ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Choi Won-yong អភិបាលក្រុងផ្យង់ថេក នៅសាលាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ ដោយភាគីទាំងពីរ បានពិភាក្សាគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ គាំពារអត្ថប្រយោជន៍ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកូរ៉េ។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីកាលានុវឌ្ឍភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌...
កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់ការយល់ដឹងខ្លឹមសារ ម ស្មើ ម និងគោលដៅ ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា» ក្នុងគោលបំណងបង្កើនការយល់ដឹងដល់ស្រទាប់ យុវជន សិស្ស-និស្សិត និងសាធារណជន ដើម្បីឈានទៅសម្រេចបាននូវគោលដៅ បញ្ចប់ការរាតត្បាតជំងឺអេដស៍នៅកម្ពុជាត្រឹមឆ្នាំ២០២៨។ កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ «A» ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកជំទាវ មែន នារីសោភ័គ អគ្គលេខាធិការរងទី១...
កំពង់ចាម៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រគល់ជូនជនមានពិការភាពចំនួន ១៣១គ្រួសារ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការគិតគូរ និងយកចិត្តទុកដាក់របស់ សម្តេចធិបតី...
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ជាផ្លូវការចំនួន ២១២ដុល្លារអាម៉េរិក បន្ទាប់ពីទទួលបានការសម្រេចឱ្យបន្ថែម ២ដុល្លារ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះថា សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់ឈ្នួលគោលដែលជាផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចេញសារបញ្ជាក់បែបនេះ បន្ទាប់ពី កិច្ចប្រជុំ...
កណ្តាល៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមជាមួយឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ និងបុត្រា បុត្រី ចៅប្រុសស្រី ព្រមទាំង ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជំនួយការ លោក...
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម អញ្ជើញជាអធិបតីពិធីដាក់ដំណើរការ «ផែនការប្រតិបត្តិសម្រាប់អនុវត្តន៍គោលការណ៍ណែនាំក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នឆ្នាំ២០២៦-២០៣០» នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ៕
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសម្រួលដល់ពលរដ្ឋភៀសសឹកមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ក្នុងទីតាំងឃុំ/សង្កាត់ ដែលពលរដ្ឋភៀសសឹកទាំងនោះកំពុងស្នាក់នៅបណ្តោះអាសន្ន។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់BTVឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ន ជនភៀសសឹករបស់កម្ពុជាមានចំនួនជាង២ម៉ឺននាក់ទៀត នៅមិនទាន់បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញនៅឡើយទេ ហើយផ្អែកតាមរបាយការណ៍បឋមពីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត នៃខេត្តជាប់ព្រំដែន បានបង្ហាញថា ក្នុងចំណោមជនភៀសសឹកនេះ មានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួនជាង១ម៉ឺន៣ពាន់នាក់ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនជាង១ម៉ឺននាក់។...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ នៅវត្តសារាវ័ន្តតេជោ រាជធានីភ្នំពេញនាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ជារៀងរាល់ឆ្នាំ វេនកាន់បិណ្ឌទី៤ នេះ ជាវេនកាន់បិណ្ឌរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ។ កាលពីរសៀល ថ្ងៃទី២៩ ខែកញ្ញា...
ភ្នំពេញ៖ លទ្ធផលបោះឆ្នោតលើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ សំឡេងភាគច្រើន គឺ ៤៧ សំឡេងបោះឆ្នោតឯកភាពលើតួលេខ ២១០ដុល្លារ និងសំឡេង ៣ សំឡេង គាំទ្រលើតួលេខ ២២៥ដុល្លារ។ ខណៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្រេចបន្ថែមចំនួន ២ដុល្លារ ដូច្នេះលទ្ធផលប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ សម្រេចចុងក្រោយ គឺ ២១២ ដុល្លារ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា...