ក្នុងសន្និបាតបូកសរុបលទ្ទផលការងារឆ្នាំ២០២៥ និងទិសដៅបន្តឆ្នាំ២០២៦ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យា អូឡាំពិកកម្ពុជាបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រាជធានី ខេត្ត ចូលរួមចំណែក និងលើកស្ទួយជួយ លើវិស័យពិការភាព។ ឯកឧត្តមបានបន្តថា យើងបានសហការ ជាមួយអង្គការ សមាគមនានា បានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា...
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា មិនថានៅទីណា ឬពេលវេលាណា រាជរដ្ឋាភិបាលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុត ខណៈប្រធានបទស្តីពី «ការវិវត្តន៍ថ្មីៗនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ» បានក្លាយជារបៀបវារៈដ៏សំខាន់និងចាំបាច់មួយរបស់ថ្នាក់ដឹកនាំកម្ពុជាសម្រាប់កិច្ចពិភាក្សានានាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស...
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លើកទឹកចិត្តដល់សមាគមសហគ្រិនកម្ពុជា និងសហគ្រិនស្ត្រីទាំងអស់ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាព និងស្តង់ដារផលិតផល ដើម្បីកសាង និងរក្សាឱ្យបាននូវទំនុកចិត្តពីសំណាក់អតិថិជន ទាំងក្នុងស្រុក និងអន្តរជាតិ។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៥ និងផែនការទិសដៅឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ឆាំ្នទី១៤ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រោមប្រធានបទ “ស្ត្រី រួមគ្នាដើម្បីភាពរីកចម្រើន និងចីរភាព”នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា...
ក្រុមពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ បានឱ្យដឹងថា ទៅថ្ងៃអនាគតខាងមុខ បើទោះបីជាស្ថានភាពព្រំដែនវិលត្រឡប់ទៅជាធម្មតាឡើងវិញ ពួកគាត់ក៏មិនវិលត្រឡប់ទៅរស់នៅ និងធ្វើការនៅថៃដូចពីមុនទៀតទេ ដោយសារការងារនៅកម្ពុជាមានសម្បូរបែប ប្រាក់ខែក៏សមរម្យព្រមទាំងមានអត្ថប្រយោជន៍ជាច្រើនថែមទៀត ជាពិសេស បានរស់នៅជួបជុំក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិជាដើម។ អ្នកស្រី តាន់ សុធា អតីតពលករមកពីថៃ បច្ចុប្បន្នកំពុងបម្រើការងារក្នុងរោងចក្រសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា គិតចាប់ពីការចាកចេញពីប្រទេសថៃ ដើម្បីវិលត្រឡប់មករស់នៅជួបជុំក្រុមគ្រួសារ និងបានការងារធ្វើនៅក្នុងស្រុកវិញ គឺមានរយៈពេលប្រមាណ ៨ខែហើយ...
ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចូលជួប និងប្រគល់សារតាំង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ឯកឧត្តម ឯកអគ្គរដ្ឋទូតឡាវថ្មីបានបង្ហាញនូវការប្ដេជ្ញាពូនជ្រំ និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ឡាវឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន...
នៅសល់ ៣ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ ដោយក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្ត បានត្រៀមរៀបចំកម្មវិធីកម្សាន្ដជាច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នេះ។ ជាមួយគ្នា អ្វីដែលគួរឲ្យកត់សម្គាល់ គឺកម្មវិធីរត់កម្សាន្ដមហាជនចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ ដែលនឹងត្រូវរៀបចំនាព្រឹកព្រលឹមថ្ងៃទី២៧ ខែមីនា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ រហូតមានការចុះឈ្មោះលើសការរំពឹងទុក ខណៈគណៈកម្មការនឹងរៀបចំចែកអាវយឺត...
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងក្រសួង ផែនការ (ក.ផ.ក.) បានប្រកាស “ការដាក់ឱ្យប្រើ QR Code ស្តង់ដា តាមរយៈផ្ទាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH លើ បណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ វិញ្ញាបនបត្រ និងសញ្ញាបត្រ ដែលចេញដោយក្រសួងផែនការ”។ នេះបើតាមសេចក្ដីសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងទាំងពីរចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។ សេចក្ដីប្រកាសបានឱ្យដឹងថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ...
កម្ពុជាបានត្រៀមសំណើរចំនួន៣ ដាក់ក្នុងកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន នាចុងឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន នាឆ្នាំ២០២៧ នៅខេត្តសៀមរាប ដើម្បីលើកកម្ពស់សកម្មភាពកីឡាក្នុងតំបន់ ទាំងកីឡាទំនើប និងកីឡាប្រពៃណី ពិសេសផ្ដោតលើការអភិវឌ្ឍកីឡាដើម្បីសន្ដិភាព។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមីនា ក្រោយដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការមេអាស៊ានកីឡា ឆ្នាំ២០២៦-២០៣០ រយៈពេល ២ថ្ងៃ នាថ្ងៃទី៣១ ខែមីនា និងថ្ងៃទី១ ខែមេសា...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហោះសារបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនទាក់ទងនឹងស្ដ្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយ ដែលសម្ដេចចាត់ទុកទង្វើនេះជា បានបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើប ក្រោយសម័យរបបប៉ុល ពត។ សម្ដេចតេជោ បានសរសេរថា ថ្ងៃនេះខ្ញុំសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ។ សម្ដេចតេជោបានថ្លែងថា អ្វីដែលខ្ញុំចង់និយាយ គឺទាក់ទងជាមួយស្ត្រីម្នាក់យកប្ដីពីរក្នុងពេលតែមួយ និង រស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា តែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេ។ រូបភាពទាំងអស់នេះត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។ សម្ដេចបានចោទសួរថា តើស្ត្រីម្នាក់នេះ យកប្ដីពីរនាក់ពិតប្រាកដឬជាការសម្ដែងដើម្បីទាក់ទាញអ្នកមើល? សម្ដេចបានបញ្ជាក់ថា...
ភ្នំពេញ៖ សពមនុស្ស០៣នាក់ត្រូវបានស្រង់ចេញពីទឹក និង០៥នាក់ទៀតកំពុងបន្តបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកស្មាច់កណ្តាលទន្លេ ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ចំនួន ១៤ នាក់បានឡើងជិះទូកស្មាច់មួយគ្រឿង ចេញដំណើរពីមូលដ្ឋានខេត្តកណ្ដាល តាមទន្លេ មកភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈមកដល់កណ្ដាលទន្លេស្រាប់តែលិចទូកតែម្ដង បណ្ដាលឲ្យ បាត់មនុស្សចំនួន០៨នាក់ និង០៦នាក់បន្ថែមទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ភ្លាមៗក្រោយទទួលបានដំណឹង...