គណៈកម្មាធិការកាតព្វកិច្ចយោធា បានចាប់ផ្តើមផ្តល់ពាក្យជូនយុវជនដែលគ្រប់អាយុត្រូវបំពេញកាតព្វកិច្ចយោធា តាមច្បាប់ដែលបានកំណត់ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។ នៅព្រឹកថ្ងៃដំបូង នៃការផ្តល់ពាក្យនេះ នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំការផ្តល់ពាក្យជូនប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ត្រីកងរាជអាវុធហត្ថតាមមូលដ្ឋានទាំងអស់ បានត្រៀមលក្ខណៈពេញលេញ សម្រាប់ការទទួល ការប្រឹក្សាសួរនាំព័ត៌មាន និងការផ្តល់ពាក្យជូនយុវជន យុវនារី...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ថា សង្គ្រាមថៃឈ្លានពាន និងការបិទព្រំដែន បានធ្វើឱ្យយើងឈឺចាប់រយៈពេលខ្លី ប៉ុន្ដែវាក៏ជាឱកាសឱ្យយើងអាចវាយតម្លៃ ពង្រឹងផ្ទៃក្នុង និងធ្វើពិពិធកម្មសេដ្ឋកិច្ចខ្លួនឯងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ជាថ្មីថា បញ្ហាដែលយើងមានសង្គ្រាមព្រំដែន ការបិទព្រំដែន គឺសុទ្ធតែជាឱកាសឱ្យយើងវាយតម្លៃ ពង្រឹងផ្ទៃក្នុងខ្លួនឯង...
រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ច និងជាកម្លាំងចលករថ្មី ដ៏មានសារៈសំខាន់ តភ្ជាប់បណ្ដាញគមនាគមន៍ ជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ពិសេសគឺវិស័យទេសចរណ៍ធម្មជាតិ តាមបណ្ដោយព្រំដែន។ ការលើកឡើងរបស់ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើឡើងនៅក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ។ សមិទ្ធផលជាតិថ្មី នៅពេលនេះ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគម្រោងជំហានទី១ ពង្រីកទៅតាមបណ្ដារាជធានី-ខេត្តចំនួន ១៣ មានចម្ងាយប្រមាណ ១២០០ គីឡូម៉ែត្រ ដោយបំពាក់អំពូលដើរដោយពន្លឺព្រះអាទិត្យ (សូឡា) និងគ្រោងចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិកនៅក្នុងជំហានទីមួយនេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិការប្រមាណ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ដែលផ្លូវនេះបានជំរុញការតភ្ជាប់រវាងតំបន់ភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍ធម្មជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ការកែទម្រង់វិស័យយុត្តិធម៌” គឺជាបេសកកម្មយុទ្ធសាស្ត្រដ៏សំខាន់ និងជាអាទិភាពមួយក្នុងការពង្រឹងនីតិរដ្ឋ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប អាចទទួលបានយុត្តិធម៌ប្រកបដោយសមធម៌។ ការកែទម្រង់នេះ ផ្តោតលើ ការកែលម្អក្របខ័ណ្ឌច្បាប់ សមត្ថភាពស្ថាប័នយុត្តិធម៌ ការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សង្គម ស្របតាមគោលការណ៍នីតិរដ្ឋ និងស្តង់ដាយុត្តិធម៌ទំនើប។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងបើកវេទិកាស្តីពី“ការកែទម្រង់វិស័យយុត្តិធម៌” នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦...
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)៖ កាស៊ីណូចំនួន ២៤កន្លែងក្នុងខេត្តព្រះស៊ីហនុ បន្ទាយមានជ័យ ស្វាយរៀង បានបញ្ចប់រាល់ប្រតិបត្តិការ និងសកម្មភាពអាជីវកម្មល្បែងស៊ីសងអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ (Online Gambling & Online Betting) ក្រោយឱសានវាទបានឈានមកដល់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ នេះជាលទ្ធផលនៃការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានល្បែងស៊ីសង ឬការភ្នាល់អនឡាញដាច់ខាត ទាំងក្នុង និងក្រៅបរិវេណកាស៊ីណូនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍នៃការចុះត្រួតពិនិត្យរបស់មន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់នៃលេខាធិការដ្ឋានគ.ប.ឆ.ប. សហការជាមួយ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត...
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដែលមានប្រជាពុទ្ធបរិស័ទច្រើនកុះករយកចង្ហាន់ ទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជន ញាតិកា វីរយុទ្ធជនដែលបានចែកឋាន, នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ចំវេនបិណ្ឌទី៥ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន បានចូលរួមកាន់បិណ្ឌនៅវត្តជោតរតនៈសីលាកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំ...
ភ្នំពេញ៖ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយរំពឹងថា នឹងប្រមូលផ្តុំអ្នកចូលរួមប្រមាណ ២៥,០០០នាក់ កសិករជាង ២,០០០នាក់ និងស្តង់ពិព័រណ៍ជាង ៤០០ ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារកម្ពុជា។ ឯកឧត្តម ប្រាក់ ដាវីដ...
ពោធិ៍សាត់៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គ.ម ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខណ្ឌថវិកាជាតិ។ ប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការសាងសង់ផ្លូវការផ្លូវជាតិលេខ១០នេះ គឺជាកសារសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន...