សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំកូនប្រុសពៅមកបង្ហាញកន្លែងដែលចាប់កំណើតកាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ។ សម្ដេចធិបតី មានប្រសាសន៍ថា នាំកូនប្រុសពៅ មកបង្ហាញកន្លែងដែលខ្ញុំចាប់កំណើត កាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់។ សម្ដេចមានប្រសាសន៍ថា នៅថ្ងៃអង្គារ ទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះឆ្លៀតឱកាសបន្ទាប់ពីពិធីបុណ្យទក្ខិណានុប្បទានគម្រប់...
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា គិតមកដល់ពេលនេះ មាន៧៩ប្រទេស បានចុះឈ្មោះចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ដោយក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន២០ មកចូលរួមផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នេះថាគិតមកដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មាន៧៩ប្រទេស បានចុះឈ្មោះចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ ដោយក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២០ មកចូលរួម...
ភាសាបារាំងនៅតែទទួលការចាប់អារម្មណ៍រៀនសូត្រច្រើនពីសំណាក់យុវជនជំនាន់ក្រោយ ដើម្បីជួយជំរុញដល់ការទំនាក់ទំនងជាសកល។ នាវិទ្យាស្ថានបារាំង ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ បាននឹងកំពុងដើរតួនាទីសំខាន់ ក្នុងការជួយបណ្តុះបណ្តាលធនធានសមត្ថភាពយុវជនជំនាន់ក្រោយលើភាសាបារាំង ដោយវិទ្យាស្ថាន បានដាក់ចេញកម្មវិធីសិក្សាជាច្រើន សំដៅ ធ្វើយ៉ាងណាជួយបង្រៀនដល់សិស្ស និងនិស្សិតទាំងអស់ ឲ្យទទួលបានចំណេះដឹងពិតប្រាកដ និងការនិយាយភាសាបារាំងបានស្ទាត់ជំនាញ ដើម្បីបន្តអនាគត់ជីវិតសម្រាប់ខ្លួនឯង និងសម្រាប់ជាថ្នាល នៃការបន្តជួយដល់ទំនាក់ទំនង ឬការទូតនានារបស់ប្រទេសជាតិ នៅពេលមានតម្រូវការប្រើប្រាស់ភាសាបារាំង ។ វិទ្យាស្ថាននេះ មានបណ្ណាល័យធំៗ សម្រាប់ការចូលទៅអង្គុយសិក្សារៀនសូត្រ និងអានសៀវភៅស្វែងយល់ពីចំណេះ ដោយពុំមានការគិតប្រាក់នោះឡើយ ហើយក៏បើកទ្វារយ៉ាងទូលាយសម្រាប់យុវជន...
នៅព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទ...
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីចំនួន ៦ រូប មុនពេលចេញទៅបំពេញបេសកកម្មការទូតជូនជាតិ មាតុភូមិ។ ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប...
នៅព្រឹកថ្ងៃនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំ “វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ២០២៦ ពីកម្ពុជាទៅកាន់ទីផ្សារសាកល” ក្រោមមូលបទ “ការធ្វើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប” ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព និងវត្តមានរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីពាណិជ្ជកម្ម, ឯកឧត្តម ឌិត ទីណា...
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានជួបប្រជុំពិភាក្សា និងធ្វើបទបង្ហាញពីវឌ្ឍនៈភាព ស្ដីពីកាត្រៀមរៀបចំព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកចំនួន ២ គឺពានរង្វាន់ Vattanac Legends Championship និង Vattanac Tour Championship ដែលគ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។...
គិតត្រឹមល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ បានដំណើរការប្រកួតពាក់កណ្ដាលផ្លូវហើយ មុនឈានដល់ថ្ងៃបិទនាថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ ស្របពេលក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងឈរកំពូលតារាងមេដាយរៀងៗខ្លួន។ សម្រាប់ការប្រកួតកីឡាជាតិ លើកទី៥ ក្រុមកីឡាក្រសួងមហាផ្ទៃ កំពុងឈរកំពូលតារាង ដោយឈ្នះមេដាយសរុប ៤៣គ្រឿង រួមមានមេដាយមាស២២ ប្រាក់១៣ និងសំរឹទ្ធ៨ តាមពីក្រោយដោយក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ៤គ្រឿង...
ព្រះសីហនុ ៖ នាវេលាម៉ោង ៧:០៥ នាទីព្រឹក ថ្ងៃអង្គារ ១ កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវាទេសចរណ៍អន្តរជាតិ ឈ្មោះ VIKING ORION ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ...
កណ្ដាល ៖ រថយន្ដដឹកសិស្សមួយគ្រឿង បានបើកបរធ្លាក់ចូលចេញពីផ្លូវ ហើយចូលស្រះទឹក នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។ ព័ត៌មានបឋមពីលោកគ្រូវិន័យ លី ប៊ុនឆៃ បានឱ្យដឹងថា កូនៗក្មួយៗសិស្សសាលាប៊ែលធីចំនួន២៦នាក់ ដែលធ្វើដំណើរតាមរយៈរថយន្ដឈ្នួលឯកជន (មិនមែនរថយន្តរបស់សាលា) បានជួបគ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញនេះ មានសុវត្ថិភាព ២១នាក់ (របួស ២នាក់) និងបាត់បង់ជីវិត ៥នាក់។ ចំពោះមូលហេតុសមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយទេ៕