និងការណែនាំ ធ្វើយ៉ាងណាដើម្បីសម្រេចបាននូវសមភាពយេនឌ័រក្នុងវិស័យមុខងារសាធារណៈទាំងមូល៕
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន១២នាក់ទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស។ គួបញ្ជាក់ផងដែរកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្រប សម្រួលពី...
ភ្នំពេញ ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្ទ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង។ តបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រលើកទី៣(UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំងពីថ្ងៃទី៩ ដល់ទី១១...
( ភ្នំពេញ)៖ នៅព្រឹកថ្ងៃថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ និងលោក SANUI KAZU MASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមជាមួយលោក FUJI SAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន...