ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា សមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងបន្តអភិវឌ្ឍន៍ឲ្យរីកចម្រើនតទៅមុខ មិនអាចកាត់ផ្ដាច់បានឡើយ ពីគុណបំណាច់របស់និវត្តន៍ជនកម្ពុជា ដែលបានលះបង់នាពេលកន្លងមក ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយនិវត្តជនក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ...
ប្រទេសវៀតណាម៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម វៀង គួក ឌ័ន (Nguyễn Quốc Đoàn) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដោយមានការអញ្ជើញចូលរួមពីតំណាងទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃក្រសួងអធិការកិច្ច និងអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅទីស្ដីការ អធិការកិច្ចរដ្ឋាភិបាលវៀតណាម។...
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។ ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បសួរសុខទុក្ខដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់តាមដានសភាពការណ៍គ្រោះទឹកជំនន់ ដោយត្រូវកំណត់ទីតាំងសុវត្ថិភាពដែលធ្លាប់មាន...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥(VECONAC)។...
វិមានរដ្ឋសភា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកែប នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសនូវែលសេឡង់ (New Zealand) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ នៅក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ និងការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព...
ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២២ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន...
ប្រជាពុទ្ធបរិស័ទ បានបន្តនាំគ្នាយកចង្ហាន់ និងទេយ្យទាននានា ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជន ក្នុងឱកាសបុណ្យកាន់បិណ្ឌថ្ងៃទី២ នេះ ជាពិសេសមិនភ្លេចក្នុងការឧទ្ទិសកុសលផងដែរដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរដែលបានលះបង់អាយុជីវិតដើម្បីការពារជាតិមាតុភូមិ។ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជាថ្ងៃកាន់បិណ្ឌទី២ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បាននាំគ្នាអញ្ជើញទៅតាមទីវត្តអារាមនានា ដើម្បីធ្វើបុណ្យឧទ្ធិសកុសលដល់ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ តាមសន្ធាបុណ្យ និងលទ្ធភាពរៀងៗខ្លួន។ នៅព្រឹកថ្ងៃនេះ ពុទ្ធបរិស័ទច្រើនបានមូលមីនាំគ្នាទៅធ្វើបុណ្យដាក់ទាន និងឧទ្ទិសកុសលជូនដូនតា នៅវត្តមង្គលវ័ន្ត ហៅវត្តថ្វាយដង្គុំ ដែលជាវត្តមួយចំណោមវត្តចំណោម៣ ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ...
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានក្រើនរំលឹកដល់ឧត្តមនាវី នាយនាវី នាយនាវីរង និងនាវិកទាំងអស់ ត្រូវមានឆន្ទៈស្មោះត្រង់ចំពោះជាតិមាតុភូមិ និងគប្បីតម្កល់ផលប្រយោជន៍ជាតិជាធំ។ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងអន្តរាគមន៍ និងអប់រំចិត្តសាស្រ្ត នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនាថ្ងៃទី២៨ ខែកញ្ញា នេះ ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា ចំពោះនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានបញ្ចប់វគ្គនៅពេលនេះ ត្រូវខិតខំអនុវត្តការងារឲ្យបានល្អ...
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Informa Markets បានសហការរៀបចំ “វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦” ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងអ្នកជំនាញផ្នែកវេចខ្ចប់ ដើម្បីជំរុញការកែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា...
ស្នងការនគរបាលជាតិ បានត្រៀមលក្ខណៈរួចរាល់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាព ក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឧត្តមសេនីយ៍ទោ កង បូផា អនុប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានផ្តល់បទសម្ភាសជាមួយBTVថា អគ្គស្នងការនគរបាលជាតិ បានរៀបចំកងកម្លាំងនគរបាលរួចរាល់នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះនៅប៉ុស្តិ៍នគរបាលជាង ១ពាន់៦រយ និងអធិការដ្ឋានស្រុក/ខណ្ឌចំនួនជាង២០០ ដើម្បីធានាការពារសន្តិសុខសណ្តាប់...