តម្លៃបរិមាណផលិតផលសរុបក្នុងវិស័យឧស្សាហកម្មឆ្នាំ២០២៤ មានចំនួនជាង ១៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះតម្លៃ បរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានជិត ៤ ពាន់លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលការនាំចេញមានចំនួនជាង ១១ ពាន់លានដុល្លារអាមេរិក។ តាមរបាយការណ៍លទ្ធផលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា ជុំវិញការអភិវឌ្ឍន៍វិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ កម្ពុជាមានរោងចក្រធុនធំ ដំណើរ ការមានចំនួន ២,៤២៥...
អ្នកជំនាញ ចាត់ទុកយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឱកាសសម្រាប់ប្រជាពលរដ្ឋនៃការផ្លាស់ប្តូរអាជីវកម្ម ពីតូចទៅធំ, ពីការទទួលបានប្រាក់ចំណូលតិចតួច ឈានទៅរកប្រាក់ចំណូលកាន់តែច្រើន ការចូលរួមបង្កើតការងារ និងការចូលរួមក្នុង សេដ្ឋកិច្ចជាតិ។ លោក នួន រស្មី ទីប្រឹក្សាបច្ចេកទេស នៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV អំពី យុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាលនេះថា ប្រទេសដែលមានលំហូរសេដ្ឋកិច្ចល្អ ប្រជាពលរដ្ឋ មានជីវភាពធូរធារ មិនមែនពឹងផ្អែកទៅលើសហគ្រាស ឬឧស្សាហកម្មធំៗទាំងស្រុងនោះទេ ពោលគឺការចូលរួមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឈានចូលទៅក្នុងប្រព័ន្ធ...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ដោយនាំយកក្រុមហ៊ុនធំៗចំនួន១០ ដើម្បីផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន១ ៥៣៦កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រុមហ៊ុនធំៗទាំង១០ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះមានដូចជា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក,...
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia នៅសណ្ឋាគារសុខាសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកោតសរសើរ និងចាត់ទុកនិស្សិតដែលបានខិតខំសិក្សាផង ធ្វើការផង ក្នុងពេលតែមួយ ដើម្បីទទួលបានថវិកាបង់ថ្លៃសាលា និងផ្គត់ផ្គង់ខ្លួនឯង គឺបានបង្ហាញពីការតស៊ូ ម្ចាស់ការលើខ្លួនឯងរបស់យុវជន និងជាមោទនភាពសម្រាប់កម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន...
ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជានាយកមន្ទីរពេទ្យ ព្រះកេតុមាលា បានប្រកាសថា រាល់ការព្យាបាល និងពិនិត្យ អេកូសាស្រ្ត ថតរស្មីអ៊ិច ជំងឺទូទៅដល់យោធិនទាំងពីររូបគឺនឹងមិនតម្រូវឲ្យគិតកម្រៃជាដាច់ខាត លើកលែងតែជំងឺធ្ងន់ធ្ងរហើយមានការខ្វះខាតឈាមអ្វីជាដើមនោះទើបតម្រូវឲ្យមានការចូលរួមសហការជាមួយក្រុមគ្រួសារអ្នកជំងឺ។ បើតាមការលើកឡើងរបស់ឧត្តមសេនីយ៍ឯក លី សុវណ្ណ បានឲ្យដឹងថាមន្ទីរពេទ្យព្រះកេតុមាលា ជាអង្គភាពមួយស្ថិតនៅក្នុងចំណុះឲ្យអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិដែលមុនឆ្នំា២០២៤នោះរួមមាននាយឧត្តមសេនីយ៍ ស៊ុំ សំណាង ជាអគ្គនាយក នាយឧត្តមសេនីយ៍...
កំពង់ឆ្នាំង៖ ថ្មីៗនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវអោយអាជ្ញាធរស្រុកឃុំ មន្ទីរកសិកម្ម កម្លាំងរខ័ណ្ឌរដ្ឋបាលជលផល កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តច្បាប់អោយបានតឹងរ៉ឹង ដោយសហការជាមួយកម្លាំងកងទ័ព ក្នុងប្រតិបត្តការបង្ក្រាបបទល្មើសតូចធំក្នុងភូមិសាស្ត្រខេត្តកំពងឆ្នាំង អោយមានប្រសិទ្ធិភាព ដើម្បីសង្រ្គោះបឹងទន្លេសាប និងទន្លេសាបមកវិញ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង១៧លាននាក់ ។ ឯកឧត្តមបន្តថា៖ បទល្មើសនេសាទដែលកើតមានក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងកន្លងមក បានធ្វើអោយបាត់បង់នូវព្រៃលិចទឹកយ៉ាងធ្ងន់ធ្ងរ ធ្វើអោយទន្លេគោករាក់ បង្វែរចរន្តទឹកហូរ បាត់បង់ពូជត្រីគ្រប់ប្រភេទ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅខែមេសាឆ្នាំ ២០២៥នេះ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំម្ដងទៀតនៅខេត្តសៀមរាប ដើម្បីទាក់ទាញទេសចរមកទស្សនាកម្សាន្តកម្ពុជា និងបង្ហាញពីសក្តានុពលវិស័យទេសចរណ៍ទៅកាន់ពិភពលោក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia ដែលមានអ្នកចូលរួមប្រមាណ៥០០០នាក់ នៅសណ្ឋាគារសុខាសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះ សម្ដេចធិបតី...
ភ្នំពេញ៖ ជីប ម៉ុង អេកូសាយខល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើការកម្ទេចទំនិញគ្មានការទាមទារដែលខូចគុណភាព និងរំលោភកម្មសិទ្ធិបញ្ញា ដោយប្រើប្រាស់បច្ចេកទេសទំនើប កែប្រែសំរាមទៅជាថាមពលផ្គត់ផ្គង់ក្នុងចង្វាក់ផលិតកម្មផលិតស៊ីម៉ងត៍របស់រោងចក្រស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី។ ពិធីចុះអនុស្សរណៈយោគយល់គ្នា បានប្រារព្ធធ្វើឡើងនៅអគារអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី ដែលផ្តោតលើកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់ជំនួបការងារនេះ បានឲ្យដឹងថា...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ព័ន្ធភាពបណ្តុំសមាគមអង្គការស៊ីវិល ដែលមានគោលបំណងចង់ស្វែងយល់ពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្រោយចប់កិច្ចប្រជុំនេះថា សមាគមអង្គការស៊ីវិល មានគោលបំណងស្នើសុំគោលការណ៍ណែនាំ និងស្វែងយល់បន្ថែមពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ទាក់ទងនឹងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជាធាតុចូលសំខាន់សម្រាប់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយល់ដឹងកាន់តែច្បាស់ និងផលប្រយោជន៍ផ្សេងៗ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ដ្រី...