បន្ទាយមានជ័យ៖ ការប្រណាំងទូកង នៅក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៤នេះ នឹងមានការរៀបចំយ៉ាងអធិកអធម និងមានទូក ចូលរួមប្រណាំងច្រើនជាងបណ្ដាឆ្នាំមុនៗប្រមាណជាង ៣០ទូក ។ នេះបេីតាមការបញ្ជារបស់ឯកឧត្តម អុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលបានបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការប្រណាំងទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក និងស្តង់ពិព័រណ៍ទូទៅ ភូមិ១ ផលិតផល១ ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និង...
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្កោលទោសកងកម្លាំងការពារអ៊ីស្រាអែល ចំពោះការកំណត់គោលដៅនាពេលថ្មីៗនេះ លើបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសលីបង់ ដែលត្រូវបានគេស្គាល់ថា UNIFIL ដោយការលើកឡើងនេះកើតមានក្នុងអំឡុងកិច្ចប្រជុំកំពូលជាមួយបណ្ដាមេដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន៩ នៅសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃសុក្រ (ទី១១ ខែតុលា)។ យោធាអ៊ីស្រាអែលបាននិយាយថា កងរក្សាសន្តិភាពរបស់ UN ចំនួន ២នាក់ បានរងរបួស កាលពីថ្ងៃសុក្រដោយការវាយប្រហាររបស់អ៊ីស្រាអែល ក្បែរប៉មយាមរបស់ពួកគេនៅភាគខាងត្បូងលីបង់ នៅពេលដែលការផ្ទុះបានធ្វើឲ្យញ័ររញ្ជួយដល់មូលដ្ឋានទ័ពដ៏សំខាន់របស់កងរក្សាសន្តិភាព នៅក្នុងតំបន់នេះ ដែលជាលើកទី២...
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានចុះត្រួតពិនិត្យ នាយទាហាន នាយទហានរង និងពលទាហាននៃកងពលកំពុងធ្វើលំហាត់ហ្វឹកហ្វឺន និងអនុវត្តន៍ជាក់ស្តែងជំនាញបើកអូប័រ និងរបៀបសង្គ្រោះបន្ទាន់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយដោយសារទឹកជំនន់ជាយថាហេតុ។ ដោយលំហាត់ហ្វឹកហ្វឺននេះគឺបានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្ត្រ ទំនប់អូរតាម៉ា ភូមិត្រពាំងប្រិយ៍ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន...
នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នទាំង៤២ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ។ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣នេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធាន អនុប្រធាន សមាជិកផ្នែក និងឯកឧត្តម លោកជំទាវលោកលោកស្រីប្រធាន អនុប្រធានប្រចាំការ ប្រធានលេខាធិការដ្ឋាន...
រដ្ឋបាលខេត្តឧត្តរមានជ័យ ជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យទាំងអស់ នៅថ្ងៃទី៤-៥ខែវិច្ឆិកា ឆ្នាំ២០២៤នេះ និងមានការរៀបចំការប្រណាំងទូកង ការដាក់តាំងបង្ហាញលក់ផលិតផលពិព័រណ៍ក្នុងស្រុក និងការប្រគំតន្រ្តី ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋមកលេខកម្សាន្ដ។ ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំការប្រណាំងទូកង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា រដ្ឋបាលខេត្តបានកំណត់យកថ្ងៃទី ៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីរៀបចំព្រះរាជពិធីបុណ្យអុំទូក នឹងមានការរៀបចំដាក់តាំងពិព័រណ៍ ប្រគំតន្ត្រីខ្នាតយក្ស ប្រដាល់គុណខ្មែរ និងមានកម្មវិធីប្លែកៗសប្បាយៗជាច្រើនផ្សេងទៀត។ ឯកឧត្តម បានបន្ថែមទៀតថា...
ប្រទេសនីការ៉ាហ្គ័រកំពុងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ដោយហៅរដ្ឋាភិបាលអ៊ីស្រាអែលថា ជា «ពួកហ្វាស៊ីសនិយម» និង «ក្រុមប្រព្រឹត្តអំពើប្រល័យពូជសាសន៍»។ នេះបើតាមការប្រាប់ឲ្យដឹងពីប្រជាជាតិអាមេរិកកណ្តាលមួយនេះ កាលពីថ្ងៃសុក្រ (ទី១១ ខែតុលា)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលនីការ៉ាហ្គ័រ បានឲ្យដឹងថា ការផ្ដាច់ទំនាក់ទំនងនេះ គឺដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន។ នៅព្រឹកថ្ងៃនោះ សមាជរបស់ប្រទេសនេះ បានអនុម័តសេចក្តីសម្រេចមួយ ដែលស្នើឲ្យនីការ៉ាហ្គ័រចាត់វិធានការ ដោយការសម្រេចនេះកើតមានឡើងស្របពេលនឹងខួបមួយឆ្នាំនៃសង្រ្គាម នៅតំបន់ហ្កាហ្សា។ រដ្ឋាភិបាលនីការ៉ាហ្គ័រ បានបន្ថែមថា ឥឡូវនេះ ភ្លើងសង្គ្រាមនេះ ក៏...
មន្ត្រីអាមេរិក និងអ៊ឺរ៉ុប បាននិយាយថា ប្រទេសឥណ្ឌាបានក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតជាងគេទី២ របស់រុស្ស៊ី សម្រាប់បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានរឹតបន្តឹង ដោយមន្ត្រីទាំងនោះបានលើកឡើងពីបញ្ហាប្រឈម ក្នុងកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់ការនាំចេញដែលនឹងទៅជួយគាំទ្រដល់ម៉ាស៊ីនធ្វើសង្គ្រាមរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ។ ដោយសុំមិនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារជាការវាយតម្លៃជាលក្ខណៈឯកជន មន្ត្រីទាំងនោះបានប្រាប់ថា ការនាំចេញរបស់ឥណ្ឌានូវឧបករណ៍ដែលត្រូវបានរឹតបន្តឹង ដូចជាមីក្រូឈីប សៀគ្វី និងឧបករណ៍ម៉ាស៊ីន បានកើនឡើងលើសពី ៦០លានដុល្លារអាមេរិក ក្នុងខែមេសា និងឧសភា ពោលគឺប្រហែលទ្វេដង ធៀបនឹងប៉ុន្មានខែមុន ក្នុងឆ្នាំ២០២៤...
នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២៤ ឯកឧត្តម វ៉ាង តាវៃ ប្រធានគណៈប្រតិភូសភាខេត្តហឺឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ កម្ពុជា-ចិន តាំងពីជំនាន់មុនរហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលបានលើកកម្ពស់កិច្ចសហប្រតិបត្តិការការទូត កាន់តែរឹងមាំនិងស៊ីជម្រៅក្នុងការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីជាចលករថ្មីជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ...
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទៅទស្សនកិច្ចមន្ទីរពេទ្យផុងណាមរ៉ុន (Pong Nam Ron) ដែលផ្តល់សេវាអេដស៍ ក្នុងខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។ អមដំណើរគណៈប្រតិភូរួមមាន៖ ឯកឧត្តមអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តមអភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន អភិបាលរងស្រុក តំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍និងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ភាគីថៃទទួលស្វាគមន៍គណៈប្រតិភូរួមមានឯកឧត្តម...
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាមរយៈដំណើរចូលរួមរបស់ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...