លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាប់ឌែររ៉ាហ៊ីម រ៉ាហ៍ហាលី (Abderrahim Rahhaly) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រម៉ារ៉ុក និងលោក មូស្ដាហ្វា រ៉ាឈីដ (M’Stfa Rachid) តំណាងក្រសួងយុវជន វប្បធម៌ និងទំនាក់ទំនង (កីឡា) របស់ព្រះរាជាណាចក្រម៉ារ៉ុក ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យវប្បធម៌,...
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខណ្ឌ សង្កាត់ ដែលបានពុះពារជំនះរាល់ការលំបាកក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើសផ្សេងៗ ដែលធ្វើឱ្យបទល្មើសនៅក្នុងខែតុលាកន្លងមកនេះថយចុះ ជាមួយនិងការផ្តល់សេវាជូនពលរដ្ឋកាន់តែប្រសើរ។ ការកោតសរសើរនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញមានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា សំរាប់អាជ្ញាធររាជធានីភ្នំពេញមានភារកិច្ចគ្រប់វិស័យ ខណៈកម្ពុជាជាម្ចាស់ផ្ទះរៀបចំ...
មន្រ្តីអន្តរក្រសួងដូចជា ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើមនោះ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចុះពិនិត្យទីតាំងរៀបចំភូមិហ្រ្វង់កូហ្វូនី ខណៈការរៀបចំសម្រេចបានជាង៩០ភាគរយ។ ភូមិហ្វ្រង់កូហ្វូនីដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងចាប់បើកឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការបង្ហាញលើសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៌,...
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំកម្ពុជា ជួយបន្តពង្រឹងការងារសំខាន់ៗមួយចំនួនដែលផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងការជំរុញអ្នកវិនិយោគ អ្នកទេសចរពីប្រទេសជប៉ុនមកកម្ពុជាបន្ថែមទៀត។ សំណើទាំងនេះ បានលើកឡើងនៅក្នុងឱកាស សម្ដេចប្រធានរដ្ឋសភាទទួលពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីស៊ីហ្ស៊គី ហ៊ីដេអូ (ISHIZUKI Hideo) ឯកអគ្គរាជទូតថ្មីប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ សម្ដេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តមឯកអគ្គរាជទូត ដែលទទួលបានការតែងតាំងជា ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា។ សម្ដេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា...
កម្ពុជាបានបង្ហាញការសោកស្ដាយចំពោះការវាយតម្លៃរបស់អាម៉េរិក ក្នុងចំណាត់ថ្នាក់លេខ៣ អំពីស្ថានភាពអំពើជួញដូរមនុស្ស ដោយបានហៅការវាយតម្លៃនេះថា មិនបានឆ្លុះបញ្ចាំងពេញលេញនូវឆន្ទៈនយោបាយដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនោះឡើយ។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ប្រទេសកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំង ដែលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវបានទទួលការវាយតម្លៃសមស្របពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមិនបានឆ្លុះបញ្ចាំងពេញលេញនូវឆន្ទៈនយោបាយដ៏មោះមុត រួមទាំងវិធានការ ដ៏ម៉ឺងម៉ាត់ គួបផ្សំនឹងលទ្ធផលជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននោះឡើយ។ ជាក់ស្តែងឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៥ហើយដែលកម្ពុជាទទួលបានការវាយតម្លៃក្នុងចំណាត់ថ្នាក់លេខ៣។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់BTVថា ការវាយតម្លៃរបស់សហរដ្ឋអាម៉េរិកមកលើកិច្ចខិតខំប្រឹងប្រែងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ជារឿងមិនគួរកើត ព្រោះអ្វីដែលជាលទ្ធផល គឺបានឆ្លុះបញ្ចាំងតែជ្រុងម្ខាងដែលហៅថាជាចំណុចខ្វះខាត។...
ដោយទទួលនបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម នាយឧត្ដមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានអង្គរក្ស និងជាអនុប្រធានអនុគណៈកម្មការទី៤ ចូលរួមធ្វើបទបង្ហាញរួមគ្នាជាមួយក្រុមការងារលេខាធិការដ្ឋាន និងអនុគណៈកម្មការផ្សេងៗ ជូនដល់ក្រុមប្រតិភូនាំមុខ មកពីជាង ២០ ប្រទេស នៅបន្ទប់ប្រជុំអង្គរធំ នៃទីស្តីការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ...
គណៈប្រតិភូជាន់ខ្ពស់ហ្រ្វង់កូហ្វូនី បានបន្តអញ្ជើញមកដល់រាជធានីភ្នំពេញ ខណៈនៅសល់ពេល៣ថ្ងៃទៀត កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្រ្វង់កូហ្វូនី លើកទី៤៨ និងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នឹងឈានចូលមកដល់។ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ គឺឃើញមានប្រតិភូជាន់ខ្ពស់មកពីប្រទេសកាណាដា រួមមាន៖ តំណាងសភា តំណាងក្រសួងការបរទេស តំណាងស្ថាប័នទទួលបន្ទុកកិច្ចការហ្រ្វង់កូហ្វូនី និងក្រុមការងារឧត្តមមន្ត្រីកាណាដានានាទៀត ដឹកនាំដោយ ឯកឧត្តម Stephane Sarrazin (ស្តេហ្វិន ស៊ែរ៉ាហ្សាំង) អនុប្រធានសភា នៅទីក្រុងអង់តារីយ៉ូ ប្រទេសកាណាដា និងក៏មានប្រតិភូជាន់ខ្ពស់រដ្ឋ Louisiane (លូវីហ្ស៊ាន) សហរដ្ឋអាម៉រិក ផងដែរ ដែលគ្រប់ប្រតិភូនានានោះ...
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្ដេញជនជាតិថៃ សរុបចំនួន ៣៩នាក់ (ស្រី១៦នាក់) ដែលពាក់ព័ន្ធករណីករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ករណីលួចជ្រៀតចូលក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ករណីអនុវត្តទោសចប់(ឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត និងបទចូលដោយទុច្ចរិតក្នុងទីលានយោធា) អនុវត្តទោសចប់(បទឆ្លងដែនចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត និងប៉ុនប៉ងឆបោក...
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ព្រះរាជាណាចក្រកម្ពុជាកំពុងត្រៀមខ្លួនទទួលកិច្ចប្រជុំកំពូលលើកទី២០ នៃហ្វ្រង់កូហ្វូនី និងដោយមានព្រឹត្តិការណ៍អមជាច្រើនទៀតចាប់ពីថ្ងៃទី១៥ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ទៅក្រោមមូលបទ «រួមគ្នាកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រព្រឹត្តទៅក្រោមមូលបទ «រួមគ្នាកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ មូលបទនេះសបញ្ជាក់ច្បាស់ថា...
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា សេរីភាពនៃការបញ្ចេញមតិត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវដោយគោរពច្បាប់ គោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ និងមិនធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សុខភាពឬសីលធម៌សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ នេះគឺជាគោលការណ៍ដែលត្រូវបានអនុវត្តនៅទូទាំងពិភពលោក។ ឆ្លើយតបចំពោះការលើកឡើងអំពីសេរីភាពបញ្ចេញមតិ និងសេរីភាពនយោបាយនៅកម្ពុជា ក៏ដូចជាដើម្បីចូលរួមលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកបដោយគុណភាព ឯកឧត្តម ប៉ែន បូណា បានបង្ហាញនូវមាត្រាច្បាប់មួយចំនួនដែលពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិក្នុងនោះ មានដូចជា៖ មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា៖ ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន...