ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងបដិសេធ ច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។ យោងតាមសេចក្តីថ្លែងការណ៍ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នាពេលកន្លងមក មានការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការបង្កើតច្បាប់កាតព្វកិច្ចយោធា គឺជាការវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្សមួយឱ្យប្រកបទៅដោយវិន័យ និងជំនាញ ដូច្នេះកុំគិតថា កាតព្វយោធា ជាបន្ទុក តែត្រូវគិតថា ជាឱកាស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា នេះ បានថ្លែងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ពិសេសអ្នកដែលគ្រប់អាយុត្រូវបំពេញកាតព្វកិច្ចយោធាថា...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានឱ្យដឹងថា ថ្ងៃដំបូង នៃការចាប់ផ្តើមអនុវត្តច្បាប់កាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត និងជាប្រវត្តិសាស្ត្រ គឺមានយុវជនបានមកទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចដោយស្ម័គ្រចិត្តប្រហែល ៣៥% នៃសេចក្តីត្រូវការរួម។ ហើយរំពឹងថាថ្ងៃបន្តបន្ទាប់នឹងមានចំនួនកាន់តែច្រើនឡើង។ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានប្រាប់BTVថា ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃដំបូង នៃការចាប់ផ្តើមអនុវត្តច្បាប់កាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត និងជាប្រវត្តិសាស្ត្រដោយមោទនភាពបំផុត បានសង្កេតឃើញថាទឹកចិត្តយុវជនប្រកបដោយឆន្ទៈមោះមុត និងឧត្តមគតិគិតគូរដល់ជាតិមាតុភូមិ ហើយគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាជឿជាក់យ៉ាងមុតមាំថា...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (H.H. TUNKU PUTERI INTAN SAFINAZ)...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន អំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍនមាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំលើកទី៩ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការអនុវត្តគម្រោងសាងសង់ កែលម្អ និងលើកសោភ័ណភាព ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំនៅទីក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែតុលា...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតដល់នីតិកាលទី៧នៃរដ្ឋសភានេះ ដែលវិស័យនេះត្រូវបានបង្កើនថវិកាជាតិជាបន្តបន្ទាប់ ដោយគ្មានការកាត់បន្ថយឡើយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ សម្ដេចធិបតីបានច្រានចោលព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សយថា រដ្ឋាភិបាលមានផែនការកាត់ថវិកាពីវិស័យអប់រំ និងសុខាភិបាល...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា បច្ចេកវិទ្យា AI ត្រូវតែចេះប្រើ ប៉ុន្តែកុំពឹងផ្អែកលើវាទាំងស្រុង ពោលគឺត្រូវប្រើវាជាជំនួយការ កុំឱ្យវាធ្វើជាមេរបស់យើង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ សម្ដេចធិបតី បានណែនាំដល់...
«អ្នករាយការណ៍ពិសេស ជំរុញឱ្យរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមដោយស្ថាបនា និងដោយស្មោះត្រង់ ដើម្បីបន្ធូរបន្ថយភាពតានតឹង គោរព និងការពារសិទ្ធិមនុស្សរបស់មនុស្សគ្រប់រូបដែលរងផលប៉ះពាល់ពីជម្លោះ រួមទាំងសិទ្ធិរបស់អ្នកផ្លាស់ទីលំនៅក្នុងការវិលត្រឡប់ទៅផ្ទះដោយស្ម័គ្រចិត្ត ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងចាត់វិធានការនានាដែលអាចជំរុញដំណោះស្រាយជម្លោះប្រកបដោយសន្តិភាព និងយូរអង្វែង»។ នេះបើយោងតាមរបាយការណ៍របស់ ឯកឧត្តម Thom H. Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានដាក់របាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។ យោងតាមរបាយការណ៍ដែលមាន១៧ទំព័រ ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សខ្លះៗនៅក្នុងប្រទេសកម្ពុជា ហើយពាក់ព័ន្ធនឹងបញ្ហាព្រំដែន...
អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីប្រោះព្រំភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន២ ក្រោមយុទ្ធនាការ “ព្រលឹងត្រឡប់មកទីតាំងដើមវិញ” នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ ពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្តចូលរួមពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម លោក Flavio BONETTI តំណាងអង្គការ UNESCO...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ ប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ដូចអាណត្តិមុនៗ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ តែងតែចាត់ទុកមនុស្សជាអាទិភាពទីមួយនៃយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដែលបន្តផ្ដល់អាទិភាពខ្ពស់ដល់ការកែលម្អគុណភាពអប់រំគ្រប់កម្រិត, ការពង្រឹងការបណ្ដុះបណ្ដាលជំនាញ, ការលើកកម្ពស់វិទ្យាសាស្រ្ដ...