រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាចំនួន ១៦៤,២៦៩ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនមួយ ក្រោម គ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋាន (គូសាណូណ៌)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបាន ចុះហត្ថលេខានៅថ្ងៃនេះ ដោយ លោក មិស៊ូមិ តាកាហ៊ីតុ ភារធារីស្តីទី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និង អ្នក តំណាងស្ថាប័នទទួលជំនួយ ដើម្បីអនុវត្តគម្រោងខាងក្រោម៖ គម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី ក្នុងខេត្តក្រចេះ (ថវិកាចំនួន ១៦៤,២៦៩ ដុល្លារអាមេរិក)...
នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមជាមួយសហការី បានទទួលជួបពិភាក្សាទ្វេភាគីជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (H.H. TUNKU PUTERI INTAN SAFINAZ) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី និងគណៈប្រតិភូ។ ជំនួបនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងឱកាសដែលគណៈប្រតិភូអឌ្ឍចន្ទក្រហមម៉ាឡេស៊ី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ...
កាកបាទក្រហមកម្ពុជាបានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលខាងមុខ ព្រមទាំងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នៅក្នុងជំនួបពិភាក្សាការងាររវាង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីតាន់...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជិវិត» របស់សម្ដេចធិបតីមានតម្លៃមិនសាបសូន្យ។ សម្ដេចតេជោ មានប្រសាសន៍ថា ថ្ងៃនេះ សម្ដេចបានស្តាប់នាយករដ្ឋមន្ត្រីនិយាយពាក្យមួយឈឃ្លាថា «បរាជ័យនៅក្នុងសាលាប្រសើរជាងបរាជ័យនៅក្នុងជិវិត» ដែលសំដៅទៅលើការខិតខំរៀនសូត្ររបស់សិស្ស-និស្សិត។ សម្ដេចតេជោមានប្រសាសន៍ថា៖«សម្រាប់ខ្ញុំយល់ថា ពាក្យមួយឃ្លានេះ មិនគ្រាន់តែជាពាក្យនិយាយឲ្យរួចពីមាត់នោះទេ តែជាពាក្យណែនាំតម្រង់ទិសដល់សិស្ស-និស្សិតគ្រប់ពេល»។ សម្ដេចតេជោថ្លែងថា៖«ទោះបីខ្ញុំឆ្លងកាត់ធ្វើនយោបាយរយៈពេលវែងតែពាក្យមួយឃ្លានេះ ខ្ញុំចាត់ទុកថាជាពាក្យស្លោកដែលមានតម្លៃមិនសាបសូន្យ «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជិវិត»។ សូមជម្រាបថា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា...
ភ្នំពេញ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយតម្លាភាព បើកចំហ និងស្ថាបនា ព្រមទាំងកិច្ចសន្ទនាកម្រិតខ្ពស់ ក្នុងអំឡុងពេលបេសកកម្មផ្លូវការរបស់លោក ដើម្បីស្វែងរកការពិតនៅក្នុងប្រទេសនេះ។ នេះបើយោងតាមរបាយការណ៍របស់ លោក Thom H. Andrews ដាក់របាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។ នៅក្នុងរបាយការណ៍ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN អ្នករាយការណ៍ពិសេសរូបនេះបានលើកឡើងថា លោកមានអារម្មណ៍ពេញចិត្ត...
ភ្នំពេញ៖ ក្នុងរយៈពេលជាង ៣ទសវត្សរ៍ គិតចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាប្រវត្តិសាស្ត្រ ត្រូវបានចុះហត្ថលេខា ប្រទេសកម្ពុជាបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជារាប់លាននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) នាពេលថ្មីៗនេះ។ ក្នុងរបាយការណ៍របស់លោក អ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា លោក Thomas Andrews បានគូសបញ្ជាក់ពីការរកឃើញសំខាន់ៗ ក្នុងអំឡុងពេលមានបេសកកម្មស្វែងរកការពិតផ្លូវការរបស់លោក នៅប្រទេសកម្ពុជា កាលពីខែកក្កដា។ លោក Andrews បានបញ្ជាក់ថា ក្នុងរយៈពេល ៣ទសវត្សរ៍កន្លះ...
ភ្នំពេញ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានចាត់វិធានការសំខាន់ៗ ដើម្បីបង្ក្រាបឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយលោកបានលើកឡើងពីការបិទទីតាំងឆបោកជាង ៦០០កន្លែង ការអនុវត្តច្បាប់ជាបន្តបន្ទាប់ ការដកហូតអាជ្ញាប័ណ្ណកាស៊ីណូ និងការមានចំណាត់ការផ្លូវច្បាប់ជាបន្តទៀត លើអ្នកដែលពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់អនឡាញនេះ។ នេះបើយោងតាមរបាយការណ៍របស់ លោក Thom H. Andrews ដាក់របាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។ ក្នុងរបាយការណ៍ចុងក្រោយរបស់លោក...
ចូលថ្ងៃទី២ហើយ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ជាការចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធា សង្កេតឃើញថា មានយុវជន យុវនារី ដែលគ្រប់អាយុ (១៨ដល់២៥ឆ្នាំ) ច្រើនហូរហែរ បាននាំទៅទទួលពាក្យសុំចុះឈ្មោះបំពេញកាតព្វកិច្ចយោធាដោយការស្ម័គ្រចិត្ត និងមោះមុត នៅបណ្ដាតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ។ យុវជន និងយុវនារី នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល បាត់ដំបង និងកំពង់ឆ្នាំង នៅថ្ងៃទី២នេះ បានបន្តទៅទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាយ៉ាងរួសរាន់ និងស្វាហាប់ដោយគ្មានការបង្ខិតបង្ខំ តែក្រោមការជំរុញលើកទឹកចិត្តដោយឪពុកម្ដាយ...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស និងបដិសេធ ច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។ យោងតាមសេចក្តីថ្លែងការណ៍ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នាពេលកន្លងមក មានការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការបង្កើតច្បាប់កាតព្វកិច្ចយោធា គឺជាការវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្សមួយឱ្យប្រកបទៅដោយវិន័យ និងជំនាញ ដូច្នេះកុំគិតថា កាតព្វយោធា ជាបន្ទុក តែត្រូវគិតថា ជាឱកាស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នាព្រឹកថ្ងៃទី២ ខែតុលា នេះ បានថ្លែងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋ ពិសេសអ្នកដែលគ្រប់អាយុត្រូវបំពេញកាតព្វកិច្ចយោធាថា...