ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីបញ្ជាការCMAC ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) រួមជាមួយតំណាងកងយោធពលខេមរភូមិន្ទ (កងទ័ពជើងគោក និងអង្គភាព NPMEC) បានជួបពិភាក្សាការងារហ្វឹកហ្វឺនជាមួយក្រុមបច្ចេកទេសកងទ័ពសហរដ្ឋអាមេរិក ដឹកនាំដោយលោកវរសេនីយ៍ឯក Jace Thayer ប្រធានអង្គភាពឯកទេសនៃស្ថានទូតសហរដ្ឋអាម៉េរិក ទទួលបន្ទុកការគ្រប់គ្រងជំនួយសន្តិសុខ កិច្ចសហប្រតិបត្តិការការពារជាតិ និងកម្មវិធីបណ្តុះបណ្តាលជាមួយប្រទេសជាដៃគូ។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា...
ភ្នំពេញ៖ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញនូវការអាណិតអាសូរ ចំពោះប្រជាជនសាមញ្ញកម្ពុជារាប់ពាន់គ្រួសារនៅក្នុងភូមិសាស្រ្ដខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបាន ដោយសាររងផលប៉ះពាល់ដោយថៃឈ្លានពានទឹកដី ហើយកំពុងបន្តស្នាក់នៅជំរំភៀសសឹកនៅឡើយ។ នៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ៖លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានចូលរួមដំណើរទស្សនកិច្ចផ្ទាល់ពិនិត្យមើលស្ថានការណ៍ព្រំដែន និងសួរសុខទុកពលរដ្ឋភៀសសឹកនៅក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងឱកាសដំណើរទស្សនកិច្ចនោះ លោកឯកអគ្គរាជទូតអង់គ្លេសបានថ្លែងថា លោកបានមកដល់ខេត្តបន្ទាយមានជ័យជាមួយក្រុមទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។...
(ភ្នំពេញ)៖ កីឡាករ សុខ លីមហេង នៅតែបង្ហាញភាពខ្លាំងដ៏លេចធ្លោ ដោយបានបន្តឈ្នះការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ។ នេះជាការគ្រងជើងឯក៦សម័យកាលរបស់កីឡាកររូបនេះ យកឈ្នះកីឡាករ ជា ស៊ីដេត នៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ក្នុងពិធីបិទការប្រកួត លោក សេក សុភ័ក្រ្ត អគ្គលេខាធិការ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានលើកឡើងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ឆ្នាំ២០២៥...
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹងបន្ដការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ចំនួន ២គូ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ និងក្រុម ISI ដង្កោសែនជ័យ ត្រូវស្វាគមន៍ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន។ នេះគឺជាការប្រកួតដ៏ទាក់ទាញមួយសម្រាប់អ្នកគាំទ្រក្នុងវគ្គដ៏សំខាន់ ទោះបីក្នុងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ហាក់មានប្រៀបលើគូប្រជែង តែក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រុមហ៊ុនទីប្រឹក្សា និងក្រុមហ៊ុនម៉ៅការសាងសង់ ជាច្រើនរូប ដើម្បីចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅចម្ងាយប្រមាណ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានឯកភាពនៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនពលរដ្ឋ។ ជាមួយគ្នានេះ ភាគីទំាងពីរ បានវាយមត្លៃខ្ពស់ចំពោះតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ តមតាមការអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា ឯកឧត្ដម ថូម៉ាស់ ឡាំ...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបិទសន្និបាតប្រចាំឆ្នាំ ដោយផ្តោតអាទិភាពលើការពង្រឹងស្ថាប័នជាតិ ពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងពន្លឿនកំណែទម្រង់ ដើម្បីគាំទ្រភាពធន់ និងសមត្ថភាពប្រកួតប្រជែងរយៈពេលវែងរបស់កម្ពុជា។ ថ្លែងក្នុងពិធីបិទសន្និបាត ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្នុងឆ្នាំ២០២៥ ក្រសួងសម្រេចបានសមិទ្ធផល និងវឌ្ឍនភាពជាច្រើន។...
គិតត្រឹមឆ្នាំ២០២៥ សមាជិក ប.ស.ស. ដែលបានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល ជាដៃគូ និងក្រៅដៃគូ សរុបចំនួនជាង ៨លាន ១១ម៉ឺនដង និងបានផ្តល់តាវកាលិក (អត្ថប្រយោជន៍) ជូនសមាជិកសរុបចំនួនជាង ១០ម៉ឺននាក់។ យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱ្យដឹងថា សម្រាប់របបផ្នែកថែទាំសុខភាព គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. បានផ្តល់តាវកាលិក (អត្ថប្រយោជន៍) ជាប្រាក់បំណាច់មាតុភាពជូនកម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍...
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតជូន គណៈប្រតិភូតំណាងរាស្រ្ដ ជាសមាជិក នៃក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្ដម Thomas LAM ប្រធានក្រុមមិត្តភាព រដ្ឋសភាបារាំង-កម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ រឹងមាំ និងស្អិតរមួតបន្ថែមទៀត។ សូមជម្រាបជូនថា គណៈប្រតិភូតំណាងរាស្រ្ដ ជាសមាជិក នៃក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា...
ពោធិ៍សាត់៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ក្រោមប្រធានបទ “ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព”។ ពិធីនោះ មានការចូលរួមពី...