ភ្នំពេញ៖ នៅចំពោះមុខប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមេដឹកនាំបណ្តាប្រទេសជាង ៨០ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ ដោយខុសច្បាប់ ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨, កម្ពុជាទទួលបានសន្តិភាពដែលមានរយៈពេលយូរបំផុត បើគិតក្នុង...
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ប្រវត្តិសាស្ត្ររបស់យើងបានបង្រៀនយើងថា «វិបុលភាពមិនអាចស្ថិតស្ថេរបានឡើយប្រសិនបើគ្មានសន្តិភាព ស្របជាមួយមូលបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជា គឺ ការប្តេជ្ញាចិត្តដ៏សំខាន់មួយ «ការរួមគ្នាបន្តកសាងសន្តិភាព»។ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជ បន្ទូលបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ, ព្រះអង្គបានមានប្រះរាជបន្ទូលថា បច្ចុប្បន្ន នៅជុំវិញយើង ពិភពលោកកំពុងប្រឈមមុខនឹងវិញ្ញាសារដ៏ធ្ងន់ធ្ងរ។ សង្គ្រាមថ្មីៗកំពុងផ្ទុះឡើង...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់នៅចំពោះមុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលមានប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ៨០ ប្រទេសថា គោលការណ៍ដែលពាក់ព័ន្ធដល់សហគមន៍អន្តរជាតិទាំងមូល គឺគ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits Accomplis) នោះឡើយ ខណៈការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥...
គណៈប្រតិភូហ្វ្រង់កូហ្វូនីមកពីបណ្តាប្រទេសជាច្រើន ជាពិសេសគណៈប្រតិភូមកពីប្រទេសបារាំង ធ្វើដំណើរទស្សនកិច្ច ពិនិត្យ វឌ្ឍនភាព នៃរោងចក្រផលិតទឹកស្អាតបាក់ខែង ដែលជាគម្រោងដ៏ធំមួយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្ថិតក្រោមគម្រោង ហិរញ្ញប្បទានសម្បទានពីភាគីបារាំង តាមរយៈ AFD សហភាពអឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានទទួលស្វាគមន៍គណៈប្រតិភូនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។ គណៈប្រតិភូរួមមាន...
អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) បានថ្លែងបញ្ជាក់ថា សហគមន៍ហ្វ្រង់កូហ្វូនី ដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន។ ការប្រើភាសារួម គឺជាដើមទុននៃទំនុកចិត្ត ហើយទំនុកចិត្តគឺជាចរន្តរូបិយវត្ថុដំបូងបង្អស់នៃសន្តិភាព។ សូមប្រែក្លាយដើមទុននេះ ដើម្បីបង្កើតជាផ្លែផ្កាឡើង។ ការបញ្ជាក់នេះ តាមរយៈសុន្ទរកថា បើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានបន្តថា...
ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង អញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (OIF) អញ្ជើញចូលរួមថ្លែងក្នុងពិធីបើកប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំភុត ស្តេចសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតី និងថ្លែងព្រះរាជសុន្ទរកថា ក្នុងពិធីបើកប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី លើកទី២០ បានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺមានប្រទេសចំនួន ៨១ចូលរួម។ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង ២០ប្រទេស ក៏អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ ផងដែរ។...
នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅ រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ អ្នកសារព័ត៌មានបារាំង បានឱ្យ BTV ដឹងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីពេលនេះ កំពុងបង្ហាញថា ហ្វ្រង់កូហ្វូនី និងកម្ពុជា កំពុងមានទំនាក់ទំនងរស់រវើក។ លោកបញ្ជាក់ថា នេះជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ ដែលមានប្រធានាធិបតីបារាំង អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្រាប់លោកដែលជាជនជាតិបារាំង លោកសង្ឃឹមថា សមាគមន៍ប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នឹងចូលរួមអភិវឌ្ឍវិស័យជាច្រើននៅកម្ពុជា។ អ្នកសារព័ត៌មានបារាំង...