ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ...
បាត់ដំបង៖ ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបានបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋទាំង ១៤ក្រុង ស្រុក ស្មើនឹង ៧១ឃុំ-សង្កាត់ រងផលប៉ះពាល់សរុបចំនួន ១៩ ២៩១ខ្នងផ្ទះ ស្មើនឹង ២១ ៨០៧គ្រួសារ ជម្លៀសប្រជាពលរដ្ឋមកនៅទីទួលមានសុវត្ថិភាពសរុបចំនួន ៨៥៦គ្រួសារ ស្មើនឹងមនុស្សរាយ ២ ៧៦៧នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង។ របាយការណ៍ បានឱ្យដឹងបន្ថែមថា គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបណ្តាលឱ្យប៉ះពាល់ និងខូចខាតប្រឡាយមេ ប្រឡាយរង...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនសំណុំរឿងមន្ត្រីអន្តោប្រវេសន៍ម្នាក់នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាមេក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅឃុំព្រែកខ្សាច់ ខេត្តកោះកុង ទៅសលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធី។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះថា អង្គភាពប្រឆាំងអំពើពុករលួយ (អបព) បានបញ្ជូនសំណុំរឿងទៅតុលាការ ពីសប្តាហ៍មុន។ លោក...
សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងអ្នកឯកទេសជំនាញសិប្បនិម្មិតជាលើកដំបូង ប្រកួតប្រជែង ដើម្បីស្វែងរកអ្នកឈ្នះ និងក៏ជាវេទិកាសម្រាប់និស្សិតក្នុងការបង្ហាញចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាពស្រាវជ្រាវ គំនិតច្នៃប្រឌិត ការបង្កើតថ្មី និងសមត្ថភាពក្នុងការប្រែក្លាយចំណេះដឹងទៅជាដំណោះស្រាយជាក់ស្តែង។ លោក សេក សុជាតិ ទីប្រឹក្សាកុំព្យូទ័រវិទ្យា មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យន័រតុន និងជាគ្រូបង្រៀនកម្មវិធី បញ្ញាសិប្បនិម្មិតផ្នែកកុំព្យូទ័រវិទ្យា លើកឡើងនៅក្នុងការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងអ្នកឯកទេសជំនាញសិប្បនិម្មិតឆ្នាំ២០២៦ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ថា នេះគឺជាកម្មវិធីលើកទីមួយ...
រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ បានចាប់ផ្តើមពី ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃ ១រោច ខែភទ្របទ ដែលជាថ្ងៃកាន់បិណ្ឌ១)។ នៅក្នុងពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះរបស់ប្រទេសកម្ពុជា ដែលមានរយៈពេលសរុប ១៥ថ្ងៃ ក្រសួងបរិស្ថាន តាមរយៈអ្នកនាំពាក្យក្រសួងបរិស្ថាន លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ និងសាធារណជន ចូលរួមអនុវត្តសកម្មភាព ដើម្បីភាពស្អាត ភាពបៃតង នៅកម្ពុជា ដូចតទៅ៖ ១) ចូលរួម រៀបចំ...
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រកាសថា ការដាក់ពាក្យស្នើសុំបំពេញកាតព្វកិច្ចយោធា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ហើយយុវជន យុវនារីដែលមានបំណងចង់បំពេញកាតព្វកិច្ចយោធានេះអាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថនៅតាមក្រុង ខណ្ឌ និងស្រុកគ្រប់រាជធានី និងខេត្តទាំងអស់។ តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ន បានលើកឡើងថា ក្នុងនាមក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានអំពាវនាវដល់បងប្អូន យុវជនថា ព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្ដើមដំណើរការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាខណៈរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅវត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់ខ្មែរ ដែលបានប្រារព្វតាំងពីបុរាណកាលមក។ ពិធីនេះមិនត្រឹមតែជាឱកាសសម្រាប់ពុទ្ធសាសនិកធ្វើបុណ្យឧទ្ទិសកុសលជូនបុព្វការីជន និងបុព្វបុរសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមថែរក្សា និងអភិរក្សនូវទំនៀមទម្លាប់...
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ សម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា ជម្លោះរវាងកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងប្រទេសទាំងពីរ ខណៈសម្រាប់កម្ពុជាការស្តារទំនុកចិត្តឡើងវិញត្រូវតែផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវិត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» ទីក្រុងញូវយ៉ក...
នៅក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា «ការស្តារទំនុកចិត្តឡើងវិញចាំបាច់ត្រូវផ្អែកលើការប្តេជ្ញាចិត្តជាក់ស្តែង និងការអនុវត្តប្រកបដោយប្រសិទ្ធភាពពេញលេញនូវរាល់ការព្រមព្រៀងគ្នា»។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងប្រទេសទាំងពីរ ដោយបានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រាលជ្រៅ ការខូចខាតបេតិកភណ្ឌវប្បធម៌...
នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ចាប់តាំងពីបេសកកម្មអ៊ុនតាក់ (UNTAC) ដែលបានគាំទ្រដល់ការអភិវឌ្ឍជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ឯកឧត្តមអគ្គលេខាធិការ ក្នុងការដឹកនាំក៏ដូចជាធ្វើឱ្យអង្គការនេះកាន់តែរឹងមាំ...