ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី “ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងការងារនៅកន្លែងធ្វើការ” នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ជិត ៣០០នាក់ មកពីរោងចក្រចំនួន ១៣០ ក្នុងខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងដោយវិជ្ជាជីវៈ ការគោរពសេចក្ដីថ្លៃថ្នូរគ្នាទៅវិញទៅមក ការលើកកម្ពស់ផលិតភាពការងារ និងស្ថិរភាពការងារ។...
ដោយទទួលបានព័ត៌មានពីការក្រុមប្រចាំការលើផ្លូវល្បឿនលឿន និងការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការនគរបាលស្រុកភ្នំស្រួចបានសហការជាមួយកម្លាំងប្រចាំការលើផ្លូវល្បឿនលឿន ស្រាវជ្រាវបន្ទាន់លើករណីបុរសដែលយកដែកដាក់លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ PK54_55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ករណីខាងលើលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា ករណីបុរសសង្ស័យឈ្មោះ សេង សុខ ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច...
កិច្ចប្រជុំគណៈកម្មាធិការ អាយស៊ីស៊ី ព្រះវិហារ បានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅ នៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារ ដើម្បីជាមូលដ្ឋាននៃព័ត៌មានក្នុងការបោសសម្អាត អាវុធជាតិផ្ទុះនានាក្នុងតំបន់ប្រាសាទបេតិកភណ្ឌពិពលោក។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប អង្គប្រជុំបានបង្ហាញពីក្តីព្រួយបារម្ភចំពោះស្ថានភាពខូចខាត ប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរដែល បណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២៥ ដោយស្ថានការណ៍នេះ បានរំលឹកផងដែរ អំពីសារៈសំខាន់ នៃការធានាសុវត្ថិភាព...
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិ FIFA ASEAN Cup 2026 (Division 2) ជាផ្លូវការ ក្រោយប្រកួតស្មើក្រុមមជម្រើសជាតិទីម័រខាងកើត ២-២ នៅកីឡដ្ឋាន Kai Tak នាទីក្រុងហុងកុង។ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីរបស់ក្រុមគោព្រៃកម្ពុជា ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង ក្នុងរយៈពេលជាង ៧០ឆ្នាំ រាប់ចាប់ពីការប្រកួតពានរង្វាន់ថ្នាក់តំបន់ កម្រិតទ្វីប និងពានរង្វាន់ពិភពលោកជាដើម។ សម្រាប់ជំនួបបញ្ចប់ពូលB កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា អតីតសមាជិកក្លិបអង្គរថាយហ្គឺរ...
ភ្នំពេញ៖នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:១០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ២៧ ស្ថិតនៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន...
ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ យុវជនខ្មែរបានគោរពប្រតិបត្តិ ថែរក្សាទំនៀមទម្លាប់បានខ្ជាប់ខ្ជួន ក្នុងពេលទៅធ្វើបុណ្យនៅវត្តអារាមនានា។ ក្នុងពេលមកធ្វើបុណ្យនៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ ក្រុមយុវជនបានប្រាប់BTVថា ជាទំនៀមទម្លាប់ពីដូនតាមកឱ្យតែដល់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែងតែមកវត្តអារាម ដោយភ្ជាប់មកជាមួយម្ហូបអាហារ និងទេយ្យទានផ្សេងៗទៀត ប្រគេនព្រះសង្ឃ និងឧទ្ទិកុសលផលបុណ្យដល់ញាតិសណ្ដានដែលបានចែកឋានទៅ។ ម្យ៉ាងវិញទៀត ក៏ជាការចូលរួមថែរក្សាទំនៀមទម្លាប់ពីដូនតាបន្សុលទុកអោយ ឱ្យនៅគង់វង្សស្ថិតស្ថេរតទៅដល់អ្នកជំនាន់ក្រោយ។ យុវជនទាំងនោះបន្តថា ក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា ការធ្វើបុណ្យទានមិនគិតវ័យចាស់ ឬកេ្មងនោះឡើយ...
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមការងារមូលនិធិ វី អាយ វ័ន ធីម បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដើម្បីចែកជូនដល់វីរៈកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ១៤ ប្រចាំទិសទី២ និងនគរបាលវរៈសេនាតូចការពារព្រំដែនកោគ៨០៧ សមរភូមិមុខ តំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ ក្នុងឱកាសពិធីបុណ្សកាន់បិណ្ឌនេះ។ ជួសមុខឲ្យកងកម្លាំងឈរជើងឈរជួរមុខតំបន់បឹងត្រកួនលោកឧត្តមសេនីយន៍ត្រី ឆែម ជីវង្ស មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ១៤ ប្រចាំទិសបឹងត្រកួន បានសម្តែងនូវអរគុណចំពោះក្រុមការងារមូលនិធី វី អាយ...
នៅក្នុងឱកាសប្រារព្ធខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១ តុលា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំមន្ទីរសង្គមកិច្ចនៅតាមរាជធានីខេត្ត បង្កើនកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាននានាទៀត ផ្តោតការបង្កើនកិច្ចគាំពារសង្គមជូនមនុស្សចាស់ លើកកម្ពស់សុខុមាលភាព ការថែទាំសុខភាពមនុស្សចាស់ឲ្យបានល្អប្រសើរ តាមរយៈជំរុញការផ្តល់បណ្ណមូលនីធិសមធម៌ និងជំនួយសង្គមផ្សេងៗទៀត។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសង្គមកិច្ចជាសេនាធិការ បានកំពុងអនុវត្តយ៉ាងសកម្ម...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់គ្រប់បក្សនយោបាយ និងនិន្នាការ សូមកុំបំបាក់ទឹកចិត្តកងទ័ព ខណៈទ័ពជារបស់ជាតិ និងជាអ្នកការពារទឹកដីរបស់ជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា «ខ្ញុំសូមបក្សណាក៏ដោយ និន្នាការណាក៏ដោយ, ទ័ពជារបស់ជាតិ ជាអ្នកការពារទឹកដីរបស់ជាតិ, បើមិនស្រឡាញ់រដ្ឋាភិបាល មិនស្រឡាញ់គណបក្សប្រជាជន...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់បណ្ដារាជធានី-ខេត្ត និងក្រសួង ស្ថាប័ន បន្តជួយពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងត្រៀមស្ដារឡើងវិញលើវិស័យនានាជាពិសេសវិស័យកសិកម្ម និងផ្លូវថ្នល់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា អាជ្ញាធរខេត្តទាំងអស់ ត្រូវបន្តត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលជួបប្រទះគ្រោះទឹកជំនន់ ខណៈមានកន្លែងខ្លះទឹកបានស្រកចុះ ប៉ុន្ដែកន្លែងខ្លះទឹកនៅបន្តហក់ឡើងនៅឡើយ។ សម្ដេចក៏បានណែនាំដល់ក្រសួងពាក់ព័ន្ធត្រៀមការស្ដារឡើងវិញពីគ្រោះទឹកជំនន់...