ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអ្នកស្រាវជ្រាវលើស្ថានការណ៍នយោបាយជាតិ-អន្តរជាតិ បានចាត់ទុកជំហរក៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចំពោះការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយថៃ គឺបង្កើតបានជាខឿនការពារជាតិដ៏រឹងមាំ ជាពិសេសទទួលបានកម្លាំងសាមគ្គីជាធ្លុងមួយពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានមោទនភាព និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល និងជាមួយកងទ័ពដោយបង្កើតបានជាខឿនការពារជាតិយ៉ាងរឹងមាំបន្ទាប់ពីពួកគាត់យល់ច្បាស់អំពីគោលជំហរដ៏ម៉ឺងម៉ាត់ និងចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី»។ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវកិច្ចការនយោបាយជាតិ-អន្តរជាតិ និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា មើលឃើញថា ជំហរដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត...
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី២២ កម្រឹត១ ក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រុន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត, ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តជាច្រើនរូប និងសិក្ខាកាមប្រមាណជាង២០០នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់លែង។ ឯកឧត្តម ស៊ីវ រុន បានថ្លែងថា៖ ការងារអប់រំនយោបាយដល់មន្រ្តីគណបក្ស ជាការងារមួយដ៏មានសារៈសំខាន់ និងចាំបាច់ដែលគណបក្សតែងតែយកចិត្តទុកដាក់តាំងពីដើមរៀងមក មិនថាក្នុងសម័យតស៊ូ ឬពេលដែលគណបក្សបានកាន់អំណាចដឹកនាំប្រទេសឡើយ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនយោបាយ អត្តចរិត សីលធម៌...
ភ្នំពេញ៖ នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល...
នៅព្រឹកថ្ងៃទី៦ ខែមិថុនានេះ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុនឯកជនមកពីវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងទេសចរណ៍ជាដើមចំនួនប្រមាណ៦០នាក់ អញ្ជើញទស្សនកិច្ចពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកញ្ញាខាងមុខ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមគណៈប្រតិភូបានបង្ហាញទឹកមុខសប្បាយរីករាយ និងយល់ឃើញថា ព្រលានថ្មីនេះមានលក្ខណៈទំនើប និងថ្មី ដែលបង្ហាញអំពីភាពអស្ចារ្យរបស់កម្ពុជា និងខណៈដែលប្រទេសកម្ពុជា គឺមានសក្តានុពលជាច្រើនផ្សេងទៀត។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង...
ខ្សែប្រយុទ្ធស៊ុយអែត Victor Gyokeres បើកចំហរជានិច្ចក្នុងការផ្លាស់មកកាន់ក្លិបបិសាចក្រហម Manchester United ទោះបីជាក្លិបមិនមានកៅអីបាល់ទាត់អឺរ៉ុបរដូវកាលក្រោយក៏ដោយ។ ខ្សែប្រយុទ្ធ Sporting រូបនេះនៅតែជាជម្រើសដំបូងសម្រាប់អតីតអ្នកចាត់ការ Ruben Amorim ដែលគេរំពឹងថា អ្នកទាំងពីរនឹងរួមការងារនឹងគ្នាម្តងទៀត។ ប្រភពជិតស្និតនឹងកីឡាករឱ្យដឹងថា Victor Gyokeres មានទំនាក់ទំនងជាមួយ Ruben Amorim ជាប់រហូត តាំងពីពេលលោក Amorim ចាកចេញពី Sporting មកកាន់...
បើមិនមានការប្រែប្រួលនោះទេ នៅក្នុងអំឡុងចុងខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍ នឹងបើកដំណើការជាបណ្តោះអាសន្ន នៃសាលាវិជ្ជាជីវៈទេសចរណ៍របស់ខ្លួន នៅរាជធានីភ្នំពេញ ក្រោយពីសាលាវិជ្ជាជីវៈទេសចរណ៍ ដែលជាសាលាជាតិទាំង២ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានដំណើរការសាងអស់រយៈពេលប្រមាណ៣ឆ្នាំរួចមក។ ឯកឧត្តម ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី៦ ខែមិថុនានេះថា បច្ចុប្បន្នតួអាគារសាលាវិជ្ជាជីវៈទេសចរណ៍ VST នៅរាជធានីភ្នំពេញ បានសាងសង់រួចរាល់អស់ហើយ ហើយក្នុងអំឡុងពេលនេះ ក្រុមការងារ បានកំពុងពន្លឿន ការរៀបចំបំពាក់សំភារៈការសិក្សានៅតាមបន្ទប់នីមួយៗ និងបោសសម្អាតទីធ្លា ដើម្បីត្រៀមបើកដំណើរការទទួលសិស្សចុះឈ្មោះចូលរៀន...
នៅថ្ងៃនេះមន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីតួរលេខនៃការទទួលពិនិត្យនិងព្យាបាលកុមារនៅក្នុងរយៈពេលពេញមួយខែឧសភា ឆ្នាំ២០២៥ ដោយមានកុមារសរុបប្រមាណ ១០១ ៥៧៣ នាក់ បានទទួលសេវាពិនិត្យនិងព្យាបាលដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។ ក្នុងចំណោមកុមារ ទាំងជាង ១០ម៉ឺននាក់នេះ មានកុមារទទួលបានការពិនិត្យនិងព្យាបាលជំងឺក្រៅ ចំនួន ៨១ ៩៥៩នាក់, កុមារមានជំងឺធ្ងន់ធ្ងរដែលត្រូវសម្រាកព្យាបាលមានចំនួន ១៦ ០៤៤នាក់, កុមារកើតជំងឺគ្រុនឈាម ៧៤៥នាក់ និងកុមារវះកាត់ចំនួន ២ ៨២៥នាក់ និងវះកាត់ភ្ជិតបេះដូងប្រហោងពីកំណើតចំនួន ៩៧នាក់។ សូមជម្រាបជូនការរាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា...
ភ្នំពេញ៖ ស្ថានទូតបារំាងប្រចាំកម្ពុជា បានរៀបចំទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅប្រទេសបារាំង ឬតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាបារាំង ស្ថិតក្រោមប្រធានបទ “អ្នកមានទេពកោសល្យដើម្បីផ្លាស់ប្តូរពិភពលោក” ដែលព្រឹត្តិការណ៍ខាងលើមានអ្នកចូលរួមជាង៦០០នាក់ ហើយ “ភូមិអតីតនិស្សិត” មួយត្រូវបានរៀបចំឡើងជាពិសេស នៅក្នុងបរិវេណស្ថានទូត ដើម្បីសម្រួលដល់ការពិភាក្សាផ្លាស់ប្តូរយោបល់ បើកចក្ខុវិស័យការងារ និងពង្រឹងបណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំង ដែលបច្ចុប្បន្នមានសមាជិកជាង ១ ២០០នាក់។ គោលដៅសំខាន់ នៃពិធីជួបជុំប្រចាំឆ្នាំខាងលើ គឺដើម្បីពង្រឹងចំណងទាក់ទង រវាងអតីតនិស្សិតកម្ពុជា ដែលទទួលបានសញ្ញាប័ត្រពីប្រទេសបារាំង ជាមួយជ័យលាភីអាហារូបករណ៍បារាំង FRANCE EXCELLENCE ដែលនឹងចាកចេញទៅក្នុងពេលខាងមុខ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណជាង ៣,៥លានដុល្លារពីសប្បុរសជន ២៤ម៉ឺននាក់ ខណៈយុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈបណ្ដាញសង្គមផ្លូវការបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៦...
នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិ គន្ធបុប្ផាកម្ពុជាបានអញ្ជើញជួប សវនការនិងទទួលថវិកាចំនួន៧០ម៉ឺនដុល្លារអាមេរិកក្នុង ឱកាសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យពិគ្រោះ និងព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ដែលពិធីនេះធ្វើឡើង នាសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់។ ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងក្រុមយុវជនបូជាការពារយុត្តិធម៌ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអធិបតី...