ភ្នំពេញ ៖ ថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសបានអញ្ជើញចូលរួមលេងកម្សាន្តប្រមាណជាង ២លាន ២សែននាក់ ដែលមានចំនួនកេីនលេីស ២ដង បេីប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកកាលពីថ្ងៃទី ១ ។ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា នាថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរបរទេសបានអញ្ជើញចូលរួមលេងកម្សាន្តប្រកបដោយភាពរីករាយ ក្រោមម្លប់សន្តិភាពសរុបប្រមាណ ជាង ២លាន...
កំពត ៖ ភ្ញៀវទេសចរជាច្រើនបានជាប់ចិត្តនឹងទេសភាព បរិយាកាស សេវាកម្មផ្សេងៗនៅរមណីយដ្ឋានដូងទេ។ពួកគាត់ថាការចេះរៀបចំច្នៃប្រឌិតថ្មីៗ ប្លែកទាក់ភ្នែក អាចផ្តល់ភាពសប្បាយសម្រាប់មនុស្សគ្រប់វ័យ ទាំងកុមារនិងចាស់ៗ បានធ្វើឲ្យពូកគាត់ ដែលភ្លេចដូងទេពេលមកកំពត។ អ្នកលក់តាមផ្លូវចូលសប្បាយចិត្ត ព្រោះបានលក់ដាច់ច្រើន ខណៈដែលបុគ្គលិកដូងទេថាថ្ងៃបុណ្យអុំទូកទី២ ភ្ញៀវបុកមកច្រើនជាងថ្ងៃម្សិលមិញ។ ភ្ញៀវទេសចរមកពីតាមបណ្តារាជធានីខេត្ត បានបង្ហាញអារម្មណ៍រំភើបរីករាយ ពេលបានមកសម្រាកលម្ហែ និងទទួលអាហារនៅរមណីយដ្ឋានដូងទេថា ទោះពួកគាត់ធ្លាប់មកច្រើនដង ឬអ្នកខ្លះទើបបានមកស្គាល់ក៏ដោយ ប៉ុន្តែទីនេះពិតជា ពូកកែរៀបចំឲ្យមានភាពទាក់ទាញ ទាំងសោភ័ណភាព អនាម័យបរិស្ថាន សេវាកម្មផ្សេងៗល្អ ពិសេសរក្សាបាននូវធម្មជាតិ...
ភ្នំពេញ ៖ គ្រប់បណ្តាស្តង់តាំងពិព័រណ៌ នៅមជ្ឈមណ្ឌលពិព័រណ៌សន្និបាតកោះពេជ្រ គ្រប់អាជីវករ បានបង្ហាញពីភាពកាក់កប និងមានក្តីសប្បាយរីករាយ ការតាំងលក់ផលិតផល និងសេវាកម្ម របស់ខ្លួន ខណៈនៅយប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ មានពលរដ្ឋចូលទស្សនាច្រើន គាំទ្រទិញផលិតផលអស់ច្រើន និងបានជំរុញពលរដ្ឋនានាចង់ចាំ និងស្គាល់ផលិតផលពិតពីក្រុមហ៊ុន ដើម្បីងាយទិញប្រើប្រាស់នៅពេលក្រោយទៀត។ បណ្តាម្ចាស់ស្តង់ពិព័រណ៌លក់ទំនិញ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៤ខែវិច្ឆិកានេះថា នៅដំណើរការបើកស្តង់ពិព័រណ៌លក់ និងផ្សព្វផ្សាយផលិតផល អមដោយមានការប្រគំតន្ត្រីខ្នាតធំរបស់ទូរទស្សន៍បាយ័ន...
ភ្នំពេញ ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំមបះព្រះខែ អកអំបុក ក្នុងថ្ងៃទី២ តំណាងម្ចាស់ស្តង់ពិព័រណ៍លក់ដូរផលិតផលនៅកោះពេជ្រ បានសម្តែងអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីថ្ងៃទី១ និងនៅថ្ងៃទី២ កំពុងបាននឹងលក់ដាច់ខ្លាំង។ បញ្ជាក់ប្រាប់ BTV តំមណាងម្ចាស់ស្តង់ពិព័រណ៍ផលិតផលនៅកោះពេជ្រចំនួន២ស្តង់ បានប្រាប់ថា ពួកគាត់ពិតជាសប្បាយរីករាយណាស់ ដែលបានដាក់តំាងលក់ផលិតផលនៅកោះពេជ្រ ដែលមានបងប្អូនប្រជា ពលរដ្ឋច្រើនកុះករទំាងនៅថ្ងៃទី១ និងថ្ងៃទី២ក្នុងថ្ងៃនេះ ដោយបានធ្វើឱ្យពួកគាត់ លក់ផលិតផលដាច់បានច្រើន ប្រកបដោយភាពសប្បាយរីករាយ។ ពួកគាត់បន្តទៀតថា ភាពសប្បាយរីករាយ...
កំពត ៖ នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា នៅវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត មានរៀបចំពិធីបុណ្យមហាអំបុក ដើម្បីបង្ហាញឧបករណ៍ និងរបៀបបោកបែនស្រូវ ការកិនស្រូវដោយត្បាល់ ពិសេសរបៀបដាល់អំបុកតាមប្រពៃណីដូនតា ឲ្យយុវជនជំនានក្រោយបានដឹង និងចេះធ្វើ។ គ្រូបង្រៀន ពលរដ្ឋ និងព្រះសង្ឃស្នើឲ្យនៅតាមភូមិ និងវត្តអារាម គួររៀបចំធ្វើបុណ្យនេះឲ្យបានរាល់ឆ្នាំ ដើម្បីរួមគ្នាថែររក្សាប្រពៃណីដាល់អំបុក កុំឲ្យបាត់បង់។ គ្រូបង្រៀនបឋមសិក្សា និងជានិស្សិតផង បានបង្ហាញចំណាប់អារម្មណ៍ចំពោះការរៀបចំពិធីបុណ្យមហាអំបុក នៅវត្តជុំគ្រៀលថា ការរៀបចំបានស្អាត...
ប្រជាពលរដ្ឋជាច្រេីនដែលកំពុងដេីរកម្សាន្ត នៅសួនច្បារ វត្តបុទុមវត្តី ក្នុងព្រះរាជពិធីបុណ្យអុំទូករសៀលថ្ងៃទី១ នេះ បានបង្ហាញពីការ ពេញចិត្ត និងសប្បាយរីករាយ ខណៈ ឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន ។ ពួកលេីកឡេីងថា ពិធីបុណ្យ អុំទូក នៅឆ្នាំនេះ រាជរដ្ឋាភិបាល ក៏ដូច អាជ្ញាធរ រាជធានី ភ្នំពេញ បានតុបតែង និងការរៀបចំសណ្តាប់ធ្នាប់ បានយ៉ាងល្អ និងធំជាងបណ្តាឆ្នាំ ដូច្នេះពួកគាត់មាន...
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេច យាង ជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ព្រះរាជពិធីនេះ ក៏មានការយាង...
ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំស្តង់ដើម្បីផ្តល់ព័ត៌មានអំពីវិស័យសំខាន់ចំនួន៣ របស់ក្រសួង នៅក្នុងបរិវេណកោះពេជ្រ សម្រាប់សាធារណជន យុវជនចូលទស្សនា និងសាកសួរព័ត៌មាន។ វិស័យទាំងនោះ មានដូចជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), និងវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ...
ភ្នំពេញ៖ ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងអំឡុងការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យទំនិញតាមបណ្តាស្តង់លក់ផលិតផលទំនិញ ម្ហូបអាហារនានា ដែលអាចនឹងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ លោក ហេង មាលី ប្រធាន ក ប ប សាខារាជធានីភ្នំពេញ...