ភ្នំពេញ ៖ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងកំណត់ពេលវេលា សម្រាប់ការធ្វើដំណើរដោយមធ្យោបាយ ផ្សេងៗ ដើម្បីចៀងវាងការកក់ស្ទះចរាចរណ៍ និងបានផ្តល់លទ្ធភាពការធ្វើដំណើរដោយថ្មើរជើង ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមអប អរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។ លោក រឿង កែវធនវុឌ្ឍិ តំណាងម្ចាស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានថ្លែងប្រាប់សារព័ត៌មានឱ្យដឹង អំពីការរៀបចំ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ...
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំងគ្រប់ប្រភេទនៅទីបញ្ជាការស្រាល និងបាននាំយកថវិការបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនដល់កងកម្លាំងគ្រប់ប្រភេទជិត២ម៉ឺននាក់ ដែលឈរជើងនៅតាមគោលដៅនានា ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងព្រះរាជពិធីបុណ្យអុំទូក។ នាឱកាសនោះ អភិបាលរាជធានីភ្នំពេញបានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យមានស្មារតីទទួលខុសត្រូវ ការពារនូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ដើម្បីឲ្យព្រះរាជពិធីនេះ...
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំសុខាភិបាល នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការរៀបចំទីតាំងជម្រកតង់ការពារសុខភាពក្រុមគ្រូពេទ្យយាមប្រចាំការ និងរថយន្តគិលានសង្រ្គោះ នៅតាមបណ្តាគោលដៅនីមួយៗ ដើម្បីចូលរួមការពារសុខភាពដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមទស្សនា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យទីតាំងរួមមាន ជម្រកតង់នៅកោះនរា ស្តង់ស្តូបកម្ពុជា-វៀតណាម...
ប្រជាពលរដ្ឋមកពីបណ្តាខេត្ត នានា ចូលរួមពិធីបុណ្យអុំទូកនៅទ្រឹកថ្ងៃទី១ បានសម្តែង ការសប្បាយរីករាយ និងអំពាវនាវដល់ប្រជាពលរដ្ឋឯទៀត មកចូលរួមឱ្យបានច្រេីន កុះករ ខណៈពួកគាត់បានឃេីញ ការរៀបចំស្អាត និងមានបរិយាកាសស្រស់ស្រាយ ជាពិសេស អាកាសធាតុក៏អំណោយផលគួរជាទីពេញចិត្ត។
Mostbet Guncel Giris Adresi: Aninda Hesap Acin Mostbet’te Kayıt Ve Giriş Süreci Content Türkiye’den Oyuncular Için Mostbet’e Oyun Hesabı Kaydı Mostbet Uygulamasını Nasıl Edinebilirim? Mostbet Ödəniş...
ភ្នំពេញ ÷ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល លោកស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អញ្ជើញដឹកនាំបើកយុទ្ធនាការអប់រំផ្សព្វផ្សាយការយល់ដឹងស្តីពីការបង្ការមេរោគអេដស៍និងជំងឺអេដស៍ ដល់កីឡាករអុំទូក និងដល់សាធារណជនទូទៅ...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូសុខាភិបាល អញ្ជើញក្នុងពិធីក្រុងពាលីប្រទីបក្រសួងសុខាភិបាល ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដែលនឹងត្រៀមចូលរួមបណ្តែតខ្លួន ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបួងសួងសុំសេចក្តីសុខ សុខភាពល្អ និងសុខសុវត្ថិភាព ជូនពរដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យយោបល់របស់ព្រឹទ្ធសភា លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារៈកិច្ចជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការនីតិកម្មនិងយុត្តិធម៌ និងគណៈកម្មការសាធារណការ ដឹកជញ្ជួន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានត្រៀមរួចជាស្រេចក្នុងការដាក់បង្ហាញប្រទីបរបស់ខ្លួនជាផ្លូវការ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានតុបតែងលម្អរំលេចនូវសោភ័ណភាពបែបសហសម័យ បង្ហាញអត្ថន័យធំធេងពាក់ព័ន្ធនឹងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងនោះនៅលើប្រទីបរបស់ក្រសួងការងារមានខ្លឹមសារដូចជា៖ ទី១/ “រូបសញ្ញារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ស្ថិតនៅកណ្តាលប្រទីប តំណាងឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។...
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្រ្ដីមកពីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេចុះពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយតាមដងទន្លេ កន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការដឹកនាំមន្ត្រី និងអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រជាប់មាត់ទន្លេ ពីសំណាក់ឯកឧត្ដម ឃួង ស្រេង នាពេលនេះ...