នៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញទទួលការយាងដំណើរទស្សនកិច្ចផ្លូវការរបស់ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (Tunku Puteri Intan Safinaz) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ម្ចាស់ក្សត្រីនៅ...
ភ្នំពេញ៖ លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់មន្រ្តីរាជការនៃរដ្ឋបាលខណ្ឌបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងការផ្ដល់សេវាសាធារណៈឲ្យបានលឿនរហ៍សទាន់ចិត្ត ជាពិសេសលោកគ្រូអ្នកគ្រូក្នុងមូលដ្ឋានខណ្ឌដូនពេញ បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ ដល់សិស្សានុសិស្សដើម្បីក្លាយជាធនធានល្អ សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងក្នុងសង្គមជាតិ ។ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយការងារ និងប័ណ្ណសរសើរជូនដល់មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា...
ភ្នំពេញ ៖ តំណាងប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកងបានលើកឡើងថា ក្រោយក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាការស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាពជាច្រើនខ្សែរួចមកនៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ឃើញថា មានប្រសិទ្ធភាព ពោលគឺទឹកភ្លៀងបានហូរអស់លឿនខុសពីពេលកន្លងទៅ ដែលធ្វើឱ្យពលរដ្ឋលែងព្រួយបារម្ភពីការលិចលង់ និងអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានដោះស្រាយកង្វល់មួយនេះ។ ការលើកឡើងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅវិទ្យាល័យជាស៊ីមបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្រោមអធិបតីភាព ឯកឧត្ដម ប៊ី ប្រេម សមាជិកក្រុមប្រឹក្សាតំណាងឯកឧត្តម...
ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អភិបាលរងរាជធានី ខេត្ត មន្ទីរសុខាភិបាល និងតំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...
មណ្ឌលគិរី៖សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង នៅចំនុចចុងរ៉ាង ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។ ក្រសួងបានឱ្យដឹងថា មន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្រ្តីឧទ្យានុរក្ស មន្រ្តីប៉ុស្តិ៍នគបាលសែនមនោរម្យ លោកមេភូមិ សមាជិកសហគមន៍ចុងរ៉ាង និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ បានជួយសង្គ្រោះសត្វដំរីព្រៃចំនួន០២ក្បាល ក្នុងនោះញីចំនួន០១ក្បាល ឱ្យរួចផុតចេញពីស្រះទឹកមួយកន្លែងចូលព្រៃវិញ ដោយជោគជ័យ នៅចំនុចចុងរ៉ាង ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង...
ភ្នំពេញ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន World Citi Colleges International, Inc. (WCCI) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតសាកលវិទ្យាល័យអាកាសចរណ៍ដំបូងគេ WCC International Aero Tech University (WCC IATU) នៅរាជធានីភ្នំពេញ ក្នុងគោលដៅពង្រីកការអប់រំជំនាញឯកទេស និងបណ្តុះបណតាលនិស្សិតកម្ពុជាឱ្យត្រៀមខ្លួនសម្រាប់អាជីពផ្នែកបច្ចេកទេស និងប្រតិបត្តិការក្នុងការវិស័យអាកាសចរណ៍។ ពិធីចុះហត្ថលេខានេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១...
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាយនាវិកងទ័ពជើងទឹកកម្ពុជាមួយរូប គឺលោក អនុនាវីឯក ទៀ សុធីរដ្ឋា នាយរងការិយាល័យបុគ្គលិក បញ្ជាការដ្ឋានកងទ័ពជើងទឹក បានចូលរួមកម្មវិធីផ្លាស់ប្តូររយៈពេលខ្លីសម្រាប់នាយនាវីជំនាន់ថ្មី នៃសន្និសីទកងទ័ពជើងទឹកប៉ាស៊ីហ្វិកខាងលិច (14th WPNS STEP)ខណៈសន្និសីទនេះមានចំនួន ២៣ ប្រទេសចូលរួម។ កម្មវិធីនេះបានកំពុងប្រព្រឹត្តទៅពីចាប់ថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦៕
នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបើកមហោស្រពល្ខោននិយាយទូទាំងប្រទេសឆ្នាំ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»។ លោក ឈាង ឆដាភ័ក្ត្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបស្តីពីដំណើរការនៃការរៀបចំ មហោស្រពដែលមានដូចតទៅ៖ គណៈកម្មការៀបចំមហោស្រពល្ខោននិយាយទូទាំងប្រទេសឆ្នាំ២០២៦ បានប្រកាសជូនដំណឹងជាសាធារណៈ ដើម្បីទទួលពាក្យចូលរួមប្រកួត ចាប់ពីថ្ងៃទី១៣ ខែឧសភា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លក្ខខណ្ឌនៃការចូលរួមប្រឡង គឺមាន ២វគ្គ៖...
នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅវេរប្រគេនចំពោះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម ដើម្បីជួយសម្រាលការលំបាកដល់ ព្រះសង្ឃចំនួន ៣៣៥អង្គ ដែលកំពុងគង់នៅវត្តឧណ្ណាលោម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។...
ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ ស្តីពីការអនុវត្តគម្រោងសាងសង់ ជួសជុលកែលំអ និងលើកសោភ័ណភាព ស្តូប មិត្តភាពកម្ពុជា-វៀតណាម លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ៣ ខែតុលា ឆ្នាំ២០២៦៕